ធ្លាយព័ត៌មានប្តឹងទៅសង្កាត់ថា អភិបាលរងខេត្តពោធិ៍សាត់ម្នាក់ កំពុងកាងបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅស្រុកភ្នំក្រវាញ
(ខេត្តពោធិ៍សាត់)៖ មានសេចក្តីរាយការណ៍ដ៏រសើបមួយបានទម្លាយថា បច្ចុប្បន្នភាពអាជីវកម្មឈើខុសច្បាប់កំពុងកើតមានយ៉ាងពេញបន្ទុក នៅតំបន់ជួរភ្នំក្រវាញ ក្នុងស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ក្រោមលេសប្រមូលផលអនុផលព្រៃឈើក្នុងគម្រោងទំនប់ទី២ តំបន់អូរដា។ អ្វីដែលគួរឱ្យតក់ស្លុត គឺប្រភពបានអះអាងថា មានមន្ត្រីជាន់ខ្ពស់កម្រិត “អភិបាលរងខេត្ត” ម្នាក់ ជាអ្នកកាង និងកាន់កញ្ចប់លុយ ដើម្បីបិទមាត់សមត្ថកិច្ច និងប្រព័ន្ធផ្សព្វផ្សាយ។ យោងតាមប្រភពព័ត៌មាន បានទម្លាយអត្តសញ្ញាណមេឈ្មួញធំៗចំនួន ៤ នាក់ ដែលកំពុងធ្វើសកម្មភាពបំផ្លិចបំផ្លាញព្រៃឈើយ៉ាងស្រស់ៗ៖១. ឈ្មោះ យាយទៀង (ហៅ ទៀង បាត់ដំបង)២. ឈ្មោះ ង៉ោល (ហៅ…
ឈ្មួញបំផ្លាញព្រៃឈើឈ្មោះ(យាយ មុំ) សម្រុកដឹកជញ្ជូនឈើក្រាក់អត់ច្បាប់យ៉ាងគគ្រឹកគគ្រេង
មេឈ្មួញបំផ្លាញព្រៃឈើឈ្មោះ(យាយ មុំ) សម្រុកដឹកជញ្ជូនឈើក្រាក់អត់ច្បាប់យ៉ាងគគ្រឹកគគ្រេង ឯអាជ្ញាធរមានសមត្ថកិច្ចនិងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមមូលដ្ឋាន ម្នាក់ៗមិនខ្វល់ក្នុងការបង្ក្រាបដឹកអីក៏ដឹកទៅ… ឧត្ដរមានជ័យ៖ រថយន្តកូរ៉េម៉ាក ហ៊ីយ៉ាន់ដាយ ចំនួនពីរគ្រឿង ដែលត្រូវបានគេស្គាល់ថាជារថយន្តរបស់ឈ្មោះ(យាយ មុំ) ដែលរស់នៅខេត្តបាត់ដំបង ដោយរថយន្តទីមួយម៉ាកកូរ៉េ ពណ៌ខៀវ ពាក់ស្លាកលេខ(ភ្នំពេញ.3C-1666) និងរថយន្តទីពីរម៉ាកកូរ៉េ ពណ៌ស លាយបៃតង ពាក់ស្លាកលេខ(ភ្នំពេញ.3C-0199) ដឹកឈើក្រាក់ពេញៗគ្របតង់ជិត។ ជាក់ស្តែងអ្នកសារព័ត៌មានយើងបានថតផ្ដិតយករូបភាពរថយន្តទាំងពីរគ្រឿងរបស់(យាយ មុំ) ដែលកំពុងតែធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសឈើក្រាក់វែងៗដាក់ខ្ពស់ផុតទ្រុងគ្របតង់ជិត ដឹកចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅលក់នៅ ខេត្តបន្ទាយមានជ័យ និង ខេត្តបាត់ដំបង។ សូមបញ្ជាក់ថា៖…
លោកជំទាវ លំ គន្ធារី ជួបជាមួយអតីតគណបក្សភ្លើងទៀន៨គ្រួសារ ដែលស្ម័គ្រចិត្តមករួមជីវភាពជាមួយគណបក្សប្រជាជន
លោកជំទាវ លំ គន្ធារី ជួបជាមួយអតីតគណបក្សភ្លើងទៀន៨គ្រួសារ ដែលស្ម័គ្រចិត្តមករួមជីវភាពជាមួយគណបក្សប្រជាជន និងស្លាកគណបក្សប្រជាជនកម្ពុជា១ នៅភូមិពាមគ្រែង (កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាប្រធានក្រុមការងារចុះជួយឃុំក្តីដូង និងឯកឧត្តម ប្លុង ពុទ្ធកូរ៉ា ក្រុមប្រឹក្សាខេត្តអនុប្រធានក្រុមការងារចុះជួយឃុំក្តីដូង លោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីឧស្សាហកម្មវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តខេត្ត ជាអនុប្រធានក្រុមការងារចុះជួយឃុំក្តីដូង បានដឹកនាំគណបក្សឃុំ និងយុវជនឃុំនិងសាខាភូមិពាមគ្រែង ចុះជួបជាមួយគ្រួសារអតីតគណបក្សភ្លើងទៀនចំនួន៨គ្រួសារ…
ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង ប្រតិភូរដ្ឋបាលក្រុង ,សង្កាត់បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់វីរៈកងទ័ពជួរមុខ ៤គោលដៅ
ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និង ប្រតិភូរដ្ឋបាលក្រុង ,សង្កាត់បាននាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ជូនដល់វីរៈកងទ័ពជួរមុខ ៤គោលដៅនៅចុងសប្តាហ៍ ថ្ងៃទី០១ ខែ សីហា ឆ្នាំ២០២៦ ព្រះវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងជាទីប្រឹក្សាពុទ្ធិកសមាគមកម្ពុជរដ្ឋ អមដំណើរដោយលោកស្រី មឿង សុផល្លា ប្រធានក្រុមប្រឹក្សាក្រុងសៀមរាប លោក លោកស្រី មន្ត្រីរដ្ឋបាលក្រុង ចៅសង្កាត់ រួមទាំង និង ពុទ្ធបរិស័ទ បាននិមន្ត និង…
ទីបញ្ជាការស្រាលបង្ក្រាបបទល្មើសធនធានធម្មជាតិ ចំនួន ២ គោលដៅ នៅក្នុងដែនជម្រកសត្វព្រៃ បឹងពែរ
ខេត្តកំពង់ធំ ទទួលស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងប្រេងឥន្ធនៈ ដើម្បីបន្តសកម្មភាពក្នុងការគ្រប់គ្រងការពារធនធានធម្មជាតិ សម្រាប់សង្គមជាតិ និងកូនចៅយើងជំនាន់ក្រោយៗទៀត ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ប្រគល់ភារកិច្ច និងឧបត្ថម្ភស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ទឹកពិសារបរិសុទ្ធ និងប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះ ការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ…
មហន្តរាយព្រៃឈើនៃការទន្ទ្រានយកដីរដ្ឋយ៉ាងគឃ្លើនពីសំណាក់អ្នកមានអំណាច និងសញ្ញាណនៃអំពើពុករលួយជាប្រព័ន្ធ
(កំពង់ធំ)៖ សោកនាដកម្មនៃការបំផ្លិចបំផ្លាញធនធានធម្មជាតិកំពុងតែកើតឡើងយ៉ាងរង្គាល និងគួរឲ្យអាសូរនៅតំបន់អូរដើមថ្កូវ ស្ថិតក្នុងភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ដីព្រៃរបស់រដ្ឋរាប់សិបហិកតា ត្រូវបានគេមើលឃើញថាកំពុងរងការឈូសឆាយ ទន្ទ្រាន និងហ៊ុមព័ទ្ធយកធ្វើជាកម្មសិទ្ធិឯកជន ព្រមទាំងដាំកូនកៅស៊ូជំនួសវិញយ៉ាងរលូន ហាក់បីដូចជាគ្មានច្បាប់ទម្លាប់នៅក្នុងប្រទេស។ អ្វីដែលរឹតតែខ្លោចចិត្ត និងមិនអាចទទួលយកបាននោះគឺ ដីព្រៃទាំងនេះគឺជា (ដីដែលមានជម្លោះកំពុងជាប់បណ្តឹងនៅតុលាការ)។ ការបន្តឈូសឆាយ និងដាំដុះនៅលើដីដែលមានដីការក្សាការពារ ឬស្ថិតក្រោមការពិនិត្យរបស់តុលាការបែបនេះ គឺជាការមើលងាយ និងជាន់ឈ្លីប្រព័ន្ធយុត្តិធម៌របស់ជាតិយ៉ាងធ្ងន់ធ្ងរពីសំណាក់ក្រុមកាង ឬអ្នកមានលុយមានអំណាចនៅពីក្រោយខ្នង។លេស “មិនដឹង” នៅពេលដែលមានការសាកសួរ ឬរាយការណ៍ អ្វីដែលជាការឆ្លើយតបដ៏គួរឲ្យហួសចិត្ត និងគួរឲ្យសង្ស័យបំផុតពីសំណាក់មន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន គឺលេសថា “មិនដឹង”…
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដាក់បទបញ្ជា ៣ ចំណុច ដល់កងកម្លាំងចម្រុះក្នុងការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់
ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានទៅសំណេះសំណាលសាកសួរសុខទុក្ខ ដាក់ចេញបទបញ្ជារ ចំនួន បីចំណុច ស្តីពីការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ និងឧបត្ថម្ភស្បៀងអាហារ ប្រេងឥន្ធនៈ ជូនដល់កងកម្លាំងចម្រុះកំពុងប្រចាំការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងឃុំ ពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ…
ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងបញ្ជាដាច់ខាតដល់សមត្ថកិច្ចក្រោមឱវាទ ត្រូវ បង្ក្រាបក្មេងទំនើង បទល្មើសអនឡាញស្កេម ជនអន្តោប្រវេសន៍ខុសច្បាប់
(កំពង់ធំ) លោកសាយ គឹមឡម បានដាក់បទបញ្ជានេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទោងប្រចាំខែកក្កដានៅអគាររដ្ឋបាលស្រុកស្ទោងកាលពីររសៀលថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា ដើម្បីធានាបាននូវសុខសុវត្ថិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព អាជ្ញាធរមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ បាននិងកំពុងដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់លើការងារអាទិភាពសំខាន់ៗជាច្រើន ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋដោយផ្ទាល់ អាជ្ញាធរត្រូវធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការបង្កើនការរឹតបន្តឹង និងបង្ក្រាបយ៉ាងក្តៅគគុកលើក្រុម «ក្មេងទំនើង» ដែលបង្កការអសន្តិសុខក្នុងសង្គម ព្រមទាំងបង្ក្រាបរាល់សកម្មភាពបទល្មើសឆបោកតាមប្រព័ន្ធអ៊ិនធឺណិត (Online Scam) ដើម្បីការពារទ្រព្យសម្បត្តិ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ហើយពង្រឹងការត្រួតពិនិត្យ និងគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យបានហ្មត់ចត់តាមច្បាប់ជាធរមាន ដើម្បីទប់ស្កាត់ការជ្រៀតចូលដោយខុសច្បាប់ និងរក្សាសន្តិសុខជាតិ។…
សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី បង្ហាញវឌ្ឍនភាពតាមរយៈការចូលរួម និងកិច្ចសហការរួមគ្នា ក្នុងការការពារធនធានធម្មជាតិ
កំពង់ធំ៖ សហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី ទំហំ ១៨០៣ ហិកតាមានទីតាំងស្ថិតនៅក្នុងភូមិសាស្ត្រឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលបច្ចុប្បន្នស្ថិតក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តកំពង់ធំ កំពុងបង្ហាញវឌ្ឍនភាពគួរឱ្យកត់សម្គាល់ តាមរយៈការចូលរួមរបស់ប្រជាសហគមន៍និងកិច្ចសហការរវាងសហគមន៍ មន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងដៃគូគាំទ្រក្នុងការការពារ និងអភិរក្សធនធានធម្មជាតិក្នុងសហគមន៍មួយនេះ។ ក្នុងពេលក្រុមការងារនៃមន្ទីរព័ត៌មាន ខេត្ត កំពង់ធំ បានចុះទៅដល់សហគមន៍ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋបានឱ្យដឹងថា ធនធានធម្មជាតិនៃសហគមន៍តំបន់ការពារធម្មជាតិក្បាលដូនក្រី បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ជីវភាពរបស់ពួកគាត់តាមរយៈនៃការប្រមូលផល អនុផលព្រៃឈើតាមរដូវកាល ដូចជា វល្លិ ជ័រ ផ្តៅ ផ្សិត…
