ខេត្តកំពង់ចាម ÷ មានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនិងមន្ត្រីរាជការ ថាលោកខុនដែលជាអ្នករកស៊ីដឹកអូសម៉ែត្រចេះប្រើមន្តអាគមន៍សណ្ដំ មន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធឲ្យលួងលក់មិនអាចបង្ក្រាបសកម្មភាពដឹកអុសម៉ែត្របំផ្លាញធនធានធម្មជាតិរបស់ខ្លួនបានឡើយ។
ទោះបីជាមានបទបញ្ជាដ៏មុឹងម៉ាត់របស់ឯកឧត្តមនាយឧត្តមសេនីយ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសអោយបង្ក្រាបរាល់បទល្មើសព្រៃឈើនៅជាប់តំបន់ព្រៃឡង់យ៉ាងណាក៏ដោយ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ គេសង្កេតឃើញថា មានរថយន្តប្រភេទកែឆ្នៃ (ប៊ុកសឺរ) របស់លោក ខុន នៅតែបន្តដឹកជញ្ជួនផលអនុផលព្រៃឈើបានយ៉ាងរលូនដដែល ដោយពុំឃើញមានការទប់ស្កាត់រឺបង្ក្រាបអំពីសំណាក់អាជ្ញាធរ ពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ និងបរិស្ថានឡើយ។


ពលរដ្ឋបានរៀបរាប់ថា មានរថយន្តប៊ុកសឺរ ២~៣គ្រឿងបាននិងកំពុងសម្រុកដឹកជញ្ជួនផលអនុផលព្រៃឈើគឺអុសធម្មជាតិនេះ ចេញពីចំនុចភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ចេញយកមកទុកនឹងលក់ចែកចាយនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម យ៉ាងអនាធិបតេយ្យដោយពុំមានការទប់ស្កាត់និងបង្ក្រាបពីអាជ្ញាធរនោះទេ ដោយសារតេលោក ខុន បានរត់ការនិងបង់លុយទៅអោយមន្ត្រីជំនាញរួចរាល់អស់ទៅហើយ។

ប្រភពដដែលបានបន្តថា អុសធម្មជាតិដែលក្រុមឈ្មួញកំពុងតែធ្វើសកម្មភាពនេះគឺក្រុមលោក ខុន កំពុងតែប្រើយុទ្ធវិធីគៀងគរប្រជាពលរដ្ឋអោយទៅកាប់ដើមឈើធនធានធម្មជាតិដែលជាសម្បត្តិរបស់រដ្ឋ ចេញពីព្រៃឡង់ មកស្តុកទុក លក់អោយខ្លួនក្នុងតំលៃ ២៣០០០រៀល ក្នុងមួយម៉ែតគីបនៅភូមិអូរក្រពើរ ឃុំបឹងល្វា  ស្រុកសន្ទុក ខេត្តកំពង់ធំ រួចបន្តដឹកជញ្ជួនយកទៅលក់បន្តនៅតាមខេត្តនានា ពិសេសក្នុងទឹកដីនៃខេត្តកំពង់ចាម។
ពលរដ្ឋហាក់អស់ក្តីសង្ឃឹមនិងមន្ត្រីជំនាញពាក់ព័ន្ធដោយបើកដៃអោយឈ្មួញធំៗដឹកជញ្ជូនបានយ៉ាងរលូន ចំណែកពួកគាត់ដឹកតែ២-៣ដុំតាមរយះគោយន្តកន្ត្រៃវិញមិនបានទេអាង ចាប់ និងពិន័យ មតិមួយចំនួនបានលើកឡើងថា ដាក់ស្នាក់ការមេព្រៃត្រង់ណារលាយព្រៃត្រង់នោះ។


ពលរដ្ឋស្នើសុំដល់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ពិសេស ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេត្តាចាត់វិធានការណ៍ទប់ស្កាត់បទល្មើសព្រៃនៅក្នុងទឹកនៃខេត្តកំពង់ធំផងទាន ពិសេស ឈ្មោះ ខុន និងបក្សពួកជាមេឈ្មួញ ដឹកយ៉ាងគគ្រឹកគគ្រេង ភ្លូកទឹកភ្លូកដី ធ្វើអោយខូចផ្លូវ ខូចស្ពាន ពិសេសបំផ្លាញសម្បត្តិធនធានធម្មជាតិជិតរលាយខ្ទេចអស់។


អង្គភាពសារព័ត៌មានរិទ្ធីដាវដែកផ្សព្វផ្សាយរិះគន់ក្នុងន័យស្ថាបនាជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមពិត អង្គភាពយើងរងចាំការបកស្រាយបំភ្លឺពីមន្ត្រីអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងម៉ោងធ្វើការ ៕