ខេត្តឧត្តរមានជ័យ មួយរយៈពេលចុងក្រោយនេះឃើញថាមានក្រុមឈ្មួញ រកស៊ីបទល្មើសព្រៃឈើជាច្រើនកំពុងតែសម្រុកដឹកឈើមកចូលខេត្តឧត្តរមានជ័យ ដែលភាគច្រើនដឹកចេញពីទឹកដីស្រុកគូរលេន ខេត្តព្រះវិហារតែមិនមានសមត្ថកិច្ច ជំនាញពាក់ព័ន្ធណាម្នាក់ធ្វើការបង្ក្រាបសោះ ជាពិសេសសង្កាត់រដ្ឋបាលព្រៃឈើស្រុក ត្រពាំងប្រាសាទ និងមន្ដ្រីបរិស្ថាន ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។


បើយោងតាមប្រភពខ្លះបានបញ្ចាក់ថា រាល់ថ្ងៃនេះមានក្រុមឈ្មួញ ដឹកជញ្ជូនបទល្មើសព្រៃឈើសឹងតែរាល់ថ្ងៃរាល់យប់ដែលដឹកចេញពី ស្រុកគូលេន ខេត្តព្រះវិហារ ប៉ុន្ដែមន្ដ្រីជំនាញពាក់ព័ន្ធមិនដែលឃើញបង្ក្រាបបានម្ដងណាឡើយគឺបានតែអង្គុយសំឡឹងមើលការដឹកជញ្ជូនឈើតែប៉ុណ្ណោះ។


ទាំងអស់នេះហើយបានជាមានមហាជនជាច្រើនដាក់ការសង្ស័យថា ប្រហែលជាបានទទួលលោភសក្ការះណាមួយពីក្រុមឈ្មួញទាំងអស់នោះហើយបានជាមន្ដ្រីទាំងអស់នោះមិនហ៊ានបង្ក្រាបសុខចិត្តឈរអោបដៃមើលការដឹកជញ្ជូនឈើទៅវិញ តែប្រហែលជាពួកគាត់មិនដឹងឬដឹងហើយតែធ្វើមិនដឹង៕

ព័ត៌មានបឋម