ព័ត៌មានថ្មីៗ

ថវិកាចំនួន ១៦៥លាន ២៣ម៉ឺនរៀល ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ពលរដ្ឋរាយការណ៍ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យនៅស្រុកត្រពាំងប្រាសាទ ដោយសង្ស័យមានការបើកដៃពីមន្ត្រីជំនាញ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ នាយទាហានកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានមាន ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងវិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងប្រគល់ប្រេងឥន្ធនៈជូនទីបញ្ជាការស្រាល ចំនួន​ ១៥​ គោលដៅ​ ក្រុមការងាររាជរដ្ឋាភិបាល ចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ និងជនពិការ នៅឃុំលាងដៃ

សកម្មភាពសិស្សប្រលងមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៥-២០២៦នៅខេត្តសៀមរាប

នៅព្រឹកថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០២៦នេះ គឺជាថ្ងៃដែលសិស្សានុសិស្សនៅទូទាំងព្រះរាជាណាចក្រកកម្ពុជា ប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ដោយឡែកនៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១៣ ខេត្តសៀមរាប ។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេសវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ដោយឡែកនៅមណ្ឌលវិទ្យាល័យ១០មករា ១៩៧៩ ក្នុងក្រុងសៀមរាប ក្រោមវត្តមានឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណអភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ…

អភិបាលខេត្តកំពង់ធំ ផ្តាំផ្ញើដល់បេក្ខជនប្រឡងបាក់ឌុបទាំងអស់ ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អ និងជូនពរឲ្យជាប់ទាំងអស់គ្នា 

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្ត និងផ្តាំផ្ញើដល់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទាំងអស់ត្រូវខិតខំបញ្ចេញឱ្យអស់សមត្ថភាព ដើម្បីទទួលបានលទ្ធផលល្អនិងជូនពរឲ្យជាប់ទាំងអស់គ្នា។ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានលើកឡើងនៅក្នុងឱកាសអញ្ជើញចូលរួមពិនិត្យ និងបើកវិញ្ញាសារប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (Bac II) នៅមណ្ឌលប្រឡងវិទ្យាល័យកំពង់ធំ នៅព្រឹកថ្ងៃទី១០ ខែ សីហា ឆ្នាំ២០២៦។ ឯកឧត្តម បានបញ្ជាក់ថា សម្រាប់ដំណើរប្រឡងថ្ងៃទី១នេះ គឺដំណើរការប្រឡងបានពិនិត្យភាពបិទជិត ដើម្បីធានាបានថា ការប្រឡងប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។…

អភិបាលស្រុកតាំងគោកចុះសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដល់សិស្សក្រីក្រ២៨នាក់ត្រៀមប្រឡងបាក់ឌុប

(កំពង់ធំ)៖ ដើមី្បជួយសម្រាលទុក្ខធុរៈ និងលើកកម្ពស់ស្មារតីដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត នាព្រសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៦ លោក ហាក់ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក បានអញ្ជើញសំណេះសំណាល់ សួរសុខទុក្ខ និងប្រគល់ថវិកាឧបត្ថម្ភដល់សិស្សានុសិស្សក្រីក្រ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន២៨នាក់ នៅមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ធំ។ សកម្មភាពចុះជួយដោយផ្ទាល់នេះ គឺធ្វើឡើងស្របតាមអនុសាសន៍ និងការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ថ្នាក់ដឹកនាំកំពូលនៃជាតិ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការចង្អុលបង្ហាញ និងជំរុញយ៉ាងយកចិត្តទុកដាក់ពីសំណាក់…

ប្រជាពលរដ្ឋ ៨ គ្រួសារ នៅខេត្តកំពង់ធំ ទទូចស្នើសុំឯកឧត្តមអភិបាលខេត្ត ជួយដោះស្រាយជម្លោះដីធ្លីដ៏រ៉ាំរ៉ៃជាង ១០ ឆ្នាំមកហើយ

កំពង់ធំ៖ប្រជាពលរដ្ឋចំនួន ៨ គ្រួសារ មានទីលំនៅស្ថិតក្នុងខេត្តកំពង់ធំ បានចេញមុខគោរពស្នើសុំយ៉ាងទទូចដល់ ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំដើម្បីមេត្តាជួយអន្តរាគមន៍ និងចុះដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃមួយកន្លែង ដែលបានអូសបន្លាយពេលអស់រយ:ពេលជាង ១០ ឆ្នាំមកហើយ។ដីទំនាស់នេះ មានទីតាំងស្ថិតនៅចំណុចទួលតាអ៊ុំ ភូមិវល្លិ៍យាវ ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដោយមានទំហំសរុប ២៤ ហិចតា និង ២៤ អា ដែលបច្ចុប្បន្នកំពុងរងការរំលោភបំពាន និងបង្កបង្កើនផលដោយលោក សៀន ឆេងកូ តាំងពីឆ្នាំ២០២០ មក…

គម្រោងប្រព័ន្ធធារាសាស្ត្រថ្មីប្រវែងប្រមាណ២០គីឡូម៉ែត្រ នឹងត្រូវសាងសង់នៅស្រុកស្ទោង ខេត្តកំពង់ធំ

គម្រោងប្រព័ន្ធធារាសាស្ត្រថ្មីប្រវែងប្រមាណ២០គីឡូម៉ែត្រ នឹងត្រូវសាងសង់នៅស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីពង្រីកការស្រោចស្រព និងលើកកម្ពស់ផលិតភាពកសិកម្ម (កំពង់ធំ)៖ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ដោយមានការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ និងឯកឧត្តម ចាន់ ស៊ីណាត ប្រធានក្រុមការងារចុះមូលដ្ឋានឃុំចំណាលើ បានចាត់តំណាង និងមន្ត្រីជំនាញបច្ចេកទេស សហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ចុះសិក្សាជាក់ស្តែង ដើម្បីរៀបចំគម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រថ្មីបន្ថែមទៀត សម្រាប់បម្រើដល់ការស្រោចស្រព និងការរំដោះទឹកនៅក្នុងមូលដ្ឋាន។ ប្រព័ន្ធធារាសាស្ត្រថ្មីនេះ…

លោក សាយ គឹមឡម អញ្ជើញប្រគល់ថវិកាបេឡាមរណៈជូនគ្រួសារសមាជិកគណៈកម្មាធិការសមាគមអតីតយុវជន និងនិវត្តន៍កម្ពុជាស្រុកស្ទោង នៅឃុំពពក

(កំពង់ធំ)÷ លោក សាយ គឹមឡម អញ្ជើញប្រគល់ថវិកាបេឡាមរណៈជូនគ្រួសារសមាជិកគណៈកម្មាធិការសមាគមអតីតយុវជននិងនិវត្តន៍កម្ពុជាស្រុកស្ទោង នៅឃុំពពក នៅរសៀលថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២៦។ ថ្លែងនៅក្នុងឱកាសនោះលោកបានសម្ដែងសមានុចិត្តក្រៀមក្រំចូលរួមសោកស្ដាយ និងរំលែកមរណៈទុក្ខ ជាមួយក្រុមគ្រួសារដែលបានបាត់បង់ ឪពុក បង ប្អូន និងជាបង្គោលមេគ្រួសារដ៏សំខាន់ដែលបានពលី សាច់ស្រស់ឈាមស្រស់ ដើម្បីក្រុមគ្រួសារ បុព្វហេតុជាតិមាតុភូមិ និងព្រះមហាក្សត្រ។ លោកបន្ថែមថា ការបាត់បង់អាយុជីវិតរបស់នរណាម្នាក់វាគឺជាច្បាប់ធម្មជាតិ យើងមិនអាចប្រកួតប្រជែងឬប្រឆាំងតវាបានឡើយ ព្រោះមនុស្សគ្រប់រូប មានរូបមានរោគ ជរាព្យាធិមរណៈយ៉ាងពិតប្រាកដ។ ជាមួយគ្នានេះ ការឧបត្ថម្ភគាំទ្រប្រគល់ថវិកាបេឡាមរណៈនៅក្នុងឱកាសនេះគឺជាការ ដឹងគុណ…

ពលរដ្ឋលេងជឿរលើមន្ត្រីជំនាញក្នុងការបង្ក្រាបបទល្មើសព្រៃឈើហើយ

ខេត្តឧត្តរមានជ័យ៖ មន្ត្រីខិលខូចមួយក្តាប់តូច បែរជាឃុបឃិតជាមួយឈ្មួញបំផ្លាញព្រៃឈើទោះបីជាមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីថ្នាក់ដឹកនាំក៏ដោយ ក៏មន្ត្រីជំនាញដែលមានតួនាទីស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិមួយចំនួនតូច បែរជាមើលស្រាល និងចាត់ទុកដូចជា«ខ្យល់កាត់ត្រចៀក»។ ផ្ទុយទៅវិញ ពួកគាត់បែរជាឃុបឃិតគ្នាយ៉ាងសកម្ម ដើម្បីទទួលសំណូកពីក្រុមឈ្មួញដឹកជញ្ជូនឈើដោយខុសច្បាប់ទៅវិញ។ ស្ថានភាពបច្ចុប្បន្នបង្ហាញឱ្យឃើញថា មានក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើយ៉ាងអនាធិបតេយ្យ ដោយប្រើប្រាស់គោយន្តកន្ត្រៃជាច្រើនគ្រឿងចេញពីខេត្តព្រះវិហារ ដើម្បីយកមកស្តុកទុកនៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សកម្មភាពនេះកើតឡើងយ៉ាងចំហ ប៉ុន្តែមិនដែលឃើញមានមន្ត្រីជំនាញណាម្នាក់ធ្វើការទប់ស្កាត់ ឬបង្ក្រាបបានម្តងណាសោះឡើយ។ អ្វីដែលគេឃើញមាន គឺមន្ត្រីដែលចាំរាប់ក្បាលគោយន្ត ដើម្បីយកលុយដាក់ហោប៉ាវ ជាថ្នូរនឹងការមិនចុះបង្ក្រាប។ អំពើពុករលួយជាប្រព័ន្ធនេះ មិនត្រឹមតែបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែវាក៏កំពុងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរដ្ឋាភិបាលផងដែរ។ ថ្នាក់ដឹកនាំគួរតែមានវិធានការដាច់ខាត ដើម្បីផ្តន្ទាទោសមន្ត្រីខិលខូចទាំងនេះ និងការពារធនធានធម្មជាតិដែលនៅសេសសល់ឱ្យបានគង់វង្ស៕

ប្រជាពលរដ្ឋឃុំចំណាលើ ទទួលបាន សមិទ្ធផល សំណង់ហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះ

(កំពង់ធំ)÷ អភិបាលស្រុកស្ទោង អបអរសាទរក្រៃលែងជាមួយប្រជាពលរដ្ឋឃុំចំណាលើ ដែលទទួលបាន សមិទ្ធផល សំណង់ហេដ្ឋារចនាសម្ព័ន្ធស្អេកស្កះបន្តបន្ទាប់ពីរាជរដ្ឋាភិបាល និងក្រុមការងារចុះមូលដ្ឋាន។ លោក សាយ គឹមឡម សម្ដែងការសាទរបែបនេះ ក្នុងឱកាសបើកការដ្ឋានសាងសង់ផ្លូវក្រាលក្រួសក្រហមដែលជាថវិកាមូលនិធិឃុំចំណារលើ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែសីហាឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៧ និងជាគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិជាពិសេសនៅតាមមូលដ្ឋាន ជាមួយគម្រោងអភិវឌ្ឍ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវខ្វាត់ខ្វែងដូចសរសៃឈាម ដែលនឹងជំរុញសេដ្ឋកិច្ចពលរដ្ឋឱ្យកាន់តែប្រសើរឡើង។ ទន្ទឹមនឹងនេះលោកក៏បានសំដែងការសាទរនិងថ្លែងអំណរគុណជាអនេកកប្បការដល់ឯកឧត្តម ថោ ជេថា…

រដ្ឋបាលខេត្តកំពង់ធំរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមអធិបតីភាព ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណអភិបាលខេត្តកំពង់ធំ នៅសាលាប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៦ ។ បន្ទាប់ពីកិច្ចប្រជុំនេះដាក់ នូវរៀបវារៈ០៥សំខាន់ៗ ដើម្បីដាក់ជូន អង្គពិធីធ្វើការពិនិត្យ និងអនុម័តដោយការលើកដៃ រួចមក ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចប្រជុំ…