កំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះបង្រ្គាបរថយន្ដឈ្មួញដឹកលៀសបំរុងយកទៅលក់នៅប្រទេសយួន ហេតុការណ៍ឃាតកាលពីវេលាម៉ោង៣:៣០នាទីទាបភ្លឺ ឈានចូលថ្ងៃទី ២៣ ខែមិថុនាឆ្នាំ២០២៣ ក្នុងនោះកម្លាំង អាវុធហ្ថក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងរដ្ឋបាលជលផល ចុះឃាត់រថយន្តដឹកលៀស ០១ គ្រឿង ដឹកជញ្ជូនលៀសគ្មានច្បាប់ទៅលក់នៅប្រទេសវៀតណាម ។

តាមប្រភពព័ត៏មានបានអោយដឹងថារថយន្ដល្មើសមួយគ្រឿងម៉ាកហុីយិនដាយ ព៌ណសលាយខៀវ ពាក់ស្លាកលេខភ្នំពេញ ៣B-៨១០០ ត្រូវបានឃាតនៅត្រង់ចំណុចភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្រោយពេលការឃាត់រថយន្តខាងលើនេះសមត្ថកិច្ចដកហូតវត្តតាងដកហូតរួមមានរថយន្ត ០១ គ្រឿង លៀសចំនួន ៦១០បេ ក្រោយយមករថយន្ត និង លៀស ប្រគល់ជូនរដ្ឋបាលជល់ផលខេត្តកំពង់ឆ្នាំងចាត់ការបន្តតាមនីតិវីធី។

តាមប្រភពច្បាស់កាបានអោយដឹងថារថយន្តខាងលើនេះដឹកលៀសចេញពីទឹកដីស្រុកក្រគរ ខេត្តកំពង់ឆ្នាំងបំរុងយកទៅលក់នៅប្រទេសវៀតណាមតែចំថ្ងៃស៊ូយមកដល់ទឹកដីខេត្តកំពង់ឆ្នាំងត្រូវសមត្ថកិច្ចក្របួចបាន ។

ពលរដ្នរឹះគន់ថាបើគ្មានការឃុបឃិតគ្នា ជាមួយសមត្ថកិច្ចពាក់ព័ន្ធ មួយចំនួន នៅតាមគោលដៅលើកលៀសទេព រថយន្តនេះមិនអាចចេញបានយ៉ាងរលូននោះទេ ហើយកន្លងមក គ្មានសមត្ថកិច្ចណាចាត់វិធានបង្ក្រាបឡើយ ! ក្រោយមានការចុះផ្សាយគេសង្កេតឃើញសមត្ងកិច្ចនិងឈ្មួញសង្ងំមួយដង្ហើមចង្រិតរួចបន្តសកម្មភាពវិញយ៉ាងរលូនលើសមុន។