ព័ត៌មានថ្មីៗ

លោកជំទាវ លំ គន្ធារី  ជួបជាមួយអតីតគណបក្សភ្លើងទៀន៨គ្រួសារ ដែលស្ម័គ្រចិត្តមករួមជីវភាពជាមួយគណបក្សប្រជាជន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង ប្រតិភូរដ្ឋបាលក្រុង ,សង្កាត់បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់វីរៈកងទ័ពជួរមុខ ៤គោលដៅ ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ២ គោលដៅ នៅក្នុងដែនជម្រកសត្វព្រៃ បឹងពែរ មហន្តរាយព្រៃឈើនៃការទន្ទ្រានយកដីរដ្ឋយ៉ាងគឃ្លើនពីសំណាក់អ្នកមានអំណាច និងសញ្ញាណនៃអំពើពុករលួយជាប្រព័ន្ធ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់​បទបញ្ជា ៣ ចំណុច ដល់​កងកម្លាំង​ចម្រុះ​ក្នុងការ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាបបទល្មើសនេសាទខុសច្បាប់

អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំងបាននាំយកគ្រឿងឧបភោគ បរិភោគចែកជូនដល់កងកម្លាំងដែលឈរជើងនៅតាមគោលដៅព្រំប្រទល់ចំនួន ០៦កន្លែង និងអធិការ៧ក្រុង-ស្រុក

អយ្យការអមសាលាដំបូង ខេត្តកំពង់ឆ្នាំងបាននាំយកគ្រឿងឧបភោគ បរិភោគចែកជូនដល់កងកម្លាំងដែលឈរជើងនៅតាមគោលដៅព្រំប្រទល់ចំនួន ០៦កន្លែង និងអធិការ៧ក្រុង-ស្រុក កំពង់ឆ្នាំង= ដើម្បីចូលរូមការអុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងបង្កាទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីត១៩ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងដឹកនាំដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញា លោក ឡុង ស៊ីថា លោក ទី មុនិន្ទ និងលោក គឹម សំលេង ព្រះរាជអាជ្ញារង លោក ដាក សម្ផស្ស លោក នូ…

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បញ្ជូលសកម្មភាពអប់រំ ផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បញ្ជូលសកម្មភាពអប់រំ ផ្សព្វផ្សាយពីការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ នៅក្នុងបេសកកម្មមនុស្សធម៌របស់ខ្លួន សៀមរាប=ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប អំពាវនាវឲ្យប្រជាពលរដ្ឋ មានការអត់ធ្មត់ចូលរួមទាំងអស់គ្នា ប្រយុទ្ធប្រឆាំងការឆ្លងរាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ ជាសោកនាដកម្មដំបូងនៃការផ្ទុះជម្ងឺផ្លូវដង្ហើមថ្មីកូវីដ១៩ គឺជាមេរៀនសម្រាប់ពិភពលោក ព្រោះតែមិនបានប្រយ័ត្នក្នុងការធ្វើដំណើរ ដែលជាមូលហេតុនៃការចម្លងរីករាលដាល ។ ការអប់រំស្តីពីការបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃវារុសកូវីដ-១៩ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ពីមនុស្សម្នាក់ចូលទៅកាន់គ្រួសាររបស់ខ្លួន និង ពីគ្រួសារមួយរីកសាយភាយទៅក្នុងសហគមន៍ បានក្លាយជាប្រធានបទយ៉ាងសំខាន់បំផុត ត្រូវបានដាក់បញ្ជូលទៅក្នុងបេសកកម្មមនុស្សធម៌ នៃចលនាកាកបាទក្រហមកម្ពុជា ។ នៅព្រឹកថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ លោកជំទាវ ទាង អេង…

អាជ្ញាធរខេត្ត បានចុះពិនិត្យមើលស្ថានភាពទីតាំងនៃសាលាគរុកោសល្យនិងវិក្រិតការខេត្តសម្រាប់ការស្នាក់នៅរបស់ប្រជាពលរដ្ឋខ្មែរវិលមកពីក្រៅប្រទេស

សៀមរាប= នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានចុះពិនិត្យមើលស្ថានភាពទីតាំងអគារនៅសាលាគរុកោសល្យនិងវិក្រិតការខេត្ត សម្រាប់ការស្នាក់នៅបណ្តោះអាសន្ននៃការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋខ្មែរ មកពីក្រៅប្រទេស ចំនួនជាង៤២នាក់ មកពីច្រកអូស្មាច់ ក្រុងសំរោង និងច្រកជាំស្រង៉ាម ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ និង ច្រកប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ការស្នាក់នៅបណ្តោះអាសន្ននេះ គឺដើម្បីតាមដាន ត្រួតពិនិត្យពីសុខភាព ពីសំណាក់ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរសុខាភិបាលខេត្ត និងស្តាប់ការណែនាំពីការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ ឲ្យប្រកាន់ខ្ជាប់នូវវិធានអនាម័យ និង ការសម្លាប់មេរោគជាប្រចាំ…

ពិតជាខ្លាំងមែន ស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់នៅតែអាចសាងសងបានយ៉ាងរលូន

សៀមរាប= ស្ថានីយ៍ប្រេងឥន្ធនះអត់ច្បាប់នៅតែបន្ដសាងសងយ៉ាងរលូនគ្មានការផ្កាក់ឬ ហាមឃាតនោះទេ ទង្វើ បែបនេះធ្វើអោយមហាជនរឹះគន់ថា ប្រហែលជា លោក សូ ពិសិទ្ធិ អ្នករត់ការ និងលោក ពៅ ប៊ុនធឿនអភិបាលស្រុកជីក្រែង បានសើមមាត់សើមករ ណាស់ហើយមើលទៅ បានជាគ្មានការហាមឃាតដូច្នោះ​។ លោក សោម អង ភូមិបាលស្រុកជីក្រែងធ្លាប់បានផ្ដល់បទសម្ភាសថា លោកបានចុះ ទៅផ្អាក់ និង ហាមឃាតមិនអោយសាងសងនោះទេ តែជាក់ស្ដែងស្ថានីយ៍ប្រេងឥន្ធនះនៅតែបន្ដសាងសងជាហូរហែរ គ្មានការផ្អាក់ឬ បញ្ឈប់អីនោះទេ។ យោងតាមប្រភពបែកធ្លាយអំពើពុករលួយរបស់លោក សូ ពិសិទ្ធិ…

ក្មេងប្រុសជន្ទង់ម្នាក់ចូលលួចទូស័ព្ទដៃ២គ្រឿងក្នុងមន្ទីរពេទ្យខេត្តកំពង់ធំត្រូវសមត្ថកិច្ចឃាតខ្លួន

ក្មេងប្រុសជន្ទង់ម្នាក់ចូលលួចទូស័ព្ទដៃ២គ្រឿងក្នុងមន្ទីរពេទ្យខេត្តកំពង់ធំត្រូវសមត្ថកិច្ចឃាតខ្លួន កំពង់ធំ = ក្មេងប្រុសជន្ទង់ម្នាក់រពិសដៃចូលលួចទូស័ព្ទដៃ២គ្រឿងក្នុងមន្ទីរពេទ្យខេត្តកំពង់ធំបានសំរេចកាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី៣០ខែមិនា ឆ្នាំ២០២០ លុះម្ចាស់បានដឹងអត្តសញ្ញាណ​ ក៏បានមកប្ដឹងមកអធិការដ្ឋានក្រុងស្ទឹងសែនខេត្តកំពង់ធំ ។ តាមសេចក្ដីរាយការណ៍ពីលោក ញែម ឈុនលី អធិការក្រុងស្ទឹងសែនបានអោយដឹងថា ក្រោយពីទទួលបណ្តឹងតាមទូរស័ព្ទនិងតាមបញ្ជាលោកស្នងការខេត្ត សមត្ថកិច្ចយើងបានចេញស្រាវជ្រាវរហូតដល់ម៉ោង៣និង៣០នាទីទើបអាចឃាត់ខ្លួនជនសង្ស័យនៅចំណុចវេទិកាប្រណាំងទូកខេត្តភ្លាមៗ។ ជនសង្ស័យ ឈ្មោះ ផាន់សុវណ្ណគីរីបុព្វតា ភេទប្រុស អាយុ១៦ឆ្នាំ(មុខរបរមិនពិបាក)ជាមុខសញ្ញាធ្លាប់អប់រំជាច្រើនដង។ ក្រោយឃាតខ្លួនបានសមត្ថកិច្ចបានដកហូតវត្ថុតាងទូរស័ព្ទ២គ្រឿងប្រគល់អោយម្ចាស់វិញ​ ចំណែក ជនសង្ស័យនិងបញ្ចូនទៅស្នងការខេត្តនៅរសៀលថ្ងៃទី៣០ខែមិនា​ឆ្នាំ២០២០នេះ។ប៊ុនរិទ្ធី​ ពាក្យចាស់ពោលថា រពិសដៃផ្ទៃឆ្អែត គឺមិនមែនន័យអោយលួចរបស់គេទេ គឺរពិលទៅលើការដាំដុះ លើការរៀនសូត្រ រៀនធ្វើ រកចំណេះដឹងដាក់ខ្លួនជាដើម។

កងរាជអាវុធហត្ថក្រុងស្ទឹងសែនឃាត់រថយន្តlexus Rx300មួយគ្រឿងដឹកឈើប្រណិតនិងឃាតខ្លួនមនុស្សបានម្នាក់

កងរាជអាវុធហត្ថក្រុងស្ទឹងសែនឃាត់រថយន្តlexus Rx300មួយគ្រឿងដឹកឈើប្រណិតនិងឃាតខ្លួនមនុស្សបានម្នាក់ កំពង់ធំ= នៅវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី 29 ខែមីនា ឆ្នាំ 2020 កម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងសែន ដឹកនាំដោយលោកអនុសេនីយ៍ឯក ឈុន ណារី មេបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងសែន ចុះបង្ក្រាបរថយន្តដឹកផលអនុផលព្រៃឈើខុសច្បាប់ ដោយគ្មានលិខិតអនុញ្ញាតិ នៅចំណុចភូមិបល្ល័ង្កលិច សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ កម្លាំងកងរាជអាវុធហត្ថក្រុងបានអោយដឹងថាក្នុងប្រតិបត្តិការនេះ យើងបានឃាត់រថយន្តចំនួន០១គ្រឿង ម៉ាក lexus Rx300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2F 2441 ដឹកឈើសុក្រម…

លោកប្រធានពេទ្យសត្វខេត្តកំពង់ធំចុះណែនាំដល់អាជីវករអោយអនុវត្តន៍ច្បាប់សត្វឃាតដ្នានក្រោយពីរកឃើញកន្លែងពិឃាតសត្វខុសច្បាប់៣កន្លែង

លោកប្រធានពេទ្យសត្វខេត្តកំពង់ធំចុះណែនាំដល់អាជីវករអោយអនុវត្តន៍ច្បាប់សត្វឃាតដ្នានក្រោយពីរកឃើញកន្លែងពិឃាតសត្វខុសច្បាប់៣កន្លែង កំពង់ធំ= រកឃើញភាពមិនប្រក្រតីខ្លះពាក់ព័ន្ធនិងអាជីវករដែលទំលាប់យកសត្វទៅពិឃាតនៅក្រៅសត្វឃាតដ្ឋានដែលជាដើមហេតុធ្វើអោយ មានជនកំហួចខ្លះហ៊ានលួច គោ ក្របី អ្នកភូមិ មកកាប់យកសាច់ កាលពីកន្លងទៅត្រូវបានសមត្ថកិច្ចចាប់ក្របួចបាន កត្តាទាំងនេះក៏ដោយសារតែភាពធូររឡុងរបស់មន្រ្ដីជំនាញមុនៗ ដែលបណ្ដោយអោយមានពិឃាតសត្វតាមផ្ទះ ​។ តាមការអោយដឹងពីលោក តាន់ ម៉េងឆាង ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តកំពង់ធំនៅថ្ងៃល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ បានអោយដឹងថាបន្ទាប់ពីថ្នាក់ដឹកនាំខេត្ត គឺ លោក សុខ លូ អភិបាលនៃគណះអភិបាលខេត្តកំពង់ធំ លោក ប៉ែន វណ្ណរិទ្ធ ប្រធានមន្ទីកសិកម្មរុក្ខាប្រម៉ាញនិងនេសាទខេត្តកំពង់ធំ និង​…

លោក វ៉ាន់ក្ដេ មេគយច្រកទ្វាអន្តរជាតិអូរស្មាច់រងការរឹះគន់ថាបើកដៃអោយឈ្មួញដឹកមាន់ងាប់ចូលស្រុក ខណះគេកំពុងព្រួយបារម្ភជំងឺCOVID19

លោក វ៉ាន់ក្ដេ មេគយច្រកទ្វាអន្តរជាតិអូរស្មាច់រងការរឹះគន់ថាបើកដៃអោយឈ្មួញដឹកមាន់ងាប់ចូលស្រុក ខណះគេកំពុងព្រួយបារម្ភជំងឺCOVID19 ឧត្ដរមានជ័យ= មានសេចក្ដីរាយការណ៍ពីច្រកទ្វាអន្តជាតិអូស្មាច់មកថាលោកវ៉ាន់ក្ដេ ប្រធានស្នាក់ការគយនិងរដ្ឋាករច្រកទ្វាអន្តរជាតិអូរស្មាច់ខេត្តឧតុដរមានជ័យ កំពុងតែព្រួយបារម្ភជំងឺCOVID19 ស្រាប់តែមេគយច្រកទ្វាអន្តរជាតិអូរស្មាច់ លោកវ៉ាន់ ក្ដេ បើកអោយក្រុមហ៊ុនS2​V(ឆាយណា)នាំសត្វមាន់ងាប់ដែលជាប្រភពមេរោគជិត២តោនមកពីប្រទេសថៃយកទៅចែកចាយដល់ក្រុងភ្នំពេញ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៣នាទីថ្ងៃទី២៦ខែមីនាឆ្នាំ២០២០តាមច្រកទ្វាអន្តរជាតិអូស្មាច់ ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។ ប្រជាពលរដ្ឋបានអោយដឹងថាពួកគាត់សំដែងការហួសចិត្ត និងស្រឡាំងកាំង តក់ស្លុតជាខ្លាំង នៅពេលអាជ្ញធរប្រកាសបិតច្រកទ្វា ការពារជំងឺCOVID១៩ ស្រាប់តែឃើញក្រុមហ៊ុនS2V(ឆាយណា)ដឹកមាន់ងាប់ពេញមួយរថយន្ដរបស់ថៃនាំចូលស្រុកខ្មែរតាមច្រកទ្វាអន្តរជាតិអូរស្មាច់យ៉ាងរលូនដោយគ្មានមន្រ្ដីណាម្នាក់មកធ្វើការត្រួតពិនិត្យឡើយ។ដោយពលរដ្ឋ មានការព្រួយបារម្ភមានផ្ទុកមេរោគរាតត្បាត។ ឈ្មួញរកស៊ីដឹកមាន់ម្នាក់បានអោយដឹងថា មាន់ងាប់ទាំងអស់ខាងលើត្រូវបានក្រុមហ៊ុន S2V(ឆាយណា)យកទៅចែកចាយរហូតដល់ទីក្រុងភ្នំ ពេញអស់ទៅហើយ។ សូមបញ្ជាក់ផងដែថា ក្រោយពីប្រមុខរាជរដ្ឋាភិបាលដកមន្រ្ដីនៅតាមច្រកទ្វាចេញទុកតែស្ថាប័ណ្ណគយនិងនគរបាលអន្តោប្រវេសន៍ គឺស្ថាប័ណ្ណគយជាអ្នកទទួលខុសត្រូវចំពោះគុណភាពទំនិញគ្រប់ប្រភេទដែលធ្វើការដឹកជញ្ជូនឆ្លងដែន។បែរជាលោកវ៉ាន់ ក្ដេ…

រដ្ឋបាលក្រុងស្ទឹងសែនរៀបចំឧបករណ៍រំពងសម្លេង១៨ គ្រឿង និងឧបករណ៍វាស់កំដៅនៅគ្រប់សង្កាត់ទាំង៨

រដ្ឋបាលក្រុងស្ទឹងសែនរៀបចំឧបករណ៍រំពងសម្លេង១៨ គ្រឿង និងឧបករណ៍វាស់កំដៅនៅគ្រប់សង្កាត់ទាំង៨ កំពង់ធំ៖ ដើម្បីបង្កើនការយកចិត្តទុកដាក់ទប់ស្កាត់នូវការរីករាលដាលនៃជំងឺ កូវីដ១៩ ក្នុង ភូមិសាស្រ្តក្នុងស្ទឹងសែន ខេត្តកំពង់ធំ រដ្ឋបាលក្រុងស្ទឹងសែនរៀបចំឧបករណ៍រំពងសម្លេងចំនួន ១៨ គ្រឿង និងឧបករណ៍ស្ទង់កំដៅ ចំនួន៨គ្រឿងដល់សាលាសង្កាត់ និងមណ្ឌលសុខភាពក្នុងក្រុង។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០, លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន រៀបចំឧបករណ៍រំពងសម្លេងប្រមាណ១៨គ្រឿង ដែលបំពាក់លើម៉ូតូ និងរថយន្ត ដើម្បីចុះផ្សព្វផ្សាយ នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល អំពីនីតិវិធីដាក់ខ្លួនដាច់ដោយឡែកក្នុងរយៈពេល ១៤ថ្ងៃ ដើម្បីបង្ការ…