ខេត្តឧត្តរមានជ័យ ÷ពលរដ្ឋថា លោក អ៉ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋាភិបាលព្រៃឈើខេត្តឧត្តរមានជ័យ គ្មានឆន្នៈ ក្នុងការ បង្ការ បង្រ្កាប ទប់ស្កាត់ ក្រុមឈ្មួញប្រព្រឹត្តដឹកជញ្ជូនបទល្មើសព្រៃឈើនោះទេ?។




ក្រុមឈ្មួញជាច្រើនកំពុងតែធ្វើសកម្មភាពដឹកជញ្ជួនឈើអត់ច្បាប់ឡើងកក្រើក ខេត្តឧត្តរមានជ័យទៅហើយពុំទាន់ឃើញសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធណាចុះបង្ក្រាបឡើយធ្វើឱ្យសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើបានយ៉ាងរលូនរាល់ថ្ងៃ។ បែរមកមើលលោក អ៉ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ សម្ងំស្ងៀម មិនមានវិធានការ ទប់ស្កាត់ បង្ក្រាប និងផ្គើនទៅនឹងបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ តែបែរជាឃើញដាក់កូនចៅគ្រប់ទីកន្លែងអោយអង្គុយចាំរាប់ក្បាលឡាន ប្រមូលលុយពីបទល្មើសឈើ ផ្ទុយពីរឆន្ទៈរបស់រាស្ត្រ ផ្ទុយពីការងារកាតព្វកិច្ចនិងតួនាទីរបស់ខ្លួនទៅវិញ។




តើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើទាំងនេះជាប្រភពចំណូលសេដ្ឋកិច្ចសម្រាប់ចិញ្ចឹមឆ្នាំងបាយរបស់ក្រុមមន្ត្រីជំនាញទាំងនោះមែនដែរឬទេបានជាមិនចុះបង្ក្រាបសោះឡើយ។
ជុំវិញការរិះគន់របស់ពលរដ្ឋអ្នកសារព័ត៌មានយើងមិនអាចសុំសម្ភាសន៍លោក អ៉ឹម សៅវរិទ្ធ បាននៅឡើយទេដោយសារពុំមានលេខទូរសព្ទ តែអង្គភាពសារព័ត៌មានយើងរង់ចាំការបំភ្លឺគ្រប់ម៉ោងធ្វើការ។





