មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃណែនាំឲ្យមន្ត្រីពាក់ព័ន្ធនិងសមត្ថកិច្ចបន្តជម្រុញនិងពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋ
ខេត្តសៀមរាប÷ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ប្រចាំឆមាសទី១ឆ្នាំ២០២៦ នៅរដ្ឋបាលខេត្តសៀមរាបនាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានមានប្រសាសន៍ណែនាំឲ្យមន្ត្រីពាក់ព័ន្ធនិងសមត្ថកិច្ចជំនាញ បន្តជម្រុញ និងពន្លឿនការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនដល់បងប្អូនប្រជាពលរដ្ឋឱ្យបានលឿននិងគ្រប់ៗគ្នា រួមទាំងប្រជាពលរដ្ឋខ្មែរចំណាកស្រុក និងប្រជាពលរដ្ឋខ្មែរទើបវិលត្រឡប់មកពីបរទេសនិងដើម្បីធានាថាប្រជាពលរដ្ឋទទួលបានឯកសារសម្គាល់ខ្លួនាន់ពេលសម្រាប់ប្រើប្រាស់។ ហើយសូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវសហការផ្សព្វផ្សាយឱ្យបានទូលំ ទូលាយ អំពីយន្តការថ្មីដើម្បីសម្រួលដល់ការធ្វើអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ដោយអនុញ្ញាតឱ្យ ប្រជាពលរដ្ឋចំណាកស្រុកអាចស្នើសុំធ្វើអត្តសញ្ញាណបណ្ណនៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្តកន្លែងដែលខ្លួនកំពុងស្នាក់នៅផ្ទាល់ ដោយមិនចាំបាច់ធ្វើដំណើរត្រឡប់ទៅស្រុកកំណើតវិញនោះទេ ហើយព្រមទាំងដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងច្បាស់ និងអាចទទួល បានសេវាដោយងាយស្រួល នៅស្នងការដ្ឋាននគរបាលរាជធានីខេត្ត ឬទីតាំងចល័ត ណាមួយតាមការរៀបចំចាំបាច់របស់ស្នងការដ្ឋាន។ ឯកឧត្តម…
បង្ក្រាបសិប្បកម្មកែច្នៃឈើអត់ច្បាប់ ជ្រកកោនជាង ៣ឆ្នាំ នៅក្រុងសៀមរាប
ខេត្តសៀមរាប៖ កម្លាំងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ក្រោមការបញ្ជាផ្ទាល់ពីលោក ម៉ុង ប៊ុនលីម នាយខណ្ឌ បានចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែង ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងពាក់ព័ន្ធ រក្សាទុកដើម្បីចាត់ការតាមនីតិវិធី។ តាមការបំភ្លឺពីម្ចាស់ទីតាំងឈ្មោះ បូ បានសារភាពថា ខ្លួនបានលួចបើកអាជីវកម្មកែច្នៃឈើនេះដោយគ្មានច្បាប់អនុញ្ញាតអស់រយៈពេលជាង ៣ឆ្នាំមកហើយ។ជុំវិញករណីនេះ លោក លី សុផា មន្ត្រីរដ្ឋបាលព្រៃឈើ បានធ្វើការណែនាំ និងតម្រូវឲ្យម្ចាស់ទីតាំងរៀបចំឯកសារសុំច្បាប់អនុញ្ញាតឲ្យបានត្រឹមត្រូវជាមុនសិន ទើបអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ៕BRT
ទីប្រឹក្សាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ ជាប់សង្ស័យឈូសឆាយព្រៃរដ្ឋរាប់សិបហិកតា
កំពង់ធំ៖ ប្រជាពលរដ្ឋកំពុងរិះគន់យ៉ាងខ្លាំងចំពោះការឈូសឆាយព្រៃបម្រុងរបស់រដ្ឋរាប់សិបហិកតា នៅស្រុកស្ទោង ដោយក្រុមអ្នកមានអំណាច និងលុយ។តំបន់ដែលកំពុងរងការបំផ្លិចបំផ្លាញ ស្ថិតនៅចំណុចសំណង់ ក្នុងភូមិក្រសាំង ឃុំពពក និងភូមិទំពេជ ឃុំទ្រា ស្រុកស្ទោង។ ប្រភពពីមូលដ្ឋានបានអះអាងថា សកម្មភាពឈូសឆាយនេះធ្វើឡើងនៅពេលយប់ ដោយប្រើប្រាស់គ្រឿងចក្រធុនធ្ងន់ និងគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ អ្នកស្រុកបានចង្អុលមុខ លោក ថូ គឹមស៊ន ទីប្រឹក្សាផ្ទាល់របស់ឯកឧត្តម យឹម លាភ តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងមានតួនាទីជាអភិបាលរងស្រុកស្ទោង (មិនបញ្ចេញឈ្មោះ) ថាជាអ្នកដឹកនាំកិច្ចការនេះ។ ពលរដ្ឋបានអំពាវនាវដល់ ឯកឧត្តម នួន ផារ័ត្ន…
ដីព្រៃបម្រុងរដ្ឋនៅស្រុកស្ទោង ក្លាយជា «សាច់ជ្រូកបីជាន់» របស់ក្រុមមានអំណាច! មហាជនទាមទារឱ្យអនុវត្តច្បាប់គ្មានការលើកលែង
កំពង់ធំ៖ដីព្រៃបម្រុងរបស់រដ្ឋរាប់សិបហិកតា ស្ថិតក្នុងឃុំពពក និងឃុំទ្រា ស្រុកស្ទោង កំពុងត្រូវបានក្រុមមានអំណាច និងអ្នកមានលុយ ឃុបឃិតគ្នាឈូសឆាយ រុករានទន្ទ្រានយកធ្វើជាកម្មសិទ្ធិ និងទិញលក់យ៉ាងអនាធិបតេយ្យ ដោយមិនកោតក្រែងច្បាប់បន្តិចឡើយ។ ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា សកម្មភាពឈូសឆាយនេះត្រូវបានធ្វើឡើងនៅពេលយប់អធ្រាត្រ ដើម្បីបំបែរភ្នែកសាធារណជន ហើយអ្វីដែលរ៉ាប់រងស្មារតីមហាជននោះ គឺមានការទម្លាយថាអភិបាលរងស្រុកស្ទោងម្នាក់ ជាអ្នកនៅពីក្រោយខ្នង និងរៀបចំឯកសារទិញ-លក់ភូតភរទាំងស្រុង។មហាជនបានលើកឡើងថា ខណៈដែលឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ តែងតែខិតខំចុះទប់ស្កាត់ និងបង្រ្កាបការរំលោភដីរដ្ឋយ៉ាងសកម្ម បែរជាមានមន្ត្រីថ្នាក់ក្រោម «ថ្លើមធំ» ហ៊ានប្រព្រឹត្តល្មើសច្បាប់ខ្លួនឯងទៅវិញ។ ករណីនេះ ប្រជាពលរដ្ឋស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម អភិបាលខេត្ត…
មេឆ្នោតវៀតណាម-ថៃ ពង្រាយកូនកញ្ច្រែងពេញខេត្ត កើបលុយពលរដ្ឋរាប់សិបលានក្នុងមួយថ្ងៃ ខណៈសមត្ថកិច្ចរក្សាភាពស្ងៀមស្ងាត់
បាត់ដំបង៖ ជំនួញល្បែងស៊ីសងខុសច្បាប់ ឆ្នោតកន្ទុយលេខទាំងវៀតណាម និងថៃ កំពុងវាយលុកយ៉ាងសន្ធឹកសន្ធាប់ក្នុងខេត្តបាត់ដំបង ដោយមេឆ្នោតកំពុងប្រកួតប្រជែងគ្នាយ៉ាងស្រួចស្រាវក្នុងការពង្រាយ “កូនកញ្ច្រែង” កត់ឆ្នោតដូចសម្បុកកណ្ដៀរ។ សកម្មភាពនេះបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពពលរដ្ឋ កើបលុយរាប់សិបលានរៀលក្នុងមួយថ្ងៃៗ និងបំផ្លាញគោលនយោបាយ «ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» យ៉ាងធ្ងន់ធ្ងរ។ ប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ពីទីតាំងលួចលាក់កត់ឆ្នោតជាច្រើនកន្លែង ដែលកំពុងដំណើរការដោយរលូន រួមមាន៖ទីតាំងទី១ ភូមិកាប់គោថ្មី សង្កាត់អូរចារ (ជិតស្នាក់ការភូមិ)។ទីតាំងទី២ ផ្ទះមេធំ ក្រោមដើមក្រខប់ ភូមិចំការសំរោង សង្កាត់ចំការសំរោង។ទីតាំងទី៣ ផ្ទះវីងវេញលុយ «ចាន់រី» ទល់មុខផ្សារពោធិ៍វង្ស ភូមិចំការសំរោង២។ទីតាំងទី៤ ផ្ទះឈ្មោះ…
ដីព្រៃរាប់សិបហិចតានៅតំបន់អូរដើមថ្កូវទន្ទ្រានយកធ្វើជាកម្មសិទ្ធិ និងដាំកូនកៅស៊ូយ៉ាងរលូន
ខេត្តកំពង់ធំ÷ ដីព្រៃរាប់សិបហិចតា នៅតំបន់អូរដើមថ្កូវ (ភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ) ត្រូវបានក្រុមអ្នកមានលុយមានអំណាច ឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិ និងដាំកូនកៅស៊ូយ៉ាងរលូន ទាំងដីនេះកំពុងជាប់បណ្តឹងនៅតុលាការ។ អ្វីដែលគួរឲ្យហួសចិត្តបំផុតនោះគឺ ពេលសួរនាំ មន្ត្រីជំនាញបែរជាឆ្លើយដោះសារថាមិនដឹង ឬក្រៅដែនសមត្ថកិច្ចទៅវិញ! តើនេះជាការអសមត្ថភាព ឬជាការឃុបឃិតបើកដៃឲ្យឈ្មួញបំផ្លាញទ្រព្យសម្បត្តិរដ្ឋ?រាល់ឆ្នាំព្រៃឈើបាត់បង់រាប់សិបហិចតា មន្ត្រីជំនាញនៅតែងងឹតភ្នែក ហ៊ឹងត្រចៀក ធ្វើមិនដឹង មិនលឺ មិនឃើញសកម្មភាពឈូសឆាយព្រៃរានយកដីលក់ និងដាំកៅស៊ូបាំងភ្នែកសមត្ថកិច្ច កំពុងកើតឡើងយ៉ាងអនាធិបតេយ្យនៅតំបន់អូរដើមថ្កូវ ភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ទោះបីជាដីនេះមានដីកាឬជាប់បណ្តឹងនៅតុលាការក៏ដោយ ក៏ក្រុមអ្នកមានអំណាចនៅតែអាចរំលោភច្បាប់បានយ៉ាងរលូន។លេស «មិនដឹង…
អភិបាលស្រុកតាំងគោកដឹកនាំក្រុមការងារចុះរកប្រភពទឹក និងជួយបូមទឹកបញ្ជូលស្រែពលរដ្ឋ
អភិបាលស្រុកតាំងគោកដឹកនាំក្រុមការងារចុះរកប្រភពទឹក និងជួយបូមទឹកបញ្ជូលស្រែពលរដ្ឋនៅឃុំស្រឡៅនិងឃុំទ្រៀល ដែលប្រឈមនឹងការខ្វះខាតទឹកធ្ងន់ធ្ងរ (កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក ខេត្តកំពង់ធំ នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរឃុំស្រឡៅ និងឃុំទ្រៀល ចុះពិនិត្យ និងចាត់ចែងនាំទឹកបញ្ចូលស្រែប្រាំងរបស់ប្រជាពលរដ្ឋជាបន្ទាន់ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹកយ៉ាងធ្ងន់ធ្ងរ ដោយសារអាកាសធាតុរាំងស្ងួត និងគ្មានភ្លៀងធ្លាក់អស់រយៈពេលជាច្រើនថ្ងៃ។ កិច្ចអន្តរាគមន៍នេះធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានពីការរីងស្ងួតនៃប្រភពទឹក និងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋអំពីផលដំណាំស្រូវរបស់ពួកគាត់ ហើយសកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋបាលស្រុក ចំពោះទុក្ខលំបាករបស់ប្រជាកសិករ ដែលពឹងផ្អែកលើវិស័យកសិកម្មជាចម្បង។ ការខ្វះខាតទឹកអាចបង្កឱ្យដំណាំស្រូវរងការខូចខាត និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ដូច្នេះការអន្តរាគមន៍ទាន់ពេលវេលានេះ គឺមានសារៈសំខាន់ណាស់ក្នុងការជួយសង្គ្រោះផលដំណាំ និងធានាសន្តិសុខស្បៀងក្នុងតំបន់។…
លោកឧត្តមសេនីយ៍ទោ ហេង សុផល ជូនដំណើរមន្ត្រីនគរបាលជាតិ ចំនួន ៧៥ រូប ទៅបណ្តុះបណ្តាលនៅសាលានគរបាលជាតិភូមិភាគ៤
(កំពង់ធំ)៖រសៀលថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានអញ្ជើញជួបសំណេះសំណាល និងជូនដំណើរមន្ត្រីនគរបាលជាតិ ចូលសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវ:នគរបាល ជំនាន់ទី២០ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានសម្ដែងការស្វាគមន៍ ចំពោះវត្តមានអាណាព្យាបាល និងសូមចូលរួមអបអរសាទរ ចំពោះប្អូនៗ ដែលទទួលបានជ័យលាភី ក្នុងក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ បំពេញជួសប្រចាំឆ្នាំ២០២៥ ចំនួន១៣១ រូបឱ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។…
មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ប្រជុំពង្រឹងកិច្ចសហការឆ្លើយតបចំពោះការកើនឡើងនៃជំងឺគ្រុនឈាមលើផ្នែកកុមារ
កំពង់ធំ)៖ ថ្នាក់ដឹកនាំសុខាភិបាល និងមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក បានចុះពិនិត្យស្ថានភាពជំងឺគ្រុនឈាមដោយផ្ទាល់ និងបានបើកប្រជុំបន្ទាន់ដើម្បីដាក់ចេញវិធានការឆ្លើយតប ក្រោយសង្កេតឃើញករណីជំងឺនេះមានការកើនឡើងជាលំដាប់នៅផ្នែកកុមារ។ សកម្មភាពនេះបានធ្វើឡើងនា រសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញដឹកនាំដោយ លោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក និងលោកវេជ្ជបណ្ឌិត ឡេង តាំងលាង ប្រធានមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក ព្រមទាំងសហការីពាក់ព័ន្ធ។ ករណីជំងឺគ្រុនឈាមកុមារមានការកើនឡើងបន្ទាប់ពីបានចុះពិនិត្យ និងវាយតម្លៃស្ថានភាពជាក់ស្តែងនៅផ្នែកកុមាររួចមក ថ្នាក់ដឹកនាំបានប្រជុំពិភាក្សាភ្លាមៗជាមួយប្រធានផ្នែក គ្រូពេទ្យ និងមន្ត្រីជំនាញ ដើម្បីសិក្សាអំពីបញ្ហាប្រឈមចំពោះមុខ និងស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា។ ជាលទ្ធផល អង្គប្រជុំបានឯកភាពគ្នាលើចំណុចសំខាន់ៗដូចខាងក្រោម៖ ពង្រឹងកិច្ចសហការឱ្យគ្រប់ផ្នែក…
