ព័ត៌មានថ្មីៗ

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានដឹកនាំសហការី អញ្ជើញចុះសួរសុខទុក្ខ នាយទាហានកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋានមាន ឧត្តមសេនីយ៍ទោ សោម ស៊ុន ពង្រឹងវិធានការការពារ ទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ និងប្រគល់ប្រេងឥន្ធនៈជូនទីបញ្ជាការស្រាល ចំនួន​ ១៥​ គោលដៅ​ ក្រុមការងាររាជរដ្ឋាភិបាល ចែកអំណោយដល់គ្រួសាររងគ្រោះទឹកជំនន់ និងជនពិការ នៅឃុំលាងដៃ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះអប់រំ និងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅស្រុកស្ទោង លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក អញ្ជើញចុះពិនិត្យការដាំដុះត្រសក់នៅឃុំស្រឡៅ ដែលកំពុងផ្តល់ប្រាក់ចំណូលខ្ពស់ជូនកសិករ

ថ្នាក់ដឹកនាំក្រសួងកសិកម្ម អញ្ជើញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទ ស្ថិតក្នុងភូមិសាស្ត្រប្រសព្វចំនួនបីខេត្ត

នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំក្រុមការងារជំនាញចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសចាប់ពីចំណុចឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល រហូតទៅដល់ ភូមិខ្លាគ្រហឹម ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម និងស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ព្រំប្រទល់ខេត្តកំពង់ឆ្នាំង ខេត្តកណ្តាល និងខេត្តកំពង់ចាម)។ ប្រតិបត្តិការនេះអមដំណើរដោយ លោកនាយអធិការរដ្ឋបាលជលផលមេគង្គ នាយរងអធិការរដ្ឋបាលជលផលបឹងទន្លេសាប លោកនាយខណ្ឌរដ្ឋបាលជលផលកណ្ដាល -កំពង់ឆ្នាំង -កំពង់ចាម…

ភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង បណ្តាល់ឲ្យដួលរលំដើមឈើ និង បង្គោលភ្លើងក្នុងក្រុងសៀមរាប ខេត្តសៀមរាប

ខេត្តសៀមរាប មានភ្លៀងធ្លាក់ខ្លាំងចាប់ពីព្រឹកថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០២៦ រហូតដល់ម៉ោង១៣រសៀលថ្ងៃដដែលទើបរាំង បានបណ្តាលឲ្យមានការរលំដើមជ្រៃ នៅសាលាបឋមសិក្សាវត្តរាជបូណ៌ ស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុង ខេត្ត សៀមរាប ។ក្នុងហេតុការណ៍ ដួលរលំដើមជ្រៃនេះ បណ្តាមកពីភ្លៀងធ្លាក់ខ្លាំងជាច្រើនម៉ោង ធ្វើឲ្យដើមឈើនៅតាមដងវិថី ក្នុង ក្រុងសៀមរាប ធ្វើឲ្យជោកជាំឬសគុលដីទន់ដួលរលំ ។ ដោយឡែកការដួលរលំដើមជ្រៃ នៅជាប់របងសាលាបឋមសិក្សាវត្តរាជបូណ៌ បានបណ្តាលឲ្យ មានការប៉ះពាល់ សង្កត់រថយន្ត ចំនួន៣គ្រឿង ,ម៉ូតូ ០១គ្រឿង ,…

រដ្ឋបាលជលផលកំពង់ធំ បង្ក្រាបបទល្មើសនេសាទ ៥ករណី រុះរើបំផ្លាញឧបករណ៍នេសាទខុសច្បាប់ជាច្រើន

(ខេត្តកំពង់ធំ)៖ នៅថ្ងៃអង្គារ ០៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានដឹកនាំមន្ត្រីខណ្ឌ ផ្នែក និងសង្កាត់ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប និងកម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ អមដំណើរឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចចាប់ពីបាឡតតូច ដល់អាសុឹម…

ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បន្តប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទ និងរុះរើឧបករណ៍នេសាទខុសច្បាប់នៅតាមមូលដ្ឋាន ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)៖ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានបន្តសហការជាមួយកងកម្លាំងមានសមត្ថកិច្ច និងសហគមន៍នេសាទ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផលនៅតាមភូមិសាស្ត្រមួយចំនួន ក្នុងខេត្តកំពង់ធំ ដោយអនុវត្តបានសរុប៦ករណី និងរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់ជាច្រើនប្រភេទ ព្រមទាំងចាក់លែងត្រីចម្រុះចូលក្នុងធម្មជាតិវិញ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ប្រតិបត្តិការទាំងនេះ បានធ្វើឡើងនៅស្រុកស្ទោង ក្រុងស្ទឹងសែន និងស្រុកតាំងគោក ដោយក្រុមការងារបានរុះរើបំផ្លាញចោលរបាំងស្បៃមុង របាំងសាច់អួន ឡុក លូ លប និងបង្គោលឈើជាច្រើន ព្រមទាំងបានចាក់លែងត្រីចម្រុះសរុបជាង១២០គីឡូក្រាម។ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំមន្រ្តីជាប់កិច្ចសន្យា សហការណ៍ជាមួយប៉ុស្តិ៍រដ្ឋបាលឃុំស្ពានគ្រង សហគមន៍នេសាទក្បាលស្ទឹង និងស្ពានគ្រង…

អាជ្ញាធរស្រុកតាំងគោក ចុះអន្តរាគមន៍ និងនាំយកអំណោយកាកបាទក្រហម ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅឃុំច្រនាង

​(កំពង់ធំ)៖ នៅវេលាម៉ោង ៥:០០ ល្ងាច ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ មានករណីគ្រោះធម្មជាតិខ្យល់កន្ត្រាក់មួយបានកើតឡើងនៅក្នុងភូមិប្រាំងសំរោង ឃុំច្រនាង ស្រុកតាំងគោក បណ្តាលឱ្យប៉ះពាល់ និងខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ៤ ខ្នង (របើកដំបូល ៣ ខ្នង, សំយ៉ាប ១ ខ្នង និងដួលរលំទាំងស្រុង ១ ខ្នង)។​ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក ហាក់ ម៉ុងហួត អភិបាលនៃគណៈអភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក…

រដ្ឋបាលសង្កាត់ក្នុងក្រុងសៀមរាបរួមនិងសប្បុរសជនបន្តនាំយកយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ជូនកងទ័ពជួរមុខ

សៀមរាប÷ កាលពីរសៀលថ្ងៃទី៣០ខែ សីហា ឆ្នាំ ២០២៦ រដ្ឋបាលសង្កាត់ស្រង៉ែដែលដឹកនាំដោយលោកស្រី ធិវ រួន ដែលជាចៅសង្កាត់ រួមទាំងមានការចូលរួមពីអាជ្ញាធរសង្កាត់ស្លក្រាម សង្កាត់គោកចក និង សង្កាត់សាលាកំរើកក្នុងក្រុងសៀមរាប ខេត្តសៀមរាប រួមជាមួយនិងសប្បុរសជន បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ ជូនដល់កងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ ។ លោកស្រី ធិវ រួន បានមានប្រសាសន៍ឲ្យដឹងថា ការចូលរួមរបស់អាជ្ញាធរសង្កាត់ រួមនិងសប្បុរសជនទាំងអស់នាពេលនេះ គឺជារូបភាពឆ្លុះបញ្ចាំងពី «វប្បធម៌ចែករំលែក» របស់ប្រជាជនកម្ពុជា ដែលមិនបោះបង់គ្នាក្នុងគ្រាលំបាកឡើយ។ ហើយសកម្មភាពអាជ្ញាធរ…

ឯកឧត្តម ចាន់ ស៊ីណាត ថាប្រព័ន្ធធារាសាស្ត្រថ្មីៗ នឹងជួយបង្កើនផលិតភាពកសិកម្មនិងជីវភាពពលរដ្ឋក្នុងមូលដ្ឋាន

(កំពង់ធំ ) ៖ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថាប្រព័ន្ធធារាសាស្ត្រថ្មីៗ នឹងជួយបង្កើនផលិតភាពកសិកម្មនិងជីវភពពលរដ្ឋក្នុងមូលដ្ឋាន ឯកឧត្តម បានលើកឡើងដូច្នេះនៅក្នុងឱកាសចុះមើលស្ថានភាពអាងទឹក ៣០កញ្ញា គម្រោងជីក ស្តារប្រព័ន្ធប្រឡាយមេ និងប្រព័ន្ធប្រឡាយរងព្រមទាំងសំណង់សិល្បការ្យជាច្រើនចេញពីអាងទឹក៣០កញ្ញា ក្នុងការមកស្រោចស្រពស្រែស្រូវប្រជាពលរដ្ឋនៅក្នុងបណ្ដាឃុំជាច្រើននៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦។ ឯកឧត្តមបានបន្ថែមថា ប្រព័ន្ធប្រឡាយថ្មីនេះនឹងជួយស្រោចស្រពលើឃុំជាច្រើនដូចជាឃុំព្រះដំរី ឃុំរុងរឿង ឃុំចំណាលើ ឃុំចំណាក្រោម ឃុំបន្ទាយស្ទោង និងឃុំផ្សេងទៀតដែលនៅក្បែរ ហើយអាចស្រោចស្រព លើស្រែចម្ការបានដោយសុវត្ថិភាពជាងមុន ព្រោះប្រព័ន្ធអាងទឹក៣០កញ្ញាទទួលរងទឹកបន្ថែមពីអាងស្តុកទឹកថ្មីគឺអាងត្រពាំងព្រីង ស្ថិតនៅក្នុងឃុំសាគ្រាម…

ខេត្តកំពង់ធំ បើកគម្រោងដាំដើមឈើ «តោះដាំ ២០២៦» ក្រោមប្រធានបទ «ទេសចរម្នាក់ ដើមឈើមួយដើម» នៅតំបន់សំបូរព្រៃគុក

(កំពង់ធំ)÷ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម.នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចូលរួមក្នុងពិធីបើកគម្រោងដាំដើមឈើ «តោះដាំ ២០២៦» ឬ «Let’s Plant 2026» ក្រោមប្រធានបទ «ទេសចរណ៍ម្នាក់ ដើមឈើមួយដើម» នៅតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រសំបូរព្រៃគុក ខេត្តកំពង់ធំ ស្ថិតនៅសហគមន៍ទេសចរណ៍សំបូរព្រៃគុក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យ ០២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក…

ក្រុមស្ត្រីកែច្នៃម្សៅរំដេង រមៀតពន្លៃ និងខ្ញី ជួយបង្កើនចំណូល និងកាត់បន្ថយការធ្វើចំណាកស្រុកនៅស្រុកប្រាសាទបល្ល័ង្ក

(កំពង់ធំ)៖ ថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោកស្រី រ៉េន ស៊ីណាត បុគ្គលិកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ (AFD) និងក្រុមការងារ តំណាងលោក សោម សុភ័ក្រ នាយកប្រតិបត្តិអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD) បានចុះដល់សហគមន៍ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីពង្រឹងអំពីសកម្មភាពផលិតម្សៅរំដេង រមៀតពន្លៃ និងខ្ញី របស់ក្រុមស្ត្រីនៅក្នុងសហគមន៍ ស្ថិតនៅភូមិសាលាវិស័យ ឃុំសាលាវិស័យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ក្នុងគម្រោង…