Month: May 2020

លោកសាយ វាសនាព្រះរាជអាជ្ញារងដឹកនាំកម្លាំងអាវុធហត្ថខេត្តចុះបង្រ្កាប់គ្រឿងចក្រឈូសឆាយដីព្រៃខុសច្បាប់នៅឃុំពពក ស្រុកស្ទោង

កំពង់ធំ÷ ក្នុងសប្ដាហ៍នេះកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន០៨នាក់រថយន្ត០៤គ្រឿង ដឹកនាំដោយលោកវរសេនីយ៌ត្រី ព្រហ្ម វាសនា ប្រធានមន្ទីរស្តីទី និងមានការដឹកនាំបញ្ជាផ្ទាល់ពីលោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពង់ធំ បានចុះបង្ក្រាបករណីឈូសឆាយដីព្រៃខុសច្បាប់ ចំនួន០២គោលដៅផ្សេងគ្នា នៅចំនុចភូមិ ស្រែក្រសាំង ឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ។ ជាលទ្ធផលសរុបក្នុងសប្ដាហ៍នេះក្រោយការចុះបង្ក្រាបដកហូតត្រាក់ទ័រ០២គ្រឿងម៉ាកគូបូតានិងដកហូតគ្រឿងចក្រ អេស្កាវ៉ាទ័រ (AX)បានចំនួន០៣គ្រឿង ម៉ាក Cat យកមករក្សាទុកនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើកំណត់ហេតុប្រគល់អោយជំនាញរដ្ឋបាលព្រៃឈើចាត់ការតាមនិតិវិធី។ លោក ហង្ស ថុល មេបញ្ចាការកងរាជអាវុធហត្ថខេត្តកំពង់ធំបានមានប្រសាសន៍ថា​ការចុះបង្រ្កាប់គ្រឿងចក្រឈូសឆាយដីព្រៃខុសច្បាប់ខាងលើនេះ​ គឺលោកយល់ថាប្រសិនបើមិនខុសច្បាប់ទេនោះម្លេះគេមិនចុះបង្រ្កាប់នោះទេ​ តែបើចង់ដឹងច្បាស់គឺសួរទៅលោកព្រះរាជអាជ្ញាគាត់ជាអ្នកចុះទៅបង្រ្កាប់។ លោក​…

រថយន្តកែច្នៃមួយគ្រឿង លួចដឹកឈេីល្មេីសច្បាប់បម្រុងចេញទៅកាន់ប្រទេសវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថបង្ក្រាប នៅស្រុកស្នួល

ក្រចេះ៖ កម្លាំងសមត្ថកិច្ចអាវុធហត្ថខេត្តក្រចេះ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើសង្កាត់ស្នួល នៅវេលាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០នេះ បានបង្រ្កាបរថយន្ដកែច្នៃ ១គ្រឿង ដឹកឈើពេញព្រៀបគ្មានច្បាប់អនុញ្ញាត នៅភូមិចរចារ ឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។ មន្រ្តីអាវុធហត្ថបានថ្លែងប្រាប់ ភ្នាក់ងារសារព័ត៌ មានយេីងថា រថយន្ដកែច្នៃ ១គ្រឿងនេះ បានដឹកឈើពេញប្រៀបចេញពីស្រុកកែវសីម៉ា ខេត្តមណ្ឌលគីរី ដោយឆ្លងកាត់ស្រុកខាងលើ ក្រោយក្រុមហ៊ុនឡាយព្រហស្បតិ៍ បម្រុងយកទៅលក់នៅប្រទេសវៀតណាម ក៏ប៉ុន្តែបេីកមកដល់ចំណុចចំការកៅស៊ូ ភូមិឃុំកើតហេតុខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចអាវុធហត្ថធ្វើការបង្រ្កាបតែម្ដង។ លោក ផូង ឃុនឡាយ នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល…

លោក ស៊ិន វិរះ ព្រះរាជអាជ្ញាខេត្តកំពង់ធំដឹកនាំកម្លាំងអាវុធហត្ថខេត្តសហការជាមួយមន្រ្ដីជំនាញចុះបង្រ្កាប់ដេប៉ូឈើអត់ច្បាប់និងរឹបអូសឈើជាង១៥០ម៉ែត្រគីប

កំពង់ធំ = ដេប៉ូឈើអត់ច្បាប់នៅក្នុងស្រុកស្ទោងចំនួន៦និងទីតាំងស្ដុប៥កន្លែងទៀតត្រូវបានកម្លាំងអាវុធហត្ថខេត្តសហការជាមួយមន្រ្ដីជំនាញចុះបង្ក្រាប់រយះពេល២ថ្ងៃ ដឹកនាំដោយ លោក ស៊ិន វិរះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ ចុះរឹបអូសឈើក្រៅលំដាប់ថ្នាក់ និងឈើចំរៀកចំរុះបានជាង១៥០ម៉ែត្រគីប ប្រតិបត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃទី៣០និង៣១ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិ ឃុំ ស្រុកស្ទោង ខេត្តកំពង់ធំ​ ។ លោក ឈឿង គុណ​ នាយផ្នែករដ្នបាលព្រៃឈើស្ទោង បានអោយដឹងនៅថ្ងៃទី៣១ ខែ ឧសភា ឆ្នាំ២០២០នេះ ដេប៉ូអត់ច្បាប់ចំនួន៦កន្លែង និងកន្លែងស្តុបឈើចំនួន ៥កន្លែងត្រូវបាន សមត្ថកិច្ចចំរុះ​រឹបអូសយកឈើក្រៅលំដាប់ថ្នាក់…

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយរវាងរថយន្ត និងរថយន្តក្នុងទិសដៅច្រាសគ្នា បណ្តាលឱ្យមានអ្នកស្លាប់ និងរបួស ជាច្រើននាក់

កំពង់ធំ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងរថយន្តនិងរថយន្តបណ្តាលអោយស្លាប់មនុស្ស០២នាក់,ស្រី០១នាក់ស្លាប់នៅកន្លែងកើតហេតុ និងក្មេងប្រុស០១នាក់ទៀតស្លាប់នៅមន្ទីរពេទ្យខេត្ត ខូចខាតរថយន្តចំនួន០២គ្រឿង ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំជូត ទោស័កពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៥ និង ៣០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៩៩-២០០ ភូមិក្បិល ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ រថយន្តម៉ាកកាមរី(ឆ្លាម) ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ2T-4927 បើកបរដោយឈ្មោះ លី រតនះ…

មនុស្ស២នាក់ស្លាប់ក្នុងករណីអគ្គីភ័យឆាបឆេះផ្ទះត្រូវសមត្ថកិច្ចសង្ស័យថាជាអំពើឃាតកម្ម

បាត់ដំបង ៖ មានមនុស្ស២បានស្លាប់នៅក្នុងភ្លើងស្ទើរតែមើលលែងយល់ក្រោយពីមានអគ្គីភ័យឆាបឆេះផ្ទះ ហេតុការណ៍នេះបានកើតឡើងកាលពីរំលងអធ្រាត្រនិងក្រោយពីសមត្ថកិច្ចបានចុះទៅពន្លត់ភ្លើងនោះរួចក៏ស្រាប់តែបានប្រទះរឿងបែបនេះកើតឡើងទៅវិញដែលបញ្ហានេះកម្លាំងជំនាញកំពុងបើកការស្រាវជ្រាវក្រែងជាអំពើឃាតកម្ម ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើង វេលាម៉ោង១និង ៤០ នាទីរំលងអាធ្រាត្រថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ត្រង់ចំណុចក្រុមទី១២ ភូមិថ្មីឃុំបន្សាយត្រែងស្រុកថ្មគោល ខេត្តបាត់ដំបង។ សមត្ថកិច្ចបានអោយដឹងថាផ្ទះមានទំហំ ៥x១០ ម៉ែត្រធ្វើអំពីឈើ ប្រក់ស័ង្កសីនិងជញ្ជាំងស័ង្កសី ជាកម្មសិទ្ធរបស់ឈ្មោះ យៃឡើយ ភេទប្រុស អាយុ ៥២ ឆ្នាំ និងមានប្រពន្ធឈ្មោះ គឹម ធឿន អាយុ ៥២ ឆ្នាំ និងកូនស្រីម្នាក់ឈ្មោះ គឹម…

កម្មករខ្មែរស្លាប់១របួស៤ខណះដាច់ខ្សែកាបយោងសសរគ្រឹះវាត់ត្រូវ!

ប្រទេសថៃ.ខេត្តប្រាជីនបុរី យ៉ាងហោចណាស់ក៏មានពលករខ្មែរម្នាក់ដែរ ដែលបានបាត់បង់ជីវិតនៅក្នុងចំណោមពលករខ្មែរដែលរងរបួសសរុប៥នាក់ខណៈដែលពួកគេកំពុងធ្វើការនៅក្នុងការដ្ឋានជាធម្មតា ហើយក៏ត្រូវខ្សែកាបដែលកំពុងយោងសសរគ្រឹះ បានដាច់និងបានវាត់រះមកលើពួកគេទាំងអស់គ្នាតែម្តង ។ យោងតាមការផ្សាយពីសារព័ត៌មានក្នុងស្រុករបស់ប្រទេសថៃបានបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៩ ខែឧសភាឆ្នាំ ២០២០វេលាម៉ោង១១និង៣០នាទីត្រង់ចំណុចក្នុងក្រុមហ៊ុនចាក់បេតុងសសរគ្រឹះមួយកន្លែង យីហោ « KC ខនគ្រីត ចាំកាត់ » លេខ ១២២ ស្ថិតក្នុងភូមិ៣ឃុំដុងឃីលេខស្រុកមឿងខេត្តប្រាជីនបុរីប្រទេសថៃ ។ព័ត៌មានបានបន្តថានៅពេលនោះដែរក៏មានវត្តមានរបស់លោក រ៉ុនរ៉ុង ណាខនចិន្តាអភិបាលរងខេត្តរួមជាមួយនឹងលោកអភិបាលស្រុកមឿងនិងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យដល់ក្នុងការដ្ឋានរបស់ក្រុមហ៊ុន បានសង្គេតឃើញថាខ្សែកាបបានដាច់វាត់ទៅលើកម្មករខ្មែរដែលកំពុងអង្គុយធ្វើការបណ្តាលអោយរងរបួស៤នាក់និងស្លាប់១នាក់ ។ពលករខ្មែរដែលរងរបួសនិងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះនោះមាន! ១. ឈ្មោះ វ៉ន វ៉ន ភេទស្រី អាយុ…

ប្រជាពលរដ្ឋរស់នៅឃុំក្បាលទឹកអស់ជំនឿលើលោកស្រីមេឃុំ រឿងស៊ីញ៉េចេញប្លង់ដីជាន់គ្នាឆ្លើយបដិសេធ

ខេត្តកំពង់ស្ពឺ៖ប្រជាពលរដ្ឋជាច្រើនគ្រួសារអស់ជំនឿចិត្តលើលោកស្រីមេឃុំក្បាលទឹក ដោយសារតែរឿងស៊ីញ៉េទទួលស្គាល់ប័ណ្ណកាន់កាប់ដីជាន់គ្នាជាថ្នូរនឹងលុយរាប់សែនរៀល ចំពោះអ្នកមានលុយមានអំណាចវិញលោកស្រីមេឃុំយកមកអែបក្បែរខ្លួនជានិច្ច។ ជាក់ស្តែងកាលពីថ្ងៃទី១៨ខែឧសភាឆ្នាំ២០២០កន្លងទៅលោកស្រីមេឃុំក្បាលទឹកបានកោះហៅប្រជាពលរដ្ឋចំនួន៣នាក់ទៅសួរនាំរឿងតវ៉ា ប័ណ្ណកាន់កាប់ដីធ្លីទទួលស្គាល់ដោយលោកស្រីស៊ឹម រ៉ុន ស៊ីញ៉េ នៅថ្ងៃទី២៦ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយមានទំហំ២០០០០ម៉ែត្រការ៉េ ជាប្រភេទដីកសិកម្ម ស្ថិតនៅក្នុងភូមិព្រៃផ្តៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ស្រាប់តែថ្ងៃហៅប្រជាពលរដ្ឋ ទៅប្រាប់ថាលែងទទួលស្គាល់ពួកគាត់ទៀតហើយ ដោយមានអ្នកមានលុយមានអំណាច គេកាន់កាប់មានប្លង់រឹងរួចរាល់អស់ហើយ។ ប្រជាពលរដ្ឋមានការងឿងឆ្ងល់ថាតើ លោកស្រី ស៊ឹម រ៉ុន មេឃុំក្បាលទឹក ស៊ីញ៉េជាន់ប្លង់ដីទៅវិញ?។មិនតែប៉ុណ្ណោះប្រជាពលរដ្ឋនិយាយថាក្នុងការស៊ីញ៉េប័ណ្ណកាន់កាប់ដីធ្លីនេះក្នុង១ប្លង់ លោកស្រីយកលុយចំនួន៣០ម៉ឺនរៀល ជាថ្នូរចេញប័ណ្ណ កាន់កាប់រាប់មានរយប័ណ្ណឯណ្ណោះ។ដូច្នេះពួកគាត់ធ្វើការសំណូមពរដល់ថ្នាក់ស្រុក ថ្នាក់ខេត្ត មេត្តាជួយពិនិត្យមើលទង្វើររបស់លោកស្រីមេឃុំនេះផងទាន។…

ឯកឧត្តម សុខ លូ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទប់ស្កាត់ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ជៀសវាងការកើតឡើងរលកទី២

ខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ការរឆ្លងរាតត្បាតនៃជំងឺឆ្លងកូវីដ១៩ ជៀសវាងកើតឡើងរលកទី២ នៃជំងឺដ៏កាចសាហាវនេះ ។ ឯកឧត្តម បានអំពាវនាវយ៉ាងដូច្នេះ នៅក្នុងពិធីចែកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ជនចាស់ជរា ចំនួន ៣៦១គ្រួសារ នៅទីតាំងបីផ្សេងគ្នា រួមមាន វត្តក្តីចារ្តិ៍ វត្តបាគង និងវត្តស្លែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២០។…

លោកកោ ស៊ុនកាំង អធិការស្រុកសំឡូតរងការចោតប្រកាន់ពីរដ្នមន្រ្ដីក្រសួងបរិស្ថានរឿងរំលោភដីព្រៃរបស់រដ្ននៅតំបន់ការពារធម្មជាតិ នៃដែនជំរកសត្វព្រៃភំ្នសំកុស

បាត់ដំបង= មន្រ្ដីក្រសួងបរិស្ថានបានដាក់ពាក្យបណ្ដឹងជាផ្លូវការជូនទៅអគ្គស្នងការនគរបាលជាតិ ក្នុងកម្មវត្ថុ សូមអោយចាត់វិធានការតាមច្បាប់ចំពោះលោក កោ ស៊ុនកាំង អធិការនគរបាលស្រុកសំឡូត ដែលបានកាត់រុករានធ្វើរបង ហ៊ុំព័ន្ធ យកដីព្រៃរបស់រដ្ន នៅតំបន់ការពារធម្មជាតិនៃដែនជំរកសត្វព្រៃភំ្នសំកុស ប៉ុន្ដែររហូតមកដល់ពេលនេះ លោកស្នងការខេត្តបាត់ដំបងនៅមិនទាន់ចាត់វិធានការបែបណានៅឡើយនោះទេគ្រាន់តែបានហៅបុគ្គលរូបនេះមកសួរនាំម្ដងរួចមកហើយ។ បើតាមសម្ភាសរបស់អ្នកសារព័ត៏មានកាលពីថ្ងៃទី២៧ និងថ្ងៃ២៨ខែឧសភា ឆ្នាំ២០២០ជាមួយនិងលោក សៅ សាម៉ុន ស្នងការរងនគរបាលខេត្តបាតដំបងទទួលផែនបុគ្គលិកបានប្រាប់ថា លោកបានបញ្ចាអោយកោះអញ្ចើញ លោក កោ ស៊ុនកាំង ដើម្បីសួរនាំរឿងការរុករានដីព្រៃរបស់រដ្ននោះហើយ ពាក់ព័ន្ធនិងក្រសួងបរិស្ថានបានប្ដឹងទៅអគ្គស្នងការនគរបាលជាតិ សូមអោយចាត់វិធានការតាមច្បាប់ទៅលោក កោ ស៊ុនកាំង​ ដោយបានចោត លោក…