អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំងបាននាំយកគ្រឿងឧបភោគ បរិភោគចែកជូនដល់កងកម្លាំងដែលឈរជើងនៅតាមគោលដៅព្រំប្រទល់ចំនួន ០៦កន្លែង និងអធិការ៧ក្រុង-ស្រុក

កំពង់ឆ្នាំង= ដើម្បីចូលរូមការអុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងបង្កាទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីត១៩ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញា លោក ឡុង ស៊ីថា លោក ទី មុនិន្ទ និងលោក គឹម សំលេង ព្រះរាជអាជ្ញារង លោក ដាក សម្ផស្ស លោក នូ ធីរុន ជាក្រឡាបញ្ជី រួមជាមួយសហការីនៃអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងទាំងអស់ បានចំណាយថវិការផ្ទាល់ខ្លួនទិញគ្រឿងឧបភោគមួយចំនួន ដេីម្បីលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងចុះអនុវត្តការងារតាមមូលដ្ឋាន និងគោលដៅតាមព្រំប្រទល់ខេត្តចំនួន៦កន្លែង និងអធិការក្រុង-ស្រុកទាំង ០៧ ដើម្បីចូលរូមចំណែកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩

តាមគោលដៅ៖ ១/ គោលដៅ អន្ដរាគមន៍ ទឹកសុទ្ធ២០កេះ ទឹកក្រូច១០យួរ មី១កេះធំ ស្មើរ៣០០កញ្ចប់។ ២ /គោលដៅព្រំប្រទល់ ផ្សាត្រាច ឧត្តុង្គកំពង់ស្ពឺ ទឹកសុទ្ធ២០កេះ ទឹកក្រូច១០យួរ មី១កេះធំ ស្មើរ៣០០កញ្ចប់។ ៣ / គោលដៅ ព្រំប្រទល់ទឹកផុស ថ្លង កំពង់ស្ពឺ ទឹកសុទ្ធ២០កេះ ទឹកក្រូច១០យួរ មី១កេះធំ ស្មើរ៣០០កញ្ចប់។ ៤ /គោលដៅ ស្ពាន១២០ បំណក់ ពោធិ៍សាត់ ទឹកសុទ្ធ២០កេះ ទឹកក្រូច១០យួរ មី១កេះធំ ស្មើរ៣០០កញ្ចប់។ ៥/ គោលដៅ ត្រពាំងចាន់ ក្រគរ ពោធិ៍សាត់ ទឹកសុទ្ធ២០កេះ ទឹកក្រូច១០យួរ មី១កេះធំ ស្មើរ៣០០កញ្ចប់។ ៦ /គោលដៅជលគីរី បាធាយ កំពង់ចាម ទឹកសុទ្ធ២០កេះ ទឹកក្រូច១០យួរ មី១កេះធំ ស្មើរ៣០០កញ្ចប់។ ៧/ គោលដៅកំពង់លែង ស្ទឹងសែន កំពង់ធំ ទឹកសុទ្ធ២០កេះ ទឹកក្រូច៥យួរ មី១កេះធំ ស្មើរ៣០០កញ្ចប់អង្ករ១បាវ។ ៨/ អធិការសាមគ្គីមានជ័យ ទឹកសុទ្ធ២០កេះ ទឹកក្រូច៥យួរ មី២កេះតូច ស្មើរ១០០កញ្ចប់។ ៩/ អធិការកំពង់ត្រឡាច ទឹកសុទ្ធ២០កេះ ទឹកក្រូច៥យួរ មី២កេះតូច ស្មើរ១០០កញ្ចប់។ ១០/ អធិការទឹកផុស ទឹកសុទ្ធ១០កេះ ទឹកក្រូច៣យួរ មី២កេះតូច ស្មើរ១០០កញ្ចប់។ ១១/ អធិការ បរិបូណ៍ ទឹកសុទ្ធ១០កេះ ទឹកក្រូច៣យួរ មី២កេះតូច ស្មើរ១០០កញ្ចប់។ ១២/ អធិការរលាប្អៀរ ទឹកសុទ្ធ១០កេះ ទឹកក្រូច៣យួរ មី២កេះតូច ស្មើរ១០០កញ្ចប់។ ១៣/ អធិការ ជលគីរី ទឹកសុទ្ធ១០កេះ មី២កេះតូច ស្មើរ១០០កញ្ចប់។ ១៤ /អធិការក្រុងកំពង់ឆ្នាំង ទឹកសុទ្ធ១០កេះ ទឹកក្រូច៣យួរ មី២កេះតូច ស្មើរ១០០កញ្ចប់។ ១៥/ ការិយាល័យជើងគោក ទឹកសុទ្ធ១០កេះ ទឹកក្រូច៣យួរ មី២កេះតូច ស្មើរ១០០កញ្ចប់។ ១៦ /ការិយាល័យជើងទឹក ទឹកសុទ្ធ១០កេះ ទឹកក្រូច៣យួរ មី២កេះតូច ស្មើរ១០០កញ្ចប់។
សរុប ទឹកសុទ្ធ ២៥០កេះ មី១០កេះធំ ទឹកក្រូច៦៥យួរ។

លោក អ៉ិត សុធា ពព្រះរាជអាជ្ញាខេត្តកំពងឆ្នាំងបានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមគោរព និងអនុវត្តសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមការពារជំងឺឆ្លងកូវីដ១៩ ដ៏កាច សាហាវនេះ ដែលវាអាចមានឱកាសចម្លងពីបងប្អូនចូលទៅក្នុងគ្រួសារក៏ដូចជាសហគមន៍ទាំងមូល នាឱកាសជួបជុំគ្នាច្រេីនក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយេីងនេះ៕ប៊ុនរិទ្ធី



