ខេត្តឧត្តរមានជ័យៈ មេឈ្មួញជាច្រើនកំពុងតែសប្បាយ ដឹកជញ្ជូនឈើសិប្បកម្មកែច្នៃអត់ច្បាប់ចេញពីស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ យកទៅលក់ចែកចាយនៅតាមបណ្តោខេត្តផ្សេងៗ ជារៀងថ្ងៃយ៉ាងគគ្រឹកគគ្រេង សមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធ នៅតាមដងផ្លូវ សម្ងំកើបលុយដាក់ហោប៉ៅ ជាថ្នូរក្នុងការគេចវែសមិនចុះបង្រា្កបទៅតាមតួនាទីរបស់ខ្លួន។

បើទោះជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដាក់បទបញ្ជាយ៉ាងក្ដៅគគុកឲ្យមន្ដ្រីក្រោមឱវាទខិតខំបំពេញតួនាទី បង្ក្រាបបទល្មើសព្រៃឈើដែលជាធនធានធម្មជាតិឲ្យខានតែបានជាដាច់ខាតយ៉ាងណាក៏ដោយ ក៏អស់លោកមន្ត្រីគ្រប់ល្ពៅមួយចំនចចំនួននៅក្នុងស្រុក ត្រពាំងប្រាសាទ ទាំងនោះនៅតែគ្មានចំណាត់ការទប់ស្កាត់ បង្ក្រាបទៅតាមបទបញ្ជាទាល់តែសោះ ហើយថែមទាំងបន្ដបើកដៃបណ្ដោយឲ្យពួកឈ្មួញរកសុីដឹកបទល្មើសព្រៃឈើ យ៉ាងគឃ្លើនជារៀងរាល់ថ្ងៃដដែល។

យោងតាមប្រភពអ្នកដឹកសិប្បកម្មទាំងនេះបានអោយដឹងថា មុនចេញដឹកត្រូវទំនាក់ទំនងបង់លុយឲ្យសមត្ថកិច្ចតាមដងផ្លូវជាពិសេសមន្ត្រីជំនាញជាមុនសិនទើបអាចដឹកជញ្ជូនបានស្រួល មិនមានការរារាំងឬរំខានក្នុងការធ្វើដំណើរ។

ពាក់ព័ន្ធហ្នឹងបទល្មើសដឹកសិប្បកម្មទាំងអស់អង្គភាពសារព័ត៌មានយើងមិនអាចសុំការទំនាក់ទំនងនិងមន្ត្រីជំនាញបានទេដោយសារពុំមានលេខទូរសព្ទ។