ខេត្តកំពង់ធំ÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងសហការរី នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ០៥ ខែកុម្ភៈឆ្នាំ២០២៥បានសហការជាមួយកម្លាំងចំរុះរបស់ទី បញ្ជការស្រាលប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបឈរជើងនៅចំណុចពាមបាង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចចាប់ពី បាក់ដាវ ដល់ បាឡត ស្ថិតក្នុងភូមិសាស្ត្រ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ
ជាលទ្ធផល បានរុះរើ បំផ្លាញចោលវត្តុតាង ឧបករណ៏នេសាទរបាំងសាច់អួនលើសប្រវែងកំណត់ រួមមានរបាំងសាច់អួនចំនួន ៣ របាំងប្រវែង ១៥០០ ម៉ែត្រ ឡុក ចំនួន៣គ្រឿង,លបលូ ចំនួន ៦ មាត់ , បង្គោល ចំនួន ២៧០០ ម៉ែត្រ។






មធ្យោបាយធ្វើដំណើរមាន ការណូត ចំនួន ៥គ្រឿង អស់ប្រេង ចំនួន ៣៥០លីត្រ កម្លាំងចូលរួម សរុប ចំនួន ៣៥ នាក់ក្នុងនោះមាន÷តំបន់ប្រត្តិបត្តិការសឹករងកំពង់ធំ ចំនួន ៣០នាក់ សង្កាត់រដ្ឋបាលជលផលពាមបាងចំនួន៣ នាក់ ស្នងការនគបាលខេត្ត ១ នាក់ កងរាជអាវុធហត្ថ ស្រុក ១ នាក់៕










