ស្រុកស្ទោង.ស្រុកជីក្រែង÷ក្រោយពីមានការចុះផ្សព្វផ្សាយថាមានបទល្មើសឈូសឆាយទន្រានយកដីព្រៃធ្វើជាកម្មសិទ្ធខុសច្បាប់ ទីតាំងនៅចំណុច ត្រាវភ្លើងឆេះស្ថិតនៅក្នុងភូមិកកោះ ឃុំល្វែងឬស្សី  ស្រុកជីក្រែងរួចមក នៅព្រឹកថ្ងៃសុក្រទី២២ខែសីហាឆ្នាំ២០២៥ លោកសូ ផល្លា នាយផ្នែករដ្ធបាលព្រៃឈើ ស្រុកជីក្រែង,សង្កាត់រដ្ឋបាលព្រៃឈើកំពង់ក្ដី,សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ អ្នកសារព័ត៌មាន បានចុះត្រួតពិនិត្យទីតាំងឈូសឆាយទន្ទ្រានយកដីព្រៃនៅចំណុចត្រាវភ្លើងឆេះនោះមិនមែន ស្ថិតនៅក្នុងទឹកដីខេត្តសៀមរាប ដូចការចុះផ្សព្វផ្សាយនោះទេ ដីនេះ ស្ថិតនៅក្នុងភូមិសាស្រ្ដភូមិការធាន ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ។

នៅថ្ងៃទី

២៧ ខែសីហាឆ្នាំ ២០២៥យោងតាមប្រភពព័ត៌មានច្បាស់ការពីកន្លែងឈូសឆាយ បានអ្នកដឹងថាការដាក់គ្រឿងចក្រនេះបានដោយមានអ្នកកាងដី ឈ្មោះ ស៊ុន សុវឌ្ឍនា អ្នកចាំមើលថែឲ្យ ឈ្មោះ ព្រាប ដាលីនអ្នកទិញ រស់នៅឯក្រុងភ្នំពេញ។
លោក ប៊ូម៉េងគ្រី អភិបាលស្រុកក្រែងបានឆ្លើយតបថាដីដែលឈូសឆាយនៅចំណុចខាងលើមិនស្ថិតនៅក្នុងស្រុកក្រែងទេ។
លោក សាយគឹមឡម អភិបាលស្រុកស្ទោងបាន ឆ្លើយតបថា លោកបានឲ្យលោកមេឃុំប្រឡាយ ចុះទៅមើល តែពេលចុះទៅមើលគឺត្រូវបានស្ងាត់ទៅវិញ ប៉ុន្តែលោកបញ្ជាក់ថាពិបាកនិយាយ តែលោកមិនចោទប្រកាន់ទេ ថាប្រហែលជាឈ្មួញត្រូវរូវគ្ជាមួយនឹងឈ្មួញក្នុងស្រុកជីក្រែង។
ចំណែក លោកកៅ សុផុន មេឃុំប្រឡាយអ្នកសារព័ត៌មានបានទំនាក់ទំនងច្រើនដងតែមិនលើកទូរសព្ទ មិនដឹងថាលោកជាប់រវល?។


លោក មានស៊ីតូ នាយសង្កាត់ព្រៃឈើស្ទោង បានឆ្លើយតបថាលោកមិនបានដឹងទេដោយសារលោកមិនទាន់បានចុះទៅ មិនហ៊ាននិយាយអ្វីផ្សេងទេខ្លាចខុស តែបើមានបទល្មើសលោកនឹងទៅពិនិត្យមើល ។
លោកស៊ុន សុវឌ្ឍនា អ្នកមើលការខុសត្រូវឬជាមេការនៅចំណុចដីខាងលើនេះបានឆ្លើយតបថាដីនោះពីដើមជាគម្របដីព្រៃមែន តែក្រោយមកពលរដ្ឋអាស្រ័យផលរហូតដល់ឆ្នាំ ២០១៧ លោកបានទិញពីពលរដ្ឋ ១៧ គ្រួសារ កាលនោះមានគណៈកម្មការ មានមន្ត្រីបរិស្ថាន មន្ត្រីមេព្រៃ បានចុះពិនិត្យកាត់ឆ្កៀលរួចរាល់ទើបពួកគាត់នឹងបងស្រីគាត់ ហ៊ានទិញក្នុងមួយហិចតា តម្លៃ ១៧០០ដុល្លារដែលមានផ្ទៃដីជាង ២០ ហិចតា35 អានិងបានបង់ពន្ធប្រថាប់ត្រារួចឡើងដល់តម្លៃ ៣០០០ដុល្លា។


លោកសូរផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជាក្រែងបានឆ្លើយតបថាដីនោះស្ថិតនៅក្នុងស្រុកស្ទោងមិនមែនក្នុងស្រុកជីក្រែងទេ។
ពលរដ្ឋ មន្ត្រីរាជការ អ្នកសារព័ត៌មាន ស្នើរសុំឲ្យរដ្ឋបាលស្រុកស្ទោងនិងរដ្ឋបាលស្រុកជីក្រែងសហការគ្នាចុះត្រួតពិនិត្យចុច gpsផ្ទៀងផ្ទាត់ឲ្យបានត្រឹមត្រូវជៀសវាងឈ្មួញកេងបន្លំ កន្ទាយធំបន្លំដេក ឬបង្ករមានការចោទប្រកាន់ពីមជ្ឈដ្ឋានទូទៅថាមានការឃុបឃិតគ្នាជាប្រព័ន្ធព្រោះតែលាភសក្ការៈធ្វើអ្វីលំៗវល់ៗមិនច្បាស់លាស់។