ខេត្តសៀមរាប៖ ប្រភពពីប្រជាពលរដ្ឋបានប្រាប់ពីកង្វល់ដល់អ្នកកាសែតថា លោក ម៉េង លាង ថៅកែដីឡូតិ៍មួយកន្លែង ស្ថិតនៅក្នុងភូមិបុស្សក្រឡាញ់ សង្កាត់ជ្រាវ ក្រុងសៀមរាប បានពុះដីលក់គ្មានច្បាប់ទម្លាប់ ហើយពលរដ្ឋស្នើឲ្យអាជ្ញាធរពាក់ព័ន្ធជួយពិនិត្យមើលផង ព្រោះអាចមានពលរដ្ឋរងគ្រោះជាច្រើននាក់ផងដែរដោយសារតែទិញដីខុសច្បាប់ និងខុសស្តង់ដា។

ប្រភពបន្តទៀតថា មន្ត្រីគួរចុះពិនិត្យដីទាំងនោះ និងប័ណ្ណ ប៉ាតង់ តើអាចចេញឲ្យបានទេបើដីនោះនៅជាប្លង់ទន់នៅឡើយ?

មន្ត្រីខាងច្បាប់ដីធ្លីបានឲ្យដឹងថា ដើម្បីអាចពុះដីឡូតិ៍លក់បានថៅកែដីឡូតិ៍ត្រូវគោរពគោលការណ៍ដូចខាងក្រម៖
ទី១-ត្រូវមានប័ណ្ណប៉ាតង់
ទី២-ត្រូវមាន ច្បាប់អភិវឌ្ឈន្ដិ៍ដី
ទី៣-ត្រូវមានច្បាប់ បំបែកក្បាលដី
ទី៤-ត្រូវបង់ពន្ធប្រថាប់ត្រាដល់ខេត្ត

ចំពោះដីប្លង់ភូមិឃុំចេញជូនអតិថិជនគឺពុំស្រប់ច្បាប់ឡើយ លើកលែងតែ ការលក់ទិញ នោះស្ថិតនៅក្នុងឆ្នាំ២០១៦ ចុះក្រោម។

អ្នកកាសែត នៅពុំទាន់អាចសុំការបកស្រាយបំភ្លឺពីលោក ម៉េង លាង ថៅកែដីឡូតិ៍ខាងលើបានទេ ព្រោះគ្មានលេខទូរស័ព្ទសម្រាប់ធ្វើការទំនាក់ទំនង។យើងខ្ញុំ រង់ចាំទទួលការបំភ្លឺពី លោក ម៉េង លៀង គ្រប់ពេលវេលានៅម៉ោងធ្វើការ៕


តាមប្រភពពី Angkor Flash news