ព័ត៌មានថ្មីៗ

ថវិកាចំនួន ១៦៥លាន ២៣ម៉ឺនរៀល ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ពលរដ្ឋរាយការណ៍ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យនៅស្រុកត្រពាំងប្រាសាទ ដោយសង្ស័យមានការបើកដៃពីមន្ត្រីជំនាញ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ នាយទាហានកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានមាន ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងវិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងប្រគល់ប្រេងឥន្ធនៈជូនទីបញ្ជាការស្រាល ចំនួន​ ១៥​ គោលដៅ​ ក្រុមការងាររាជរដ្ឋាភិបាល ចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ និងជនពិការ នៅឃុំលាងដៃ

អភិបាលស្រុកស្ទោងណែនាំអោយបែងចែកទឹកពីអាង «៣០ កញ្ញា» ឱ្យចំគោលដៅ ខណៈកង្វះទឹកភ្លៀងកំពុងគំរាមកំហែងដល់ស្រែស្រូវ

(ខេត្តកំពង់ធំ)៖ លោកអភិបាលស្រុកស្ទោង បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពកង្វះទឹកភ្លៀង ដែលកំពុងបង្កផលប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋ ព្រមទាំងបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងកសិករ ឱ្យរួមគ្នាគ្រប់គ្រង និងបែងចែកទឹកពីអាងស្តុកទឹក «៣០ កញ្ញា» ឱ្យបានត្រឹមត្រូវ និងចំគោលដៅ។ លោកបានឱ្យដឹងថា របបទឹកភ្លៀងនាពេលបច្ចុប្បន្នមានការធ្លាក់ចុះមិនគ្រប់គ្រាន់ទៅតាមតម្រូវការនោះឡើយ ដែលកត្តានេះបាននិងកំពុងបង្កឱ្យមានការប៉ះពាល់ដល់ផ្ទៃដីស្រែស្រូវរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ប្រសិនបើគ្មានការអន្តរាគមន៍ ឬការគ្រប់គ្រងទឹកឱ្យបានទាន់ពេលវេលានោះទេ ផលដំណាំស្រូវរបស់ពលរដ្ឋអាចនឹងប្រឈមការខូចខាតកាន់តែខ្លាំង។ ជាមួយគ្នានេះ លោកបានអំពាវនាវយ៉ាងទទូចឱ្យមានការគ្រប់គ្រងការសហការគ្នាយ៉ាងជិតស្និទ្ធនិងបែងចែកការបង្ហូរទឹកចេញពី «អាងស្តុកទឹក៣០កញ្ញា» ឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ធានាសមធម៌នៃការប្រើប្រាស់ ការបែងចែកទឹកត្រូវតែធ្វើឡើងដោយតម្លាភាព និងចំគោលដៅ ធ្វើយ៉ាងណាឱ្យទឹកហូរទៅដល់ស្រែស្រូវដែលកំពុងត្រូវការចាំបាច់បំផុត ដោយចៀសវាងការខ្ជះខ្ជាយទឹក ឬការដណ្តើមទឹកគ្នា។ លើសពីនេះលោកអភិបាលស្រុកក៏បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់…

ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប្ដេជ្ញាពង្រឹងគុណភាពសេវាសុខាភិបាលនិងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ

ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប្ដេជ្ញាពង្រឹងគុណភាពសេវាសុខាភិបាលនិងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋដោយគ្មានការរើសអើងក្នុងន័យដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពនៃការផ្ដល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ លោកស្រី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលទើបប្រកាសចូលកាន់មុខតំណែង បានការប្ដេជ្ញាចិត្តយ៉ាងមុតមាំលើការងារស្នូរសំខាន់ៗ ដែលផ្តោតលើការគោរពច្បាប់ ការពង្រឹងជំនាញ ការបម្រើអ្នកជំងឺដោយក្តីមេត្តាធម៌ និងគ្មានការរើសអើង។ លោកស្រី លាក់ ឡាំលាវ បានបង្ហាញថា ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយស្តង់ដារ មន្ទីរពេទ្យនឹងពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្មីៗ គោលដៅចម្បងគឺការផ្តល់សេវាដោយភាពទន់ភ្លន់ លុបបំបាត់រាល់ការរើសអើងទាំងស្រុង ដោយមិនប្រកាន់ថាអ្នកជំងឺប្រើប្រាស់បណ្ណ ប.ស.ស. ឬមូលនិធិសមធម៌ឡើយ។ ការបន្តអនុវត្តពាក្យស្លោក “មិនទុកឱ្យអ្នកជំងឺណាម្នាក់ត្រូវបានមើលរំលងឡើយ” ដោយគ្រូពេទ្យទាំងអស់នឹងខិតខំផ្តល់សេវាពិនិត្យ ព្យាបាល…

កម្លាំងជំនាញចម្រុះ នៅតែបន្តចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នៅរដូវត្រីពងកូន

(កំពង់ធំ)÷ លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកវរសេនីយ៍ឯក គង់ សុភាព មេបញ្ជាការរងកងអាវុធហត្ថខេត្ត និង ជាប្រធានក្រុមការងារទីបញ្ជាការស្រាល ប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានដឹកនាំកម្លាំងចម្រុះ ចូលរួមសហការណ៍ជាមួយ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគ៤) បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទនៅចំណុចមុខបាទាល់ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ នាថ្ងៃចន្ទទី១៣ ខែកក្កដា ឆ្នាំ២០២៦។ លោក ប៉ែន…

គណៈកម្មាធិការសមាគមអតីតយុទ្ធជននិងនិវត្តជន៊ខេត្តកំពង់ធំនាំយកអំណោយជូនអតីតយុទ្ធជនពិការ

គណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ នាំយករទេះរុញ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនឧបត្ថម្ភជូនអតីតយុទ្ធជនពិការដោយសារសង្គ្រាម នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយករទេះរុញ សម្រាប់ជនពិការចំនួនមួយគ្រឿង​ និង​គ្រឿងឧបភោគបរិភោគ…

ពិធីប្រកាសផ្ទេរ និង តែងតាំងមុខតំណែងអគ្គនាយករដ្ឋាករទឹកស្វយ័តសៀមរាប

សៀមរាប÷ លោក សៀក ប៉េងគាង អគ្គនាយករង ត្រូវបានប្រកាសតែងតាំងជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត សៀមរាប អាណត្តិទី៧ ជំនួស លោក ចាន់ សេងឡា អគ្គនាយកនៃរដ្ឋាករទឹកស្វយ័ត សៀមរាប អាណត្តិទី៦ ដែលត្រូវបានចូលនិវត្តន៍ ។ ពិធីប្រកាស និងផ្ទេរមុខតំណែងនេះ ធ្វើឡើងនៅរដ្ឋាករទឹកស្វយ័តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែ កក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ…

និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ

មន្ទីរព័ត៌មានខេត្តកំពង់ធំ ជួបពិភាក្សាជាមួយថ្នាក់ដឹកនាំ នាយកសាលា លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យទ្រៀល និងវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ត្រៀមរៀបចំយុទ្ធនាការ(និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ) ជំហានទី២ (កំពង់ធំ)÷ មន្ទីរព័ត៌មានខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៦ បានបើកកិច្ចពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ នាយកសាលា លោកគ្រូអ្នកគ្រូ នៅវិទ្យាល័យទ្រៀលស្រុកតាំងគោក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ និងវិទ្យាល័យ ជា ស៊ីម កំពង់ថ្ម ស្រុកបារាយណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកក្កដា…

អភិបាលស្រុកស្ទោង អំពាវនាវឱ្យពលរដ្ឋចូលរួមសម្បទានដីបើកផ្លូវថ្មី ខណៈប្រជាពលរដ្ឋសម្តែងការសាទរយ៉ាងក្រៃលែង

(កំពង់ធំ)៖ អភិបាលស្រុកស្ទោង អំពាវនាវឱ្យពលរដ្ឋចូលរួមសម្បទានដីបើកផ្លូវថ្មី ខណៈប្រជាពលរដ្ឋសម្តែងការសាទរយ៉ាងក្រៃលែង លោក សាយ គឹមឡម បានធ្វើការអំពាវនេះក្នុងឱកាស ចុះជួបសំណេះសំណាល និងបើកពង្រីកស្ថាបនាផ្លូវថ្មីជាច្រើនខ្សែនៅក្នុងឃុំទ្រា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែងាយស្រួល សុវត្ថិភាព និងរហ័សជាងមុន ស្ថិតនៅក្នុងភូមិលាបទង ទ្រា តាចរ និងភូមច្រាំងស នៅឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៦។ លោកបានសង្កត់ធ្ងន់ថា ការចូលរួម លះបង់ សហការ ចូលរួមសម្បទានដីធ្លី ឬផលដំណាំ…

ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គនៅប្រាសាទសំបូរព្រៃគុក ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ»

(កំពង់ធំ)៖ ព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ ក្រោមប្រធានបទ «ផ្លូវឆ្ពោះទៅរាជធានីឦសានបុរៈចេនឡាមុនសម័យអង្គរ» ត្រូវបានបើកជាផ្លូវការហើយ ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម ទិត ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌និង វិចិត្រសិល្បៈ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដោយចាប់ផ្តើមចេញដំណើរពីគល់ស្ពានក្រុងស្ទឹងសែន ឆ្ពោះទៅរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៦។ នៅក្នុងព្រឹត្តិការណ៍ជិះកង់ និងរត់ឆ្លងឧបសគ្គ នេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ…

សំណង់ស្ទាក់ទឹកស្ទោង ក្លាយជាប្រភពទឹកដ៏សកម្ម សំខាន់បំផុតក្នុងការស្រោចស្រពស្រែស្រូវកសិករ

(កំពង់ធំ) ៖ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានលើកឡើងថា សំណង់ស្ទាក់ទឹកស្ទោង ក្លាយជាប្រភពទឹកដ៏សកម្មនិងសំខាន់បំផុតក្នុងការស្រោចស្រពស្រែស្រូវកសិករ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងដូច្នេះក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកបន្ទាយស្ទោង ក្នុងខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៦០% ដែលស្ថិតក្នុង ភូមិចន្លុះ ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានបានបញ្ជាក់ថា សំណង់ស្ទាក់ទឹកបន្ទាយស្ទោង មានតួនាទីយ៉ាងសំខាន់ក្នុងការទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកដែលហូរធ្លាក់មកពីទំនប់អាងទឹក «៣០កញ្ញា»…