ខេត្តកំពង់ធំ_ស្រុកស្ទោង÷យោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋចំនួន ២៥ គ្រួសារ ក្នុងឃុំប្រឡាយ ស្រុកស្ទោងដែលបានចាញ់បោកជនបោកប្រាស់ចំនួន ៤នាក់កាលពី ធ្នូ ឆ្នាំ ២០២២ រហូតមកដល់ខែ មករា ឆ្នាំ ២០២៣ ក្រុមបោកប្រាស់ទាំងនោះបានប្រមូលលុយពីបងប្អូនប្រជាពលរដ្ឋជនរងគ្រោះសរុបទឹកប្រាក់ចំនួន 16 ម៉ឺនដុល្លារអាមេរិកបានជោគជ័យ ។
ពលរដ្ឋរងគ្រោះបានលើកឡើងថាក្រុមបោកប្រាស់បានសហការគ្នាបោកប្រាស់ពួកគាត់ដែលមានមេខ្លោងធំៗចំនួន៤នាក់ដែលបានទំនាក់ទំនងគ្នារក្នុងរឿងនេះ
ទី១ ជនបោកប្រាសឈ្មោះរីវ ហុង ស្រុកកំណើតខេត្តកំពង់ចាម យកភរិយានៅក្នុងភូមិអង្គឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោងខេត្តកំពង់ធំមុខរបរជាគ្រូបង្រៀន។
ទី២ ឈ្មោះវ៉ាន់ សេង មុខរបរ មន្ត្រីជាប់កិច្ចសន្យាមណ្ឌលសុខភាព ពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។


ទី៣ ជាមេខ្លោងធំជាងគេបំផុតនៅក្នុងករណីឆបោកនេះ មានឈ្មោះលោកជំទាវសួស ណាលីន ភេទស្រី អាយុ៦១ឆ្នាំ រស់នៅភូមិដើមអំពិល សង្កាត់ទួលស្វាយព្រៃ ខណ្ឌចំការមន រាជធានីភ្នំពេញ និង ទី៤ រួមទាំងកូនស្រីម្នាក់ទៀតដែលមានឈ្មោះខាត់ សុភ័ក្រ្ត រស់នៅភូមិ សង្កាតជាមួយគ្នា ។
ជាក់ស្ដែងកាលពីថ្ងៃទី ១៣ និង១៤ខែឧសភាឆ្នាំ ២០២៥ នេះបានបែកធ្លាយរឿងករណីឆបោកបងប្អូនប្រជាពលរដ្ឋខាងលើនេះអាជ្ញាធរស្រុកនិងឯកឧត្តមអភិបាលខេត្តកំពង់ធំបានបញ្ជាទៅឲ្យកម្លាំងសមត្ថកិច្ចនៃអធិការនគរបាលស្រុកស្ទោងចុះទៅស្រង់ឈ្មោះប្រជាពលរដ្ឋដែលបានចាញ់បោកការលួងលោមរត់ការចូលក្របខណ្ឌខាងលើធ្វើឲ្យជនបោកប្រាស់ជាបុគ្គលគ្រូបង្រៀនបឋមសិក្សាអង្គឃ្លាំឈ្មោះ រីវហុង ដើរតួជាអ្នកសម្របសម្រួលប្រមូលលុយពីបងប្អូនប្រជាពលរដ្ឋបានរត់គេចខ្លួនបាត់ទាំងព្រឹក ។
ក្នុងការចុះស្រង់ឈ្មោះពលរដ្ឋចំនួន ១៥នាក់បានប្រគល់លុយឲ្យជាន់បោកប្រាស់សរុបទឹកប្រាក់លុយដុល្លារចំនួន 84.000 ដុល្លារ លុយខ្មែរចំនួន 41 លានរៀល។


បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារតែករណីឆបោកនេះសូមសំណូមពរទៅគ្រប់ក្រសួងសមត្ថកិច្ចស្ថាប័នទាំងអស់មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ផង មានរូបថតនិងភស្តុតាងគ្រប់គ្រាន់សម្រាប់ចាត់ការតាមនីតិវិធីច្បាប់សូមទានជ្រាប់៕ព័ត៌មានបឋម