កំពង់ឆ្នាំង ៖ធុំក្លិនបញ្ច្រាសខ្យល់ ចេញពីស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានការរៀបចំជាប្រព័ន្ធយកដីនៅលើភ្នំក្រាំងដីមាស ដែលជាភ្នំប្រវត្តិ សាស្ត្រធ្វើកម្មសិទ្ធិ។
ដីលើភ្នំក្រាំងដីមាសត្រូវបានគេចាក់បង្គោលស៊ីម៉ង់ត៍ធ្វើរៀបរបងឥដ្ឋព័ទ្ធទន្ទ្រានយព័ទ្ធយកយ៉ាងសម្បើមដៃយកធ្វើជាកម្មសិទ្ឌិឯកជន ខណៈត្រូវបានប្រជាពល រដ្ឋរស់នៅតំបន់នោះបានអោយដឹងថាការធ្វើចាក់បង្គោល និងរៀបចំធ្វើរបង នេះជាការទន្ទ្រានយកដីភ្នំក្រាំងដីមាស ដែលជាភ្នំប្រវត្តិសាស្ត្រលើទឹកដីខេត្តកំពង់ឆ្នាំងជាកម្មសិទ្ធិយ៉ាងគឃ្លើន ។




ដីលើភ្នំដែលត្រូវបានបោះបង្គោល និងរៀបរបងទន្ទ្រានយកខាងលើនេះជាភ្នំក្រាំងដីមាស ស្ថិតនៅចំណុចជិតវត្តធម្មវន័្ត ស្ថិតនៅក្នុងឃុំស្វាយជ្រុំ និងឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋដែលរស់នៅទីនោះ ក៍ដូចជាកម្មករ សំណង់ដែលកំពុងរៀបចំចាក់បង្គោលនិងធ្វើរបងនៅទីនោះបានប្រាប់ឲ្យដឹងថា ដីលើភ្នំក្រាំងដីមាស ដែលកំពុងធ្វើការចាក់បង្គោលស៊ីម៉ង់ និងរៀបរបឥដ្ឋយ៉ាងរឹងមាំនេះ ត្រូវបានបញ្ជានិងព័ទ្ធយកដីនេះជារបស់លោក សំ សុផល ហៅ គ្រូគង់ រស់នៅខេត្តកំពង់ឆ្នាំង ។




ពាក់ព័ន្ធនឹងការរៀបចំចាក់បង្គោលនិងធ្វើរបងនៅលើភ្នំក្រាំងដីមាស របស់លោក សំ សុផល ហៅ គ្រូគង់ ខាលើនេះមហាជនមានការងឿងឆ្ងល់ថា តែលោក សំ សុផល សំអាងលើអ្វី ឬលោកមានប្លង់ដីលើភ្នំបានហ៊ានរៀបចំធ្វើរបងយ៉ាងរឹងមាំព័ទ្ធ យកដីលើភ្នំដូច្នេះ ហើយអាជ្ញាធរដែនដីមានបានដឹងរឿងខាងលើនេះដែរឬទេ ? ។
ជាមួយគ្នានេះក៍មានប្រភពមួយចំនួនបានបង្ហើបឲ្យដឹងថាដីដែល លោក សំ សុផល ហៅ គ្រូគង់ កំពុងធ្វើរបងនេះជាដីភ្នំជាដីរបស់រដ្ឋសុទ្ធសាធគឺជាការទន្ទ្រានយកតែម្តងក្រោមរូបភាពត្រូវរ៉ូវគ្នា និងមានអ្នកនៅក្រោយខ្នងចាំសម្របសម្រួល លាក់បាំងតាមបែបដេកដួលរមួលផ្សំគ្រេច។ មិនតែប៉ុណ្ណោះប្រភពដដែលបានឲ្យដឹងទៀតថា ការធ្វើរបងព័ទ្ធយកដីខាងលើនេះ មិនមែនទើបតែធ្វើថ្មីៗនោះទេ គឺមានរយៈពេលយូរមកហើយ តែមិនទាន់ឃើញអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចពាក់ព័ន្ធចុះមកពិនិត្យ ឬមានវិធានការយ៉ាងណានោះឡើយ ។





ពលរដ្ឋជាទូទៅដែលរស់នៅក្បែរជើងភ្នំក្រាំងដីមាស សំណូមពរដល់ឯកឧត្តមអភិបាល ខេត្តកំពង់ឆ្នាំងមានវិធានការណ៍ត្រួតពិនិត្យ និងវែកមុខអ្នកហ៊ានរំលោភដីរដ្ឋនេះ បើមិនដូច្នេះទេដីនេះនឹងធ្លាក់លើដៃអ្នកមានលុយមានអំណាច និងមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមួយចំនួនតូចមិនខានឡើយ ៕
