លោកអភិបាលក្រុងស្ទឹងសែន អញ្ជើញក្នុងពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហម
លោកអភិបាលក្រុងស្ទឹងសែន អញ្ជើញក្នុងពិធីដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង៨៦០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតនៅភូមិក្តី និងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ (កំពង់ធំ)÷ លោក ឡង គីសឹង អភិបាល នៃគណៈអភិបាលក្រុងស្ទឹងសែន លោក ស៊ុន រដ្ឋ នាយករងទីចាត់ការផែនការវិនិយោគខេត្តកំពង់ធំ និងលោក ផៃ ឈុនអេន ចៅសង្កាត់ព្រៃតាហ៊ូ បានអញ្ជើញក្នុងកម្មវិធីដេញថ្លៃគម្រោងសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង៨៦០ម៉ែត្រ ទទឹង០៥ម៉ែត្រ ស្ថិតនៅភូមិក្តី និងភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។…
លោកឧត្តមសេនីយ៍ទោ ហេង សុផល ដឹកនាំកងកម្លាំងចូលរួមរំលែកទុក្ខ ជាមួយគ្រួសារសពមន្ត្រីនគរបាលស្រុកស្ទោង
(កំពង់ធំ)÷រសៀលថ្ងៃ អាទិត្យ ទី ២១ ខែ មិថុនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ដឹកនាំកងកម្លាំងគោរពវិញ្ញាណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់វរសេនីយ៍ត្រី សពមន្ត្រីនគរបាលជាតិ ជាកិច្ចបច្ឆាមរណៈ ។ លោកអនុសេនីយ៍ឯក ទូច សុជាតិ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលបន្ទាយស្ទោង បានទទួលមរណភាព កាលពីថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ២០២៦ វេលាម៉ោង ៥ និង…
អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ចំនួន ២០គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌របស់សម្ដេច
អតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ ចំនួន ២០គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានទទួលអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ។ ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ ប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំដងកាំបិត បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកស្បៀងអាហារ…
សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ប្រគល់ទេយ្យទានដល់ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប
នៅរសៀល ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីទទួលទេយ្យទានពីសម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ប្រធានថេរសភានៃព្រះពុទ្ធសាសនានៅព្រះរាជាណាចក្រកម្ពុជា និង ជាព្រះចៅអធិការវត្តព្រះរាជ បូណ៌ ដើម្បីអបអរខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហមកម្ពុជា និងដើម្បីចូលរួមចំណែកជួយសម្រាលទុក្ខលំបាករបស់គ្រួសាររងគ្រោះ និងងាយរងគ្រោះបំផុត នៅក្នុងសហគមន៍ តាមរយៈកាកបាទក្រហមកម្ពុជា។ទេយ្យទានដែលបានទទួលនា ពេលនោះមាន១៤មុខ មាន- ស្រាក់ ១០០…
សិក្ខាសាលាផ្សព្វផ្សាយផែនការជាតិ និងគោលនយោបាយពិការភាព ជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព
(កំពង់ធំ)៖ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ គោលនយោបាយ ផែនការជាតិ និងបទបញ្ជានានា ពាក់ព័ន្ធនឹងវិស័យពិការភាព ក្រោមអធិបតីភាព ឯកឧត្តម ជា ប៊ុនហេង អគ្គនាយករង នៃក្រសួងមហាផ្ទៃ និងឯកឧត្តម ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ។ សិក្ខាសាលានេះ មានការចូលរួមពីតំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលក្រុង-ស្រុកទាំង៩ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីជំនាញជុំវិញខេត្ត ដើម្បីលើកកម្ពស់ការយល់ដឹង និងជំរុញការអនុវត្តច្បាប់ គោលនយោបាយ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងសិទ្ធិ…
រដ្ឋបាលខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាល ស្ដីពីកិច្ចការព័ត៌មាន និងសាធារណមតិជូនដល់
រដ្ឋបាលខេត្តសៀមរាប រៀបចំវគ្គបណ្តុះបណ្តាល ស្ដីពីកិច្ចការព័ត៌មាន និងសាធារណមតិជូនដល់មន្រ្តីបង្គោលនៃមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ក្នុងខេត្តសៀមរាបនាព្រឹកថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយមន្ទីរព័ត៌មានខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពីកិច្ចការព័ត៌មាន និងសាធារណមតិ ជូនដល់មន្រ្តីបង្គោលនៃមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ឃុំសង្កាត់ក្នុងខេត្ត ដើម្បីពង្រឹងប្រសិទ្ធភាពនៃការប្រមូលព័ត៌មាន ឆ្លើយតប និងបកស្រាយបំភ្លឺឲ្យបានទាន់ពេលវេលាជូនសាធារណជន ក្នុងន័យគ្រប់គ្រងនូវសណ្ដាប់ធ្នាប់សារព័ត៌មាន លំហព័ត៌មាន ធានាបាននូវសន្តិសុខព័ត៌មាន និង សុខដុមរមនីយកម្មសង្គម។ លោក សុខ ថុល អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ…
ឯកឧត្តម អ៊ុន បុត្ត ដឹកនាំកិច្ចប្រជុំពង្រឹងការងារសម្របសម្រួលព័ត៌មាន និងទប់ស្កាត់ព័ត៌មានក្លែងក្លាយនៅខេត្តកំពង់ធំ
(កំពង់ធំ)៖ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងការងារព័ត៌មាន និងសាធារណមតិ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ សាលាខេត្តកំពង់ធំ។ ក្នុងគោលបំណងពង្រឹងប្រសិទ្ធភាពការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិក្នុងបណ្ដាញសង្គម ស្ថិតក្រោមដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីធានាបាននូវការផ្សព្វផ្សាយព័ត៌មានត្រឹមត្រូវ ទាន់ពេលវេលា និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះសាធារណជន។ កិច្ចប្រជុំនេះមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត តំណាងកងកម្លាំងប្រដាប់អាវុធទាំង៣ គណៈអភិបាលក្រុង-ស្រុកទាំង៩ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ផងដែរ។ ក្នុងឱកាសនោះដែរ លោកស្រី ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ បានធ្វើបទអន្តរាគមន៍ស្ដីពីតួនាទី…
ថ្នាក់ដឹកនាំខេត្តកំពង់ធំ ប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា សម្រាប់យុវជនជំនាន់ទី១ នៃកម្មវិធី កសិកម្មធន់នឹងអាកាសធាតុសម្រាប់យុវជនជំនាន់ថ្មី
(កំពង់ធំ)÷ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំអញ្ជើញប្រគល់វិញ្ញាបនប័ត្របញ្ជាក់ការសិក្សា សម្រាប់យុវជនជំនាន់ទី១ នៃកម្មវិធីកសិកម្មធន់នឹងអាកាសធាតុសម្រាប់យុវជនជំនាន់ថ្មី ស្ថិតនៅភូមិវាលល្ពាក់ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦។ កម្មវិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ជឺនី ម៉ូល័រJernej Muller ឯកអគ្គរដ្ឋទូតស្លូវីនៀរ ប្រចាំក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងសហការី លោកស្រី ឃឹម នីណា ប្រធានកម្មវិធីអភិវឌ្ឍន៍នៃអង្គការ NPA កម្ពុជា និងសហការី លោក…
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករង
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទិ៤ ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២៦ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំពិធីសំណេះសំណាល ប្រគល់ និងទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ អំណោយរបស់ឯកឧត្តម នួន ផារ័ត្ន ផ្ដល់ជូនកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារកិច្ចការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ និងត្រៀមអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ។ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន…
