ខេត្តឧត្តរមានជ័យះ ល្បែងស៊ីសងគ្រប់ប្រភេទរីកដូចផ្សិត ស្ថិតនៅក្នុងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្រុមការងារអ្នកសារព័ត៍មានយើងបានចុះផ្ដិតយករូបភាពផ្ទាល់ ដោសង្កេតឃើញថា មាន ល្បែងស៊ីសងដូចជា ឆ្នោត បៀ អាប៉ោង ជល់មាន់តាមអនឡាញ ជ្រកក្រោមស្លាក អាជ្ញាប័ណ្ណឆ្នោតឡូតូ នៅតាមហាងលក់កាហ្វេ ជាច្រើនកន្លែងរីកដូចផ្សិត។


តើ លោក អភិបាល ខេត្តឧត្តរមានជ័យ ប៉ែន កុសល្យ មានវិធានការយ៉ាងណាទៅលើមន្ដ្រីក្រោមឱវាទ បានជាបណ្ដោយមានការឃុបឃិតនិងបើកភ្លើងខៀវឲ្យក្រុមអ្នកញៀនល្បែងបើកលេង យ៉ាងរលូនហាក់បីដូចជា មានការឃុបឃិតគ្នាជាប្រព័ន្ធឬយ៉ាងណា? សកម្មភាពនេះហាក់បីដូចជា ផ្គើននិងអនុសាសន៍ របស់ ឯកឧត្តម នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហាមមិនអោយមាន ល្បែងស៊ីសងគ្រប់ប្រភេទនៅតាមបណ្ដាខេត្តនិងក្រុងជាដាច់ខាត។

ជុំវិញការរិះគន់ខាងលើអង្គភាពយើងពុំអាចសុំការសម្ភាសន៍ពីអ្នកពាក់ព័ន្ធបាននៅឡើយទេដោយសារពុំមានលេខទូរសព្ទ ប៉ុន្តែអង្គភាពយើងរង់ចាំការបំភ្លឺពីរអ្នកពាក់ព័ន្ធគ្រប់ធ្វើការ។

ករណីល្បែងស៊ីសងនេះត្រូវអ្នកពលរដ្នរឺះគន់លើអាជ្ញាធរថា បច្ចុប្បន្ននេះគ្មានទេភូមិ ឃុំ មានសុវត្ថិភាពពលរដ្នរស់នៅទាំងភ័យខ្លាច អំពើចោរលម្ម លួច ឆក់ជាដើម និងគ្រប់រូបភាព ប្រជាពលរដ្ឋមានការសំណូមពរដល់ លោក អភិបាល ខេត្តឧត្តរមានជ័យ ចាត់វិធានការទៅលើក្រុមអ្នកញៀនល្បៃងទាំងនេះ ដើម្បីទប់ស្កាត់និងអំពើចោរកម្មផ្សេងៗ ឲ្យស្របហ្នឹង គោលនយោបាយភូមិឃុំមានសុវត្ថិភាពផងទាន៕