(កំពង់ធំ)÷ ក្រោមការដឹកនាំរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម។

ជាក់ស្ដែងនៅរសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦  លោកឧត្តមសេនីយ៍ត្រី មាស យ៉ត​ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ នាយទាហានកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានមាន÷ ១,លោក វរសេនីយ៍ឯក ថាច់ ចាន់បូរ៉ុម មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ។ ២,លោកវរសេនីយ៍ត្រី គល់ ឈឿន អនុប្រធានមន្ទីរសម្ភារៈបច្ចេកទេស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថកំពង់ធំ ដែលកំពុងតែសម្រាកព្យាបាលជំងឺនៅគេហដ្ឋានស្ថិតក្នុងភូមិក្ដី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បាននាំយគ្រឿងឧបភោគបរិភោគ សរុបមានដូចជា ៖ អង្ករ១០០គីឡូក្រាម មីចំនួន២កេស ទឹកបរិសុទ្ធ២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ ព្រមទាំងកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ៤,០០០,០០០រៀល ប្រគល់ជូនដល់លោកទាំងពីរផងដែរ ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានលើកឡើងបន្តថា នេះជាការយកចិត្តទុកដាក់ពី ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តមតែងតែយកចិត្តទុក្ខដាក់ឱ្យតាមបណ្ដារាជនីខេត្តទាំងអស់ចុះសួរសុខទុក្ខ ដល់យោធិនដែលមានជំងឺ យោធិនពិការ ពលី មរណៈនិងថែទាំសុខភាពជាដើម ។

នាឱកាសនោះដែរ លោកវរសេនីយ៍ឯក ថាច់ ចាន់បូរ៉ុម មេបញ្ជាការរងខេត្ត បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត គោរពជូនពរ សូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ ក៏បាននាំយគ្រឿងឧបភោគបរិភោគ សរុបមានដូចជា ៖ អង្ករ១០០គីឡូក្រាម មីចំនួន២កេស ទឹកបរិសុទ្ធ២កេស ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ ២យួរ ព្រមទាំងកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន  ៤,០០០,០០០រៀល ប្រគល់ជូនដល់លោកទាំងពីរផងដែរ។ អត្ថបទ នាយរងការិយាល័យអនុសេនីយ៍ទោ ណែម សុភីន