ខេត្តសៀមរាប ស្រុកជីក្រែង÷ កូនឈើចំរឹងរាប់ពាន់ដើមត្រូវបានឈ្មួញដឹកជញ្ជូនយកមកស្តុកទុកលក់ចែកចាយបន្តឲ្យអ្នកប្រើប្រាសឧបករណ៍នេសាទក្នុងបឹងទន្លេសាបដែលជាប្រភពនៃការប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់។
ជាក់ស្ដែងកូនចំរឹងបានស្ដុបទុកនៅទីតាំង ចុងទឹកទំនប់សួង ឃុំអន្លង់សំណរ ស្រុកជីក្រែង ទង្វើបែបនេះធ្វើឱ្យមានការសង្ស័យថាឈ្មួញមានការឃុបឃិតជាមួយមន្រី្ដជំនាញ មន្ត្រីពាក់ព័ន្ធ សង្កាត់រដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថាន ក្នុងស្រុកជីក្រែង ខេត្តសៀមរាបទើបអាចដឹកជញ្ជូនអនុផលព្រៃឈើបានយ៉ាងរលូនមុនរំខានដល់មន្ត្រីទាំងអស់នោះ។



អ្នកឃ្លាំមើលក៏ដូចជាពលរដ្ឋស្នើសូមឱ្យលោក ទា គឹមសុទ្ធ ប្រធានមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាប និងលោក ស៊់ុន គង់ ប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប មេត្តាចាត់វិធានការឲ្យមន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យទីតាំងខាងលើនេះផងទាន !បើសង្ឃឹមលើមន្ត្រីក្នុងមូលដ្ឋានគឺមិនបានការនោះទេបានត្រឹមតែចាំទទួលផលលាភតែប៉ុណ្ណោះ។ ជាក់ស្តែងនៅថ្ងៃអាទិត្យទី២០ខែកក្កដាឆ្នាំ២០២៥នេះ !រាយការណ៍ដូចលោក ខៀវដា



