ព័ត៌មានថ្មីៗ

ថវិកាចំនួន ១៦៥លាន ២៣ម៉ឺនរៀល ត្រូវបានប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ពលរដ្ឋរាយការណ៍ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាងអនាធិបតេយ្យនៅស្រុកត្រពាំងប្រាសាទ ដោយសង្ស័យមានការបើកដៃពីមន្ត្រីជំនាញ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ នាយទាហានកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានមាន ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងវិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងប្រគល់ប្រេងឥន្ធនៈជូនទីបញ្ជាការស្រាល ចំនួន​ ១៥​ គោលដៅ​ ក្រុមការងាររាជរដ្ឋាភិបាល ចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ និងជនពិការ នៅឃុំលាងដៃ

ខេត្តកំពង់ធំ បើកគម្រោងដាំដើមឈើ «តោះដាំ ២០២៦» ក្រោមប្រធានបទ «ទេសចរម្នាក់ ដើមឈើមួយដើម» នៅតំបន់សំបូរព្រៃគុក

(កំពង់ធំ)÷ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម.នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីបើកគម្រោងដាំដើមឈើ «តោះដាំ ២០២៦» ឬ «Let’s Plant 2026» ក្រោមប្រធានបទ «ទេសចរណ៍ម្នាក់ ដើមឈើមួយដើម» នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសំបូរព្រៃគុក ខេត្តកំពង់ធំ ស្ថិតនៅសហគមន៍ទេសចរណ៍សំបូរព្រៃគុក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ០២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក…

ក្រុមស្ត្រីកែច្នៃម្សៅរំដេង រមៀតពន្លៃ និងខ្ញី ជួយបង្កើនចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុកនៅស្រុកប្រាសាទបល្ល័ង្ក

(កំពង់ធំ)៖ ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី រ៉េន ស៊ីណាត បុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) និងក្រុមការងារ តំណាងលោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានចុះដល់សហគមន៍ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីពង្រឹងអំពីសកម្មភាពផលិតម្សៅរំដេង រមៀតពន្លៃ និងខ្ញី របស់ក្រុមស្ត្រីនៅក្នុងសហគមន៍ ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងគម្រោង…

ឯកឧត្តម ប៉ុញ សច្ចៈ ដឹកនាំក្រុមការងារ ចុះពិនិត្យ និងជួសជុលផ្លូវលំ ក្នុងឃុំកំពង់ចិនត្បូង

ឯកឧត្តម ប៉ុញ សច្ចៈ ដឹកនាំក្រុមការងារ ចុះពិនិត្យ និងជួសជុលផ្លូវលំ ក្នុងឃុំកំពង់ចិនត្បូង ដើម្បីសម្រួលការធ្វើដំណើរ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ (កំពង់ធំ)៖ ឯកឧត្តម ប៉ុញ សច្ចៈ ដឹកនាំក្រុមការងារ ចុះពិនិត្យ និងជួសជុលផ្លូវលំក្នុងឃុំកំពង់ចិនត្បូង ដើម្បីសម្រួលការធ្វើដំណើរ និងឆ្លើយតបតម្រូវការប្រជាពលរដ្ឋ។ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព និងសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី ២៧ ខែសីហា ឆ្នាំ ២០២៧ នេះ ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំក្រុមការងារចុះផ្ទាល់ដើម្បីជួសជុល…

ក្រុមការងារចុះបញ្ជីដីធ្លីរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ

ក្រុមការងារចុះបញ្ជីដីធ្លីរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ៥,៦៩៣ ក្បាលដី ក្នុងឃុំស្វាយភ្លើង ស្រុកតាំងគោក ​ខេត្តកំពង់ធំ៖ នារព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំកម្មវិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យដីធ្លី ស្ថិតនៅទីតាំងវត្តស្វាយភ្លើង ភូមិស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។ ​ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ម៉ន ទីម អភិបាលរងនៃគណៈអភិបាលស្រុកតាំងគោក លោក យូ ចាន់ឌី អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម…

អភិបាលស្រុកស្ទោង ចុះជួបកសិករ ពិនិត្យការអនុវត្តគម្រោង លើកកម្ពស់ជីវភាពប្រជាជននៅសហគមន៍កសិកម្មសំព្រោជមានជ័យ

ស្រុកស្ទោង៖ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងសហការី ព្រមទាំងមន្ត្រីជំនាញ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បានចុះជួបសំណេះសំណាលជាមួយកសិករ និងពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងលើកកម្ពស់ជីវភាពប្រជាជន នៅសហគមន៍កសិកម្មសំព្រោជមានជ័យ ស្ថិតក្នុងឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងឱកាសនោះ លោកអភិបាលស្រុក បានលើកឡើងថា គម្រោងលើកកម្ពស់ជីវភាពប្រជាជន កំពុងផ្តល់ទុនសរុបចំនួន ៩០លានរៀល ដល់សហគមន៍កសិកម្មចំនួន ៥ សម្រាប់បន្តដល់សមាជិកសហគមន៍ ដើម្បីជាដើមទុនក្នុងការបង្កើត និងពង្រីកមុខរបរផ្តោតលើការងារផលិតកម្មចិញ្ចឹម និងដាំដុះសម្រាប់បង្កើនប្រាក់ចំណូលគ្រួសារ។ តាមប្រសាសន៍លោកអភិបាលស្រុក ទុនដែលកំពុងផ្តល់ជូនសមាជិកសហគមន៍កសិកម្មត្រូវបានយកទៅប្រើប្រាស់សម្រាប់…

លោក សាយ គឹមឡម បានដឹកនាំកងកម្លាំងចម្រុះ ចុះបិទទីតាំងក្រុមហ៊ុនប្រាសាទមាស ភីអេសអិល ឯ.ក ចំនួន២ទីតាំងនៅក្នុងស្រុកស្ទោង

(កំពង់ធំ) ៖ ដោយអនុវត្តតាម ស ជ ណ របស់រដ្ឋបាលខេត្តកំពង់ធំ លេខ ៤៣៥/២៦ សជណ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ការចុះបិទសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននេះដែលបានធ្វើអាជីវកម្មដោយពុំមានលិខិតអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ច នាថ្ងៃទី២០ ខែសីហា ឆ្នាំ ២០២៦ ដែលមួយទីតាំងស្ថិតនៅក្នុងភូមិឈើទាល ឃុំកំពង់ចិនត្បូង និងមួយទីតាំងទៀតស្ថិតនៅក្នុងភូមិអង់ឃ្លាំ ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ។ ការបង្ក្រាបនិងបិទទីតាំងអាជីវកម្មគ្មានច្បាប់អនុញ្ញាត គឺជាវិធានការចាំបាច់មួយក្នុងការអនុវត្តច្បាប់ និងពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន ជាការបញ្ជូនសារដល់បណ្ដា គ្រប់ក្រុមហ៊ុន…

អភិបាលស្រុកតាំងគោក យកអំណោយសាកសួរសុខទុក្ខជនចាស់ជរាមានជីវភាពលំបាក និងជំងឺប្រចាំកាយ៣គ្រួសារ

(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងសហការី នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ជនចាស់ជរា មានជំងឺប្រចាំកាយ និងជួបការលំបាកចំនួន ៣គ្រួសារ នៅភូមិទួលពភ្លា ឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ចំពោះសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសក្រុមងាយរងគ្រោះ។ ក្នុងឱកាសនោះលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ជាពិសេសពលរដ្ឋមានជីវភាពលំបាក។លោកបានសម្តែងនូវក្តីអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះស្ថានភាពលំបាករបស់បងប្អូនប្រជាពលរដ្ឋទាំង…

‎ផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១៥,៨៥០ម៉ែត្រនៅឃុំផាញើម ត្រូវបានបើកការដ្ឋានជួសជុល កែលម្អឡើងវិញ

‎ផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១៥,៨៥០ម៉ែត្រនៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ត្រូវបានបើកការដ្ឋានជួសជុល កែលម្អឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រោមការឧបត្ថម្ភទាំងស្រុងពីលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ (ប្រាសាទបល្ល័ង្ក)៖ ដើម្បីឆ្លើយតបទៅនឹងសំណូមពរដ៏ចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិករផលទៅកាន់ទីផ្សារ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀន លោកឧកញ៉ា ឈន សុផល ប្រធានក្រុមការងារចុះជួយឃុំផាន់ញើមបានដឹកនាំក្រុមការងាររៀបចំដាក់គ្រឿងចក្រ ចុះជួសជុលសម្រួលកែលម្អឡើងវិញ ផ្លូវក្រាលគ្រួសក្រហមប្រវែង ១៥,៨៥០ម៉ែត្រ ស្ថិតនៅភូមិព្រហ៊ូត សុជុល ផ្ដៀក ព្រៃម្រ៉ី ក្រញូង ឃុំផាន់ញើម…

ប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ ចំនួន ៣២០ នាក់ ដែលបានទៅពិនិត្យនិងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យទីក្រុងភ្នំពេញ

ប្រជាពលរដ្ឋនៅស្រុកសណ្ដាន់ ចំនួន ៣២០ នាក់ ដែលបានទៅពិនិត្យនិងព្យាបាលជំងឺភ្នែកនៅមន្ទីរពេទ្យទីក្រុងភ្នំពេញ សូមគោរពថ្លែងអំណរគុណចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈ​នាយ​ឧត្ដមសេនីយ៍​ម៉ៅ​ សុផាន់​ និង​លោកជំទាវបណ្ឌិត ជា សេរី អនុប្រធាន​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តកំពង់​ធំ​ ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២៦ នៅសាលាស្រុកសណ្ដាន់ បានជួបជុំប្រជាពលរដ្ឋ វគ្គទីមួយ ចំនួន ១០៩ នាក់ ក្នុងចំណោមប្រជាពលរដ្ឋ…