(កំពង់ធំ)÷ សមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី ០១នាក់ ដែលជាម្ចាស់ទីតាំង ព្រមទាំង រំដោះជនរងគ្រោះបានចំនួន០៥នាក់ ស្រី អនីតិជនចំនួន០៣នាក់។
ក្រោមការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តខេត្តកំពង់ធំ និងមានការសម្របសម្រួលពីលោក ពៅ សម្បូរណ៍ ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងខេត្តកំពង់ធំ បានជំរុញឱ្យកម្លាំងជំនាញចុះប្រតិបត្តិការទប់ស្កាត់ឱ្យបានទាន់ពេលវេលា។ កាលពីថ្ងៃទី១៧ ខែ សីហា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង ០០នាទី លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស នឹងយេនឌ័រ បានដឹកនាំកម្លាំងការិយាល័យប្រឆាំងការជូញដូរមនុស្ស និងការពារអនីតិជន ចុះបង្ក្រាបករណីសញ្ចរកម្ម០១ករណីជ្រកក្រោមស្លាកយីហោ ហាងស៊ុប១កន្លែង ដែលមានទីតាំង ស្ថិតក្នុងភូមិត្រពាំងឬស្សី ឃុំ ក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ។



ជាលទ្ធផល នៃកិច្ចប្រតិបត្តិការ លោកស្រីឧត្ដមសេនីយ៍ត្រី កង កូយ ស្នងការរង បានឱ្យដឹងថា សមត្ថកិច្ចជំនាញបានធ្វេីការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ ដែលជាម្ចាស់ទីតាំង ព្រមទាំង រំដោះជនរងគ្រោះបានចំនួន០៥នាក់ ស្រីអនីតិជនចំនួន០៣ នាក់ផងដែរ។
សូមបញ្ជាក់ផងដែរថាករណីខាងលើនេះ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបន្តនីតិវិធីទៅសាលាដំបូង ចាត់ការតាមផ្លូវច្បាប់។ អត្ថបទស្នងការនគរបាលខេត្តកំពង់ធំ



