ព័ត៌មានថ្មីៗ

លោកជំទាវ លំ គន្ធារី  ជួបជាមួយអតីតគណបក្សភ្លើងទៀន៨គ្រួសារ ដែលស្ម័គ្រចិត្តមករួមជីវភាពជាមួយគណបក្សប្រជាជន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង ប្រតិភូរដ្ឋបាលក្រុង ,សង្កាត់បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់វីរៈកងទ័ពជួរមុខ ៤គោលដៅ ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ២ គោលដៅ នៅក្នុងដែនជម្រកសត្វព្រៃ បឹងពែរ មហន្តរាយព្រៃឈើនៃការទន្ទ្រានយកដីរដ្ឋយ៉ាងគឃ្លើនពីសំណាក់អ្នកមានអំណាច និងសញ្ញាណនៃអំពើពុករលួយជាប្រព័ន្ធ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់​បទបញ្ជា ៣ ចំណុច ដល់​កងកម្លាំង​ចម្រុះ​ក្នុងការ​ ការពារ​ ទប់ស្កាត់​ និង​បង្ក្រាបបទល្មើសនេសាទខុសច្បាប់

លោក តាន់ ប៊ុនហុង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី

លោក តាន់ ប៊ុនហុង អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មី០២ខ្នង ស្មើនឹង០៤បន្ទប់ នៅស្រុកសណ្តាន់ និងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ (កំពង់ធំ)÷ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារសិក្សាថ្មីចំនួន០២ខ្នង ស្មើនឹង០៤បន្ទប់ ហើយអគារសិក្សា០១ខ្នង មាន០២បន្ទប់ នៅសាលាបឋមសិក្សាជាន់លែង ក្នុងឃុំមានជ័យ ស្រុកសណ្តាន់ និងអគារសិក្សា០១ខ្នង មាន០២បន្ទប់ទៀត នៅសាលាបឋមសិក្សាចារ្យជ្រុំ ស្ថិតក្នុងឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាថ្ងៃទី២៩ ខែឧសភា…

ឈើចម្រៀកប្រមាណ ៤ ម៉ែត្រគូប ត្រូវបានជនល្មើស កាប់ទម្លាក់ចេញពីគោយន្ត រួចបើករត់គេចខ្លួនបាត់ ក្នុងពេលទាល់ច្រក

ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៦ ដោយបានទទួលព័ត៌មានពីកងកម្លាំង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលកំពុងល្បាតជាមួយកម្លាំងចម្រុះ បានប្រទះឃើញឈើជម្រៀកចំនួន ២ ពំនូក មានប្រមាណជា ៤ ម៉ែត្រគូប ត្រូវបានលាក់ទុកនៅក្នង តំបន់ព្រៃសហគមន៍អូដាសស្គរ ស្ថិតនៅក្នុងឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។ នៅរសៀលថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់…

មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប បើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៧-២០២៩

ខេត្តសៀមរាប÷ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរ ស្ដីពីការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧ អនុលោមតាមមាត្រា ៥១ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ (ថ្មី) ដែលបានដាក់ចេញនូវប្រតិទិនសម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២៧ កាលពីឆ្នាំ២០២៦ កន្លងទៅ ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការរៀបចំផែនការយុទ្ធសាស្ត្រថវិកា(ផ.យ.ថ)និងសេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំឱ្យមានប្រសិទ្ធភាព។ លោក ជា ម៉េង ប្រធានការិយាល័យថវិកានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ផ្អែកលើក្របខ័ណ្ឌខាងលើ សារាចរស្ដីពីការរៀបចំ ផ.យ.ថ ឆ្នាំ២០២៧-២០២៩ និងការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៧…

លោកអភិបាលស្រុកស្ទោង បានលើកឡើងថា សំណង់ហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលច្រើនស្អេកស្កះក្នុងវត្ត គឺជាការរួបរួមសាមគ្គីនិងលះបង់ខ្ពស់របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត 

(កំពង់ធំ) ÷ លោកអភិបាលស្រុកស្ទោងបានលើកឡើងថា សំណង់ហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលច្រើនស្អេកស្កះក្នុងវត្ត គឺជាការរួបរួមសាមគ្គីនិងលះបង់ខ្ពស់របស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងពិធីសម្ពោធកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានានៅក្នុងវត្តទួលព្រះស្រី ស្ថិតនៅក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ។ ជាមួយគ្នានេះលោកបានអំពាវនាវបន្ថែមទៀតដល់ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយត្រូវបន្តវប្បធម៌ដ៏ល្អផូរផង់នេះដើម្បីឱ្យវត្តអារាម កាន់តែរីកចម្រើន ជាពិសេសតម្កល់ព្រះពុទ្ធសាសនាឱ្យបានរុងរឿងគ្រប់ ៥,000ព្រះវស្សា តាមពុទ្ធានុញ្ញាត ហើយត្រូវធ្វើការអភិវឌ្ឍវត្តអារាមតាមប្លង់មេច្បាស់លាស់ ជាពិសេសទៀតជាទីអារាមដែលខៀវបំព្រងដោយធម្មជាតិរុក្ខជាតិសួនច្បារចម្រុះពណ៌ និងជាទីមនោរម្យរបស់ពុទ្ធបរិស័ទ។ ទន្ទឹមនឹងនេះលោកបានក្រើនរំលឹកផងដែរដល់ព្រះគ្រូចៅអធិការ លោកអាចារ្យគណៈកម្មការវត្តគ្រប់វត្ត និងមន្ត្រីការិយាល័យជំនាញពាក់ព័ន្ធ ត្រូវពិនិត្យបានហ្មត់ចត់និងច្បាស់លាស់បំផុតក្នុងការយក បរិវេណវត្តអារាមធ្វើចេតិយជាលក្ខណៈបុគ្គលដែលបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ពុទ្ធបរិស័ទ…

អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកទៅប្រគល់ជូនអតីតយុទ្ធជន

អំណោយមនុស្សធម៌របស់សម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកទៅប្រគល់ជូនអតីតយុទ្ធជន ដែលមានជំងឺប្រចាំកាយ និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ខេត្តកំពង់ធំ៖ អំណោយមនុស្សធម៌របស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ…

អធិការដ្ឋាននគរបាលស្រុកស្ទោង បាននាំយកអំណោយ និងថវិកាចុះសួរសុខទុក្ខមន្ត្រីនគរបាល និងអតីតយុទ្ធជន ដែលកំពុងមានជំងឺប្រចាំកាយ

(កំពង់ធំ)៖ ដោយមានការចង្អុរបង្ហាញពីលោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ទោ ជឹម រីណា អធិការនៃអធិការដ្ឋាននគរបាលស្រុកស្ទោង បានដឹកនាំកម្លាំង ចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយ ជូនដល់នាយរងប៉ុស្តិ៍បន្ទាយស្ទោង ដែលមានជំងឺប្រចាំកាយ និងអតីតយុទ្ធជន២រូបទៀត កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីបង្ហាញពីការយកចិត្តទុក្ខដាក់ ដល់មន្ត្រីនគរបាលទាំងមិនទាន់ចូលនិវត្តន៍ និងចូលនិវត្តន័ហើយក៏ដោយ។ លោកវរសេនីយ៍ទោ ជឹម រីណា បានពាំនាំមតិផ្ដាំផ្ញើសួរសុខទុក្ខ របស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ជូនដល់បងប្អូនក្រុមគ្រួសារមន្ត្រីនគរបាល និងគ្រួសារអតីតយុទ្ធជន…

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំណែនាំអោយសិស្សានុសិស្ស បរិភោគអាហារដែលមានបរិមាណខ្លាញ់តិច អំបិលតិច ស្ករតិច និង

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ៦ ជំរុញឱ្យលោកនាយកសាលា លោកគ្រូអ្នកគ្រូ មាតាបិតាអាណាព្យាបាលសិស្ស និងសិស្សានុសិស្ស បរិភោគអាហារដែលមានបរិមាណខ្លាញ់តិច អំបិលតិច ស្ករតិច និងហាត់ប្រាណ១ថ្ងៃឱ្យបាន៣០នាទី ដើម្បីឱ្យមានសុខភាពល្អ (កំពង់ធំ)÷ លោក សៀន ហុកហេង ប្រធានការិយាល័យសុខភាពសិក្សា តំណាងលោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ និងលោក ធៀប ប៊ុនធួនតំណាងក្រុមហ៊ុនអូឡាម បានសហការជាមួយលោក ប៊ី រីដែន មន្ត្រីសម្របសម្រួលអង្គការហេឡែន…

កម្លាំងបញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ល្បាត​ស្ទាក់​ចាប់គោយន្ដ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចំនួន​ពីរ​គ្រឿង​

ជង់​ មិន​ដែល​ភ្លេច​កុក​៖​​ គោយន្ដ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចំនួន​ពីរ​គ្រឿង​ ត្រូវ​បាន​កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ល្បាត​ស្ទាក់​ចាប់​បាន​ នៅ​ពេល​ទៀបភ្លឺ​ ថ្ងៃ​ទី​ ២២​ ខែ​ឧសភា​ ឆ្នាំ​២០២៦​ ។ ខេត្តកំពង់ធំ៖ នៅរសៀល​ថ្ងៃ​ទី​ ២២​ ខែ​ ឧសភា​ ឆ្នាំ​២០២៦​ ឧត្ដមសេនីយ៍​ទោ​ សោម​ ស៊ុន​ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ អនុប្រធាន​អចិន្ដ្រៃយ៍​នៃ​គណៈកម្មការ​ការ​ពារ​ទប់ស្កាត់​ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ​ខេត្តកំពង់​ធំ​ បាន​ទៅ​ពិនិត្យ​គោយន្ដ​កន្ត្រៃ​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់​ចំនួន​ ពីរ​គ្រឿង ​មាន​បរិមាណ​ឈេី​ប្រមាណ​ ជាង​បួន​ម៉ែត្រ​ត្រីគុណ​ ដែល​ត្រូវ​បាន​កងកម្លាំង​នៃ​បញ្ជាការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ល្បាត​ស្ទាក់​ចាប់​បាន​ ក្នុង​ពេល​កំពុង​ដឹក​ជញ្ជួន​ឈើ​ខុស​ច្បាប់​…

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យទីបញ្ជាការស្រាលដែលទើបបង្កើតថ្មី នៅព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ត្រួតពិនិត្យទីបញ្ជាការស្រាលដែលទើបបង្កើតថ្មី នៅព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តក្រចេះ និងដាក់បទបញ្ជាដល់កងកម្លំាងចម្រុះ ត្រូវការពារ និងចាប់ឃាត់ខ្លួនជនល្មើសដែលលួចកាប់ទន្ទ្រានព្រៃឈើ នៅក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ យកទៅផ្តន្ទាទោសតាមច្បាប់ ឲ្យបានដាច់ខាត ។ ខេត្តកំពង់ធំ៖ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០២៦ ឧត្ដមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ដ្រៃយ៍…