ខេត្តសៀមរាប ៖ បទល្មើសដឹកជញ្ជូនឈើមូលកាន់តែគគ្លើលខណះមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួនអសកម្ម យកតួនាទីជាន់ឈ្លីមិនបំពេញភារកិច្ចក្នុងការបង្ក្រាប ទប់ស្កាត់និងថែរក្សាធនធានព្រៃឈើទើបធ្វើឲ្យក្រុមដឹកបទល្មើសបានដៃដឹកជញ្ជូនឈើមូលទាំងយប់ទាំងថ្ងៃចេញពីព្រៃឆ្លងកាត់រដ្ឋបាលព្រៃឈើឃុំខ្វាវ ស្រុកជីក្រែង យកមកស្តុកទុកនៅក្នុងភូមិតាភ្ញាឃុំគោកធ្លកលើ និងលក់ចែកចាយទៅតាមសិប្បកម្មនានានៅក្នុងស្រុកជីក្រែង ខេត្តសៀមរាប។ 

 តើឈ្មួញឈើដុះស្លែឈ្មោះ សុខា កំពុងតែដាក់ថ្នាំសណ្ដំមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានមួយចំនួនឲ្យលង់លក់មែនទេ? បានជាមន្ត្រីទាំងនោះភ្លេចតួនាទីរបស់ខ្លួនមិនបង្ក្រាបបទល្មើសព្រៃឈើទាល់តែសោះ ។

តាមប្រភពព័ត៌មានពី អ្នកឃ្លាំមើលនិងប្រជាពលរដ្ឋបានឲ្យដឹងថាក្រុមអ្នកដឹកជញ្ជូនឈើចេញពីព្រៃមកស្តុកទុកនៅក្នុង ភូមិ តាភ្ងា ឃុំ គោកធ្លកលើ រួចមេឈ្មួញឈើដុះស្លែរជាស្ត្រី ឈ្មោះ សុខា រស់នៅភូមិសង្កែរ ឃុំគោកធ្លកលើ បានទិញនិងដឹកជញ្ជូនឈើមូលខុសច្បាប់បន្ដឆ្លងកាត់មុខរដ្ឋបាលព្រៃឈើ ភូមិសាលា ឃុំពង់ក្ដី ហើយយកមកស្តុកទុកមុខផ្ទះរបស់ខ្លួននៅក្នុងភូមិសង្កែ  ឃុំ គោកធ្លកលើ រួចលក់ចែកចាយបន្តទៅអោយសិប្បកម្មកែឆ្នៃ ដែលមានទីតាំងទី១ ភូមិខ្លាឃ្មុំ  ទី២ ភូមិ បាតត។ 

ពាក់ព័ន្ធនឹងការដឹកជញ្ជូនបទល្មើសព្រៃឈើខាងលើនេះត្រូវបានគេដឹងថា៖ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ លោក សាំង សំរិទ្ធ ហៅហុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើ ភូមិសាលាឃុំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ។  ទាក់ទិនបទល្មើសព្រៃឈើដែលកំពុងកើតមានឡើងខាងលើនេះ ក្រុមអ្នកសារព័ត៌មានយើងបានទំនាក់ទំនងទៅលោក សាំង សំរិទ្ធហៅ ហុងដា នាយសង្កាត់រដ្ឋបាលព្រៃឈើ ជាច្រើនដងផងដែរ តែខលចូលជាច្រើនដងមិនមានអ្នកទទួលទូរសព្ទ័ នឹងបានបន្តសុំធ្វើបទសម្ភាសន៍ តាម ប្រពន្ធ័តេឡេក្រាម ក៍ពុំមានការឆ្លើយតប ។

ចំឡែក លោក ម៉ុង ប៊ុនលីម នាយខណ្ខ័រដ្ឋបាលព្រៃឈើ ខេត្តសៀមរាប អ្នកសារព័ត៏មានបានខលរាយការណ៍ ជូនដើម្បីចុះពិនិត្យបទល្មើសជាក់ស្តែង តែលោកថាចាំអោយមន្រ្ដីក្រោមចុះទៅពិនិត្យ! រហូតក្រុមឈ្មួញបានដឹកជញ្ជូនឈើចេញទៅបាត់ដោយសុវត្ថិភាព នៅពុំឃើញក្រុមមន្រ្ដីជំនាញចុះមកដូចការឆ្លើយតបរបស់លោកនាយខណ្ខ័នោះទេ។

 សូមបញ្ជាក់ថា៖បទល្មើសដឹកជញ្ជូនឈើបានកើតឡើងក្នុងទឹកដីស្រុកជីក្រែង យូរមកហើយដោយក្រុមឈ្មួញប្រើប្រាសគ្រប់មធ្យោបាយគ្រប់រូបភាព ចំឡែកក្រុមមន្រ្ដីជំនាញខាងបង្រ្កាបបទល្មើសព្រៃឈើគឺមិនសូវមានប្រសិទ្ធភាពនោះទេ។

 ទោះជាយ៉ាងណាមហាជនបានសំណូមពរ ឯកឧត្តម ប្រាក់ សោភណ័ អភិបាលខេត្តសៀមរាប ដែលទើបទទួលដំណែងជាអភិបាលខេត្តថ្មី សូមដាក់បទបញ្ជាពិនិត្យភូមិសាស្រ្តខាងលើនេះផងទាន !ព្រោះអីកំពុងតែកើតមានបទល្មើសព្រៃឈើជាហូរហែរ ដែលមន្ត្រីជំនាញនៅតំបន់នោះ អសកម្មក្នុងការបង្រ្កាបទប់ស្តាត់រាល់បទល្មើសដែលបានកើតឡើង៕ខៀវសុថាត ព័័ត៏មាន បឋម