ក្រុមគ្រូពេទ្យស្ម័ត្រចិត្តនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCBចុះពិនិត្យ ព្យាបាលជម្ងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ
ក្រុមគ្រូពេទ្យស្ម័ត្រចិត្តនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCBចុះពិនិត្យ ព្យាបាលជម្ងឺឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្រុកសូទ្រនិគម ,ស្រុកក្រឡាញ់ និង ស្រុកពួកដោយទទួលបានឯកភាពពីសំណាក់រដ្ឋបាលខេត្តសៀមរាប អង្គការក្លឹប Rotary Angkor បានសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមន្ទីរពេទ្យ Mackay តៃវ៉ាន់ និងធនាគារ UCB បានរៀបចំយុទ្ធនាការចុះពិនិត្យ និងព្យាបាលជម្ងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំ ចាន់សរ ស្រុកសូទ្រនិគម , ឃុំ រោងគោ ស្រុកក្រឡាញ់ និង ឃុំរើល…
ពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអបអរសាទរយ៉ាងខ្លាំង ចំពោះការស្ថាបនាផ្លូវមួយខ្សែថ្មីទៀត
ពលរដ្ឋនៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានអបអរសាទរយ៉ាងខ្លាំង ចំពោះការស្ថាបនាផ្លូវមួយខ្សែថ្មីទៀត និងកំពុងសាងសង់ស្ពានបេតុង មួយកន្លែងនៅតំបន់អូចន្ទ្រាយ ក្នុងភូមិស្រែវាលខាងលិច នៅប៉ែកខាងលិចដងស្ទឹងសែន ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានធ្វើដំណើរឆ្លងកាត់ផ្លូវលំក្រាលគ្រួសក្រហមថ្មី និងពិនិត្យស្ថានភាពការសាងសង់ស្ពានបេតុងមួយកន្លែង នៅតំបន់អូរចន្ទ្រាយ ស្ថិតនៅក្នុងភូមិស្រែវាលខាងលិច ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ…
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប រងការរិះគន់រឿងចំណាយថវិកាជាង ២០លានរៀល លើអណ្ដូងសូឡាមួយកន្លែង
ខេត្តសៀមរាប៖ មានការបែកធ្លាយព័ត៌មានរិះគន់ជុំវិញគម្រោងដេញថ្លៃសាងសង់ និងជួសជុលអណ្ដូងទឹកប្រើប្រព័ន្ធស្វ័យប្រវត្តសូឡាចំនួន ១២កន្លែង របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដែលដឹកនាំដោយលោក ទូច ម៉ាឡា ដោយសង្ស័យថាមានតម្លៃខ្ពស់ខុសប្រក្រតី។ គម្រោងនេះមានតម្លៃសរុប ២៩៨.៤៤ លានរៀល(ដេញថ្លៃចុះបានក្រោម ៥%) ដែលគិតជាមធ្យម ១អណ្ដូង ចំណាយថវិការដ្ឋមិនក្រោម ២០លានរៀលឡើយ។ទីតាំងគម្រោង៖ស្ថិតក្នុងឃុំត្បែង ឃុំរំចេក (ស្រុកបន្ទាយស្រី) និងឃុំជប់តាត្រាវ (ស្រុកអង្គរធំ) ហើយបច្ចុប្បន្នកំពុងដំណើរការសាងសង់បណ្ដើរៗហើយ។ភ្នាក់ងារសារព័ត៌មាន បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប តាមទូរស័ព្ទដែរ ប៉ុន្តែមិនមានអ្នកទទួលឡើយ គិតត្រឹមរសៀលថ្ងៃចន្ទ ទី២០…
ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំជួសជុលផ្លូវក្រួសក្រហមជិត ៥គីឡូម៉ែត្រនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ដើម្បីធ្វើដំណើរបានងាយស្រួលនិងសុវត្ថិភាពឡើងវិញ
(កំពង់ធំ)÷ ឯកឧត្តម ឈា ប៊ុនរិទ្ធ ដឹកនាំជួសជុលផ្លូវក្រួសក្រហមជិត៥គីឡូម៉ែត្រនៅក្នុងឃុំម្សាក្រង ស្រុកស្ទោង ដើម្បីធ្វើដំណើរបានងាយស្រួល និងសុវត្ថិភាពឡើងវិញ។ កម្មភាពនេះធ្វើឡើងនាពេលថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងផ្លូវលំនៅក្នុងមូលដ្ឋានដែលកំពុងរងការខូចខាត និងពិបាកក្នុងការធ្វើដំណើរ ជាពិសេសក្នុងរដូវវស្សាដែលជោគជាំដោយភ្លៀងរលឹម។ ការដឹកនាំសហការ កៀរគរ សម្ភារ ថវិកា សម្រាប់ជួសជុលផ្លូវ និងក្នុងឱកាសនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ឯកឧត្តម ប្រធានក្រុមការងារចុះមូលដ្ឋានឃុំម្សាក្រងក្រងនិងដើម្បីលើកកម្ពស់សុខុមាលភាពរដ្ឋក្នុងមូលដ្ឋានឱ្យកាន់តែប្រសើរឡើង ជាពិសេសបង្កភាពងាយស្រួលក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងសិស្សានុសិស្សទៅសាលារៀនបានងាយស្រួល និងឆាប់រហ័សជាងមុន។ សូមបញ្ជាក់ថា ការជួសជុលផ្លូវនេះចាប់ពីភូមិប្រគាបរហូតដល់ចំណុចផ្លូវបត់ត្រង់កំពុងប្រដំ ដែលមានប្រវែងសរុប៤,៨៨៥ម៉ែត្រ និងចំណាយអស់ថវិកាសរុបចំនួន ១០,១៦០,០០០រៀល (ដប់លាន មួយរយហុកសិបពាន់រៀលគត់) ដែលក្នុងនោះថវិកាឯកឧត្តមឈាប៊ុនរិទ្ធ…
ឡានវេអងដឹកអុសព្រៃជាង ៤០ម៉ែត្រគូប ក្រឡាប់ផ្ងារជើងលើផ្លូវជាតិលេខ៦, សមត្ថកិច្ចថា «អត់ដឹង» ព្រោះឡានដោះស្លាកលេខបាត់!
ខេត្តកំពង់ធំ៖ រថយន្តវេអងខ្នាតយក្សដឹកអុសព្រៃជាង ៤០ ម៉ែត្រគូប បានបើកក្រឡាប់ផ្ងារជើងនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិទួលសាលា ឃុំចុងដូង ស្រុកបារាយណ៍ កាលពីវេលាម៉ោង ២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី២០ កក្កដា ឆ្នាំ២០២៦ នេះ ក្នុងបំណងបើកវ៉ាគោយន្តកន្ត្រៃ ២ គ្រឿង។ ក្រោយកើតហេតុ គេសង្កេតឃើញរថយន្តបង្កត្រូវបានគេដោះស្លាកលេខចេញបាត់ដើម្បីលាក់បាំងអត្តសញ្ញាណ។ អ្វីដែលធ្វើឱ្យមហាជនងឿងឆ្ងល់ និងរិះគន់យ៉ាងខ្លាំងនោះគឺ៖នគរបាលចរាចរណ៍ស្រុក៖ ឆ្លើយថា «មិនបានធ្វើរបាយការណ៍ទេ»។មន្ត្រីជំនាញព្រៃឈើ៖ ឆ្លើយថាតែ «អត់ដឹង» ជុំវិញច្បាប់អនុញ្ញាតដឹកជញ្ជូនឈើទាំងនោះ។ ម្ចាស់រថយន្ត/ថៅកែ៖ មិនបានចេញមុខមកដោះស្រាយឡើយ មានតែក្រុមកម្មករមកប្រញាប់ប្រញាល់សាងផ្ទេរអុសចេញទៅឡានផ្សេង។បច្ចុប្បន្ន…
អាជ្ញាធរជាតិអប្សរាកំពុងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្តប្រវែង២០ម៉ែត្រ
ច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្តចំនួន២០ម៉ែត្រកំពុងទទួលបានការជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ ស្របទៅតាមគោលការណ៍បច្ចេកទេសត្រឹមត្រូវពីក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា។ លោកស្រី នង បូរ៉ាវី បុរាណវិទូនៃអាជ្ញាធរជាតិអប្សរាបានលើកឡើងថា នេះជាដំណាក់កាលទី៩ហើយ នៃគម្រោងជួសជុលច្រាំងកសិន្ធុជ្រុងខាងជើងប្រាសាទអង្គរវត្ត ខណៈដែលគម្រោងនេះបានចាប់ផ្តើម ពីឆ្នាំ២០១៣មក។ ជាប្រចាំឆ្នាំ អាជ្ញាធរជាតិអប្សរាតាមរយៈនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា បានលើកគម្រោងជួសជុលជាដំណាក់កាលៗ ដែលក្នុងមួយដំណាក់កាលមានប្រវែង២០ម៉ែត្រ ក្នុងបំណងដើម្បីលើកតម្លៃ និងសោភ័ណភាពច្រាំងកសិន្ធុនេះឡើងវិញ។ មកដល់ឆ្នាំ២០២៦នេះ គម្រោងជួសជុលសរុបមានចំនួន ១៨៣ម៉ែត្រហើយ។ សម្រាប់គម្រោងជួសជុលដំណាក់កាលទី៩នេះ បានចាប់ផ្តើមដំណើរការនៅពាក់កណ្តាលឆ្នាំ ២០២៦ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។ លោកស្រី នង បូរ៉ាវី…
ឯកឧត្តមថោជេដ្ឋាអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញព័ត៌មានក្លែងក្លាយ
ឯកឧត្តមថោជេដ្ឋាអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញព័ត៌មានក្លែងក្លាយនិងរួមគ្នារក្សាសុខសន្តិភាពដើម្បីវិបុលភាពគ្រួសារនិងសង្គម (កំពង់ធំ)៖ ឯកឧត្តមថោជេដ្ឋាអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការឆបោកតាមអនឡាញព័ត៌មានក្លែងក្លាយនិងរួមគ្នារក្សាសុខសន្តិភាពដើម្បីវិបុលភាពគ្រួសារនិងសង្គម។ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានអំពាវនាវនៅក្នុងជំនួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៦។ ឯកឧត្តមបានសង្កត់ធ្ងន់ថា អំពើឆបោកតាមអនឡាញ (Online Scam) នាពេលបច្ចុប្បន្ននេះ ក្រុមជនខិលខូចបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត ដើម្បីបង្កើតល្បិចបោកប្រាស់ជាច្រើនទម្រង់ ដូចជាការផ្ញើសារឈ្នះរង្វាន់ ការបោកប្រាស់ឱ្យវិនិយោគខុសច្បាប់ ឬការលួចទិន្នន័យគណនីធនាគារ។ល។ សូមកុំជឿលើការសន្យាណាដែលទទួលបានផលចំណេញហួសពីការពិត ហើយកុំចុចលើតំណភ្ជាប់ (Link) ប្លែកៗ ដែលមិនមានប្រភពច្បាស់លាស់ឱ្យសោះ ដើម្បីចៀសវាងការខាតបង់ថវិកាផ្ទាល់ខ្លួន។ ជាមួយគ្នានេះត្រូវមានការប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ (Fake…
គ្រឿងញៀនជាង២០០គ.ក្រត្រូវបានដុតបំផ្លាញចោលក្នុងឱកាសអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅខេត្តសៀមរាប
ខេត្តសៀមរាប÷ វត្ថុតាងនិងសារធាតុ ចំនួន៩ប្រភេទរួមទាំងឧបករណ៍ប្រើប្រាស់ពាក់ព័ន្ឋទំងន់សរុបជាង២១១គីឡូក្រាម ត្រូវបានដុតបំផ្លាញចោល នាព្រឹកថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសដែលរដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋយុវជនយុវវ័យសិស្សានុសិស្សឲ្យ ជៀសឆ្ងាយពីគ្រឿងញៀន ក្រោមប្រធានបទ “រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មី ប្រកបដោយភាពច្នៃប្រឌិត” ។ វរៈសេនីយទោ ចាប ណារិន ស្នងការរងទទួលផែនបទល្មើសប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត បង្ហាញថា៖ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ស្នងការដ្ឋានខេត្ត បានបង្រ្កាបគ្រឿងញៀនសរុប៣០៣ករណី ឃាត់ខ្លួនជនសង្ស័យចំនួន១.២០០នាក់ (ស្រី៧៤នាក់) បានដកហូតវត្ថុតាងគ្រឿងញៀនប្រមាណ ១១,៧៥៥.៤៣ក្រាម។ ក្នុងឆមាសទី១ ឆ្នាំនេះ បានធ្វើការផ្សព្វផ្សាយ និងអប់រំអំពីខ្លឹមសារប្រយុទ្ធប្រឆាំង…
កម្លាំងជំនាញជម្រុះនៅតែបន្តចុះបង្ក្រាបបទល្មើសបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
(កំពង់ធំ)÷ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានដឹកនាំកម្លាំងមន្ត្រីជាប់កិច្ចសន្យា សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការB06 ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅចំណុចព្រែកឆ្កោក ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦។ ជាមួយគ្នានៅផងដែរលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី និងមន្រ្តីជាប់កិច្ចសន្យា ចូលរួមជាមួយលោកអនុសេនីយ៍ឯក លុយ សុភាព នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ( យោធភូមិភាគទី៤) សហការជាមួយ កម្លាំងទីបញ្ជាការស្រាល ប្រចាំការ ឃុំពាមបាង…
