ព័ត៌មានថ្មីៗ

លោកជំទាវ លំ គន្ធារី  ជួបជាមួយអតីតគណបក្សភ្លើងទៀន៨គ្រួសារ ដែលស្ម័គ្រចិត្តមករួមជីវភាពជាមួយគណបក្សប្រជាជន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង ប្រតិភូរដ្ឋបាលក្រុង ,សង្កាត់បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់វីរៈកងទ័ពជួរមុខ ៤គោលដៅ ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ២ គោលដៅ នៅក្នុងដែនជម្រកសត្វព្រៃ បឹងពែរ មហន្តរាយព្រៃឈើនៃការទន្ទ្រានយកដីរដ្ឋយ៉ាងគឃ្លើនពីសំណាក់អ្នកមានអំណាច និងសញ្ញាណនៃអំពើពុករលួយជាប្រព័ន្ធ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់​បទបញ្ជា ៣ ចំណុច ដល់​កងកម្លាំង​ចម្រុះ​ក្នុងការ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាបបទល្មើសនេសាទខុសច្បាប់

លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ដឹកនាំកិច្ចប្រជុំពង្រឹងរបៀបរបបការងារផែនធនធានមនុស្ស

(កំពង់ធំ)÷រសៀលថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៦ ដោយអនុវត្តតាមការយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរងផែនការងារធនធានមនុស្ស បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែ ឧសភា និងលើកទិសដៅអនុវត្តបន្ត របស់ផែនការងារធនធានមនុស្ស ដែលមន្ត្រីនគរបាលចូលរួមចំនួន ៣៥ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។ ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ខេន ឈុនគ័រ ស្នងការរង បានកោតសរសើរ ចំពោះលទ្ធផលការងារដែលបងប្អូនកងកម្លាំងយើង…

រដ្ឋបាលខេត្តកំពង់ធំសហការជាមួយក្រសួងទេសចរណ៍ រៀបចំកិច្ចប្រជុំលើកទី២ ស្តីពីព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក

(កំពង់ធំ) ÷ ក្រសួងទេសចរណ៍និងរដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំពិភាក្សាលម្អិតលើកទីបីស្តីពីព្រឹត្តិការណ៍ជិះកង់និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុកជាមួយមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តនៅ ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំមន្ទីរទេសចរណ៍ខេត្តកំពង់ធំ។ ឯកឧត្តម វ៉ាហេង ដាវុធ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានលើកឡើងថាយថ្ងៃនេះគីជាលើកទីបីក្នុងកិច្ចប្រជុំពិភាក្សាលម្អិតបន្ថែមទៀត ក្នុងគោលបំណងដើម្បីឲ្យប្រាកដថាមន្ទីរពាក់ព័ន្ធ កងកម្លាំងទាំងបីបានសហការជាមួយគ្នា នឹងមានផែនច្បាស់លាស់ព្រមទាំងមានត្រៀមលក្ខណៈរួចរាល់សំរាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យដែលធ្វើឱ្យប្រជាជននៅខេត្តកំពង់ធំទាំងអស់មានមោទនភាពក្រៃលែងហើយជាសកម្មភាពភាពមួយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិអន្តរជាតិមកទស្សនាប្រាសាទសំបូរព្រៃគុហ៍កាន់តែច្រើនឡើង ។ គោលបំណងធំនៃកិច្ចពិភាក្សានេះគឺដើម្បីបង្ហាញនូវផែនដីផ្លូវជាក់លាក់មួយ ច្បាស់លាស់ព្រមទាំងកិច្ចការទទួលខុស ត្រូវរបស់ភាគីពាក់ព័ន្ធ ពិសេសមន្ទីរវប្បធម៌ មន្ទីរទេសចរណ៍ មន្ទីរសុខាភិបាល អាជ្ញាធរសំបូរព្រៃគុហ៍ ក្រុមការងារសសយក កងកម្លាំងមានសមត្ថកិច្ចដើម្បីធ្វើយ៉ាងណាអោយដំណើរការកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន និងសប្បាយរីករាយ។ ឯកឧត្ដម ហាន កុសល លើកឡើងថាការប្រជុំថ្ងៃនេះដើម្បីបង្ហាញពីភាពច្បាស់លាស់នៃអង្គភាពពាក់ព័ន្ធក្នុងការត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកបច្ចេកទេស…

លោកអភិបាលស្រុកស្ទោង លើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពកុំយកកត្តាជីវភាព ធ្វើជាបញ្ហា នាំឱ្យប៉ះពាល់ដល់ការសិក្សា និងជោគវាសនាអនាគតខ្លួន

(កំពង់ធំ)÷ លោកអភិបាលស្រុកស្ទោងលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឱ្យអស់ពីលទ្ធភាពកុំយកកត្តាជីវភាព ធ្វើជាបញ្ហា នាំឱ្យប៉ះពាល់ដល់ការសិក្សា និងជោគវាសនាអនាគតខ្លួន លោក សាយ គឹមឡម បានលើកទឹកចិត្តដូច្នេះ ក្នុងឱកាសដែលលោកនិងសហការី បានអញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី និងអប់រំសីលធម៌ ចរិយាធម៌ដល់សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន រុងរឿង ស្ថិតនៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦។ ថ្លែងនៅក្នុងពិធីដ៏វិសេសវិសាលនេះលោកបានលើកទឹកចិត្តថែមទៀត ដល់សិស្សានុសិស្សគ្រប់រូបត្រូវមានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ជាពិសេស ត្រូវត្រៀមខ្លួនឱ្យបានមាំទាំបំផុតមុនឈានជើងចូលរៀនមហាវិទ្យាល័យ និងសាលាវិជ្ជាជីវៈឯកទេស ប្រកបដោយភាពជឿជាក់ខ្ពស់ ហើយត្រូវតែមានភាពវៃឆ្លាត…

ប្រជាពលរដ្ឋខ្មែរឥស្លាមមានជីវភាពខ្វះខាត៧០គ្រួសារក្នុងសង្កាត់ចុងឃ្នៀស ទទួលអំណោយស្បៀងអាហារ

ប្រជាពលរដ្ឋខ្មែរឥស្លាមមានជីវភាពខ្វះខាត៧០គ្រួសារក្នុងសង្កាត់ចុងឃ្នៀស ទទួលអំណោយស្បៀងអាហាររបស់សប្បុរសជនម៉ាឡេស៊ីដែលផ្តល់តាមរយៈថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប​ នៅព្រឹកថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៦នេះឯកឧត្តម អែល សៀត សមាជិកក្រុមប្រឹក្សាខេត្តសៀមរាបនិងជាអនុប្រធានសាសនាឥស្លាមខេត្ត រួមជាមួយលោកសេន សុព្រី សមាជិកគណៈអ៊ីម៉ាំខេត្តសៀមរាប បាននាំយកស្បៀងអាហារដែលជាអំណោយរបស់សប្បុរសជនម៉ាឡេស៊ីចែនជូនដល់បងប្អូនខ្មែរឥស្លាមមានជីវភាពខ្វះខាតចំនួន៧០គ្រួសារដែលកំពុងរស់នៅប្រកបមុខរបរលទូកបណ្តែតទឹកក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប​ ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍ថាអំណោយជាស្បៀងអាហរដែលយកមកចែកជូនដល់បងប្អូនដែលមានជីវភាពខ្វះខាតនាពេលនេះគឺបានមកពីទឹកចិត្តសប្បុរសធម៌ពីបងប្អូនមូស្លីមនៅក្នុងប្រទេសម៉ាឡេស៊ី ដែលទាំងនេះគឺជាសក្ខីភាពមួយបង្ហាញឱ្យឃើញថា “សាសនិកឥស្លាមគ្រប់រូប គឺជាបងប្អូននឹងគ្នា” ទោះបីជានៅឆ្ងាយពីគ្នា ឬខុសសញ្ជាតិក៏ដោយ ក៏យើងតែងតែយកចិត្តទុកដាក់ និងជួយគ្នាទៅវិញទៅមកក្នុងគ្រាលំបាក ហើយក៍ជាកម្លាំងចិត្តដ៏ធំធេងសម្រាប់បងប្អូនដែលខ្វះខាតផងដែរ។ឯកឧត្តម អែល សៀត បន្តថាសកម្មភាពដ៏មានអត្ថន័យជ្រាលជ្រៅបំផុតមួយនៅក្នុងសាសនាឥស្លាម វាមិនមែនត្រឹមតែជាការជួយសម្រាលការលំបាកផ្នែកស្បៀងអាហារប៉ុណ្ណោះទេ ប៉ុន្តែវាបង្កប់នូវគុណតម្លៃខាងវិញ្ញាណ និងសង្គមជាច្រើន…

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្នសំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនពលី

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនពលី ក្រោយពេលទទួលបានផ្ទះថ្មី អំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។ នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដេីម្បី​អបអរ​សាទរ​ខួប​លើក​ទី​១៩​ ទិវា​អតីត​យុទ្ធ​ជន​ និងនិវត្តជន​កម្ពុជា​ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម…

លោកឧត្តមសេនីយ៍ទោ ហេង សុផល ធ្វើបាឋកថា ក្រោមប្រធានបទ ការចាត់តាំង នៃគោលនយោបាយ”ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព” ដល់សិស្សនគរបាល ភូមិភាគ ៤  

រសៀលថ្ងៃទី ១១ ខែ ឧសភា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញធ្វើបាឋកថា ចែករំលែក បទពិសោធន៍ ជូនសិស្សនាយនគរបាល និងសិស្សនាយរងនគរបាលរង វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី ២០ លើកទី ១ នៅសាលានគរបាលជាតិភូមិភាគ ៤ នៅខេត្តសៀមរាប ដែលមានសិស្សចូលរួមចំនួន ១៦៨ នាក់ ។ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការ បានថ្លែងថា…

ផ្ទុះរឿងអាស្រូវលោក កឹក ហៃ ប្រធានសហគមន៍នេសាទតំបន់អភិរក្ស ៧អា ជាប់សង្ស័យឃុបឃិតបើកដៃឱ្យមានបទល្មើសជលផល

​៖ បច្ចុប្បន្ន តំបន់អភិរក្សការពារមេពូជត្រី (៧អា) ក្នុងភូមិសាស្ត្រឃុំស្វាយរំពារ ស្រុកកំពង់លែង ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក កឹម ហៃ ប្រធានសហគមន៍នេសាទ កំពុងរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីមានការលេចឮនូវរឿងអាស្រូវជុំវិញការទារលុយពីអ្នកនេសាទជាថ្នូរនឹងការបើកដៃឱ្យប្រើប្រាស់ឧបករណ៍ខុសច្បាប់។​យោងតាមប្រភពព័ត៌មានពីមូលដ្ឋានបានឱ្យដឹងថា បទល្មើសនេសាទគ្រប់រូបភាពកំពុងកើតមានជាបន្តបន្ទាប់នៅចំណុច បឹងផ្ដោត, អន្លង់សណ្ដាយ, អន្លង់សណ្ដាន់ និងតាមបណ្ដោយស្ទឹង ចាប់ពីចំណុច ឈ្វារ រហូតដល់ ស្ដីដង្គងតូច។ ​ការបង្ក្រាប និងការទម្លាយអាថ៌កំបាំងពីក្រោយខ្នងកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦ កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយកម្លាំងប្រដាប់អាវុធ បានចុះបង្ក្រាបបទល្មើសជលផល និងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឆាយ…

ប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមបាង ស្រុកស្ទោង ចុះសិក្សាស្វែងយល់ពីតម្រូវការជាអាទិភាព ដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រជាជនកម្ពុជាប្រចាំខែឧសភា

(កំពង់ធំ)÷ នាព្រឹកថ្ងៃអាទិត្យ០៩រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំពាមបាង ឯកឧត្តម ហ៊ែល តូនី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំពាមបាង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំកិច្ចប្រជុំជីវភាពគណបក្សប្រចាំខែឧសភា របស់គណបក្សប្រជាជនកម្ពុជាឃុំពាមបាង ដើម្បីពង្រឹងការងារបក្សប្រជាជនកម្ពុជា និងឈ្វេងយល់ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ក្នុងឱកាសនេះ ឯកឧត្ដមប្រធានក្រុមការងារ បានពាំនាំនូវមតិផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ដ្រី ថោ ជេដ្ឋា…

យើងត្រូវរួមថែរក្សាពិធីបុណ្យឆ្លងចេត្រ ដែលជាទំនៀមទម្លាប់ ដ៏មានអត្ថន័យរបស់អ្នករស់នៅតំបន់អង្គរឲ្យនៅយូអង្វែងតទៅទៀត

យើងសង្គេតឃើញថា នៅក្នុងអំឡុងដំណាច់ខែចេត្រចូល ទៅខែពិសាខនេះ ឃើញថា តាមបណ្តាវត្តមួយចំនួន នៅ ខេត្តសៀមរាប បានប្រារព្វធ្វើពិធីបុណ្យឆ្លងចេត្រជាបន្តបន្ទាប់ ព្រោះពិធីបុណ្យនេះ ជាទំនៀមទម្លាប់ ដ៏មានអត្ថន័យសម្រាប់ពួកគាត់ ។ ជាក់ស្តែងកាលពីចុងសប្តាហ៍រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦នេះ គណៈកម្មការ និង ព្រះសង្ឃ វត្តប្រាសាទអណ្តែត (ហៅវត្តសន្លោង)ស្ថិតនៅឃុំចាន់ស ស្រុកសូទ្រនិគម ខេត្តសៀមរាប បានរៀបចំធ្វើពិធីបុណ្យឆ្លងចេត្រ ទៅតាមទំនៀមទម្លាប់ដែលបងប្អូនប្រជាពុទ្ធបរិស័ទ បានគោរពប្រតិបត្តិតរៀងមក ។ ព្រះគ្រូវិចិត្រធម្មវិសុទ្ធ ប៉យ ប៉ ព្រះគ្រូចៅអធិការវត្តប្រាសាទអណ្តែត…