​ខេត្តកំពង់ធំ៖ រថយន្តវេអងខ្នាតយក្សដឹកអុសព្រៃជាង ៤០ ម៉ែត្រគូប បានបើកក្រឡាប់ផ្ងារជើងនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ កាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ កក្កដា ឆ្នាំ២០២៦ នេះ ក្នុងបំណងបើកវ៉ាគោយន្តកន្ត្រៃ ២ គ្រឿង។


​ក្រោយកើតហេតុ គេសង្កេតឃើញរថយន្តបង្កត្រូវបានគេដោះស្លាកលេខចេញបាត់ដើម្បីលាក់បាំងអត្តសញ្ញាណ។ អ្វីដែលធ្វើឱ្យមហាជនងឿងឆ្ងល់ និងរិះគន់យ៉ាងខ្លាំងនោះគឺ៖​នគរបាលចរាចរណ៍ស្រុក៖ ឆ្លើយថា «មិនបានធ្វើរបាយការណ៍ទេ»។
​មន្ត្រីជំនាញព្រៃឈើ៖ ឆ្លើយថាតែ «អត់ដឹង» ជុំវិញច្បាប់អនុញ្ញាតដឹកជញ្ជូនឈើទាំងនោះ។


​ម្ចាស់រថយន្ត/ថៅកែ៖ មិនបានចេញមុខមកដោះស្រាយឡើយ មានតែក្រុមកម្មករមកប្រញាប់ប្រញាល់សាងផ្ទេរអុសចេញទៅឡានផ្សេង។
​បច្ចុប្បន្ន ករណីដឹកជញ្ជូនអុសព្រៃខ្នាតធំដោយគ្មានប្រភពច្បាស់លាស់ និងការដោះស្លាកលេខគេចវេសនេះ កំពុងរងការរិះគន់យ៉ាងខ្លាំងពីមហាជនជុំវិញភាពមិនតម្លាភាពរបស់មន្ត្រីជំនាញក្នុងតំបន់។

ជុំវិញករណីរថយន្តត្រឡប់ផ្ងារជើងចេញអុសញព្រៃ 40 ម៉ែត្រគូប នេះអង្គភាពសារព័ត៌មានរិទ្ធីដាវដែក ព្យាយាមទំនាក់ទំនងទៅលោក ថូ គឹមហួរ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មជាច្រើនដងតែជាប់រវល់រហូត លុះក្រុមការងារទូរសព្ទចូលលោកបានបំភ្លឺថាកំពុងឲ្យកម្មករសាងឡានអុសនេះដើម្បីយកមករក្សាទុកនៅផ្នែករដ្ឋបាលកំពង់ថ្ម រង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយ ។ព័ត៌មានបឋម