ខេត្តត្បូងឃ្មុំ ៖ ការចាប់ឃាត់ខ្លួននេះគឺយោងតាមដីកាលេខ៦៧៣( គ ) ចុះចុះថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២០ចេញ ដោយ លោក សាយ សម្ផស្ស សេរី ចៅក្រម ស៊ើបសួរ នៃ សាលាដំបូង ខេ ត្ក កំពង់ចាម បង្គាប់ ឱ្យ ចាប់ខ្លួន ឈ្មោះ ចិន សា រក្ស ភេទ ប្រុស អាយុ ២៤ ឆ្នាំ នៅ ភូមិ ត្រពាំង ផ្លុ ង ទី ១ ឃុំ ត្រពាំង ផ្លុ ង ស្រុក ពញាក្រែក ពី បទ លួច មាន ស្ថាន ទម្ងន់ទោស ប្រព្រឹត្ត នៅ ភូមិ ថ្នល់ បែក កើត ឃុំ ស្វាយ ទាប ស្រុក ចំការលើ ខេត្តកំពង់ចាម ។

មុខសញ្ញា លួច និង ប្លន់ ដ៏សកម្ម ម្នាក់ បាន ត្រូវ នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ធ្ងន់ ខេត្ត សហការ ជាមួយនគរបាល ស្រុក ពញាក្រែក ចាប់ ឃាត់ខ្លួន កាលពីវេលា ម៉ោង ប្រមាណ ៧ និង ៣០ នាទី ព្រឹក ថ្ងៃ ទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២០ ។
ក្រោយពី ទទួល បាន ដីកា នេះ លោក ឧត្តមស្នងការ នគរបាល ខេត្ត បាន ចាត់ ឱ្យ កម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ធ្ងន់ ខេត្ត ធ្វើការ ស្រាវជ្រាវ ជា បន្ទាន់ ដោយ សហការ ជាមួយនឹង អធិការដ្ឋាន នគរបាល ស្រុក ពញាក្រែក ។

មុខសញ្ញា នេះ លួច ចូល លំនៅ ឋាន នៅ ភូមិ ត្រពាំង ផ្លុ ង ទី ១ ហើយ កម្លាំង សមត្ថកិច្ច ឃើញ ជន នេះ ជិះ ម៉ូតូ តាម ដងផ្លូវ ក៏ ចាប់ ឃាត់ខ្លួន តែ ម្ដង ។ អធិការ នគរបាល ស្រុក ពញាក្រែក រំលឹក ថា ជន ឈ្មោះ សា រក្ស គឺជា មុខសញ្ញា លួច និង ប្លន់ដ៏ សកម្ម តាំងពី គ្រា ដែល មិន ទាន់ បំបែក ខេត្ត កំពង់ចាម ម្ល៉េះ ហើយ ក៏ ធ្លាប់ ត្រូវ បាន កម្លាំង នគរបាល ចាប់ខ្លួន នៅ ចុងឆ្នាំ ២០១៤ ដាក់ ពន្ធនាគារ ខេត្ត រហូត ដល់ ២០១៨ ទើបត្រូវ បាន ដោះ លែង តែ ជន នេះ មិន បាន កែខ្លួន នោះ ទេ ពេល ចេញ មក វិញ បាន ដើរ តាម គន្លង ចាស់ ដដែល ។ ថ្វី ដ្បិត ជន នេះ មាន ទីលំនៅ ក្នុង ឃុំ ត្រពាំង ផ្លុ ង ស្រុក ពញាក្រែក ក៏ ពិតមែន តែ មិន បាន នៅ ជា អចិន្ត្រៃយ៍ ទេ គេ តែងតែ លួច ចូល លំនៅ ឋាន ដោយ ស្ងាត់ ៗ ដូច អំពិលអំពែ ក ។

ដោយឡែក នៅ ថ្ងៃ ទី ២២ ខែវិច្ឆិកា ឆ្នាំ២០២០ ពេល ទទួល បាន ដីកា បង្គាប់ ឲ្យ នាំ ខ្លួនកម្លាំង នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិត ធ្ងន់ ខេត្ត បាន សហការ ជាមួយនឹង អធិការដ្ឋាននគរបាល ស្រុក ពញាក្រែក តាម ឃ្លាំ មើលឃើញជន នេះ ជិះ ម៉ូតូ តាម ដងផ្លូវ ក៏ ចាប់ខ្លួន តែ ម្ដង ។ ជន នេះ ត្រូវ បាន ប្រគល់ឲ្យ នគរបាល ព្រហ្ម ទណ្ឌ កម្រិត ធ្ងន់ ខេត្តកំពង់ចាម មក ទទួល ដើម្បី ចាត់ការ បន្ត ៕
