ខេត្តកំពង់ធំ = រថយន្ដវេអងខ្នាតយក្សធំៗរបស់លោករ៉េត ដែលត្រូវបានគេស្គាល់ថាជាមេខ្លោងបំផ្លាញធនធានធម្មជាតិដឹកអុសលើសទម្ងន់រាប់រយម៉ែត្រគីប បំផ្លាញទាំងថ្នល់ បំផ្លាញទាំងព្រៃឈើធ្វើសកមុ្មភាពដឹកយ៉ាងរលូន គ្មានសមត្ថកិច្ច ឬមន្រ្ដីជំនាញណាចុះបង្រ្កាប់ធ្វើអោយប្រជាពលរដ្នដាក់ការសង្ស័យថាអ្នកពាក់ព័ន្ធត្រូវលោករ៉េត ដាក់ថ្នាំសន្ដំដុល្លា រហូតជាប់ត្រកៀកងាកខ្លួនមិនរួចមិនអាចចុះបង្រ្កាប់បានឡើយ។
បើយោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បានអោយដឹងថា សព្វថ្ងៃមានគោយន្តកន្ត្រៃដឹកអុសព្រៃជាច្រើនគ្រឿងបានសម្រុកដឹកជញ្ជូន អុសព្រៃចំរុះមកលក់អោយក្រុមឡានវេអងក្នុងមួយថ្ងៃៗរាប់រយម៉ែត្រគីប !តើការកាប់បំផ្លាញ យ៉ាងវិនាសកម្ម បែបនេះមិនរលាយព្រៃឈើអស់ទេឬទេ ?បើអ្នកកាប់បំផ្លាញ នឹងអ្នកទទួលទិញ បានធ្វើសកម្មភាពជារៀងរាល់ថ្ងៃមិនឃើញមន្រ្ដីជំនាញឬក៏ស្ថាប័នពាក់ព័ន្ធណាចុះទៅបង្ក្រាបសោះឡើយ។

ការដឹកជញ្ជូនផលអនុផលព្រៃឈើក៏ដូចជាអុសម៉ែត្រគីប នៅក្នុងភូមិសាស្ត្រឃុំពពក ស្រុកស្ទោង និងស្រុកសន្ទុកបាទកើតឡើងរាប់សិបឆ្នាំមកហើយតែសមត្ថកិច្ចជំនាញពាក់ព័ន្ធហាក់បីដូចជាមិនខ្ចីអើពើឡើយប្រជាពលរដ្ឋដែលស្រលាញធម្មជាតិព្រៃឈើ ពួកគាត់ពិតជាមិនយល់ ហើយក៏មានការសោកស្ដាយយ៉ាងខ្លាំងពន់ពេក ដោយសារឃើញវិនាសកម្មព្រៃឈើជីវចម្រុះបានដឹកចេញទាំងឡានៗ គ្មានសមត្ថកិច្ចណាមើលឃើញបន្តិចសោះឡើយ មានតែរាប់ក្បាលឡានយកលុយឬដាក់ខែ ។
តើអស់លោកមានការសោកស្ដាយដែរទេ ?ឬមួយគិតតែអាហារបីពេលតែប៉ុណ្ណោះ ដើម្បីជាថ្នូរនិងការកាប់បំផ្លាញជីវៈចម្រុះគ្រប់ប្រភេទ អស់លោកជំនាញពាក់ព័ន្ធ ផ្គើននិងអនុសាសន៍បទបញ្ជារបស់សម្ដេច តេជោហ៊ុនសែនភ្លេចអស់តួនាទីក្បត់ឧត្តគតិរបស់ខ្លួន ស៊ីប្រាក់ខែបានពីរាស្រ្ដ ផ្ដល់ប្រយោជន៍ដល់ក្រុមឈ្មួញមួយក្ដាប់តូច ។

រីឯលោកមានស៊ីតូ នាយសង្កាត់ រដ្ឋបាលព្រៃឈើស្ទោង មានពលរដ្នបានលើកឡើងថា ឃើញតែជិះម៉ូតូទៅរហូត តែទៅយកតែលុយរួច ជិះម៉ូតូមកវិញភ្លាម ចង់អ្ហែងកាប់ដឹកប៉ុន្មានរយម៉ែត្រគីប ក៏កាប់ទៅមិនខ្ចីខ្វល់ ។ តើលោកប៉ែនវណ្ណរិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ គិតយ៉ាងដូចម្ដេចទៅវិញឬមួយគ្មានអ្នករាយការណ៍ជូនលោក ឬមន្រ្ដីក្រោមឱវាទក្លាយជាមន្រ្ដីគ្រាប់ល្ពៅស្ងោរអស់ទៅហើយ?។

ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរទៅឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំមេត្តាចាប់មានវិធានការផងទាន។
សូមជម្រាប់ថាអង្គភាពសារព័ត៏មាន រិទ្ធីដាវដែក ផ្សព្វផ្សាយនេះគ្រាន់តែក្នុងនៃការពារថែរក្សាធនធានធម្មជាតិអោយបានសែសសល់ខ្លះតែប៉ុណ្ណោះ មិនមែនចង់ជាន់ពន្លិកនរណាក៏ទេ និងចង់អោយលោកអ្នកធំដឹងលឺនិងដាក់បទបញ្ចាអោយមន្រ្ដីថ្នាក់ក្រោមចុះបង្រ្កាប់ ព្រោះម្យ៉ាងខ្លាចអ្នកធំមួយចំនួនក្លាយជាមន្រ្ដីជើង១០ ចាំតែទទួលរបាយការណ៍ភូតកុហកពីមន្រ្ដីគ្រាប់ល្ពៅ មិនព្រមចុះពិនិត្យចូលចិត្តម៉ាស៊ីនត្រជាក់ ។ព័ត៏មាន បឋម
