‎ផ្លូវលំក្រាលគ្រួសក្រហមប្រវែង ១៥,៨៥០ម៉ែត្រនៅឃុំផាន់ញើម ស្រុកប្រាសាទបល្ល័ង្ក ត្រូវបានបើកការដ្ឋានជួសជុល កែលម្អឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្រោមការឧបត្ថម្ភទាំងស្រុងពីលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ។ (ប្រាសាទបល្ល័ង្ក)៖ ដើម្បីឆ្លើយតបទៅនឹងសំណូមពរដ៏ចាំបាច់របស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិករផលទៅកាន់ទីផ្សារ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀន លោកឧកញ៉ា ឈន សុផល ប្រធានក្រុមការងារចុះជួយឃុំផាន់ញើមបានដឹកនាំក្រុមការងាររៀបចំដាក់គ្រឿងចក្រ ចុះជួសជុលសម្រួលកែលម្អឡើងវិញ ផ្លូវក្រាលគ្រួសក្រហមប្រវែង ១៥,៨៥០ម៉ែត្រ ស្ថិតនៅភូមិព្រហ៊ូត សុជុល ផ្ដៀក ព្រៃម្រ៉ី ក្រញូង ឃុំផាន់ញើម ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋបានធ្វើដំណើរងាយស្រួលជាងមុន នាឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។



‎ការដាក់គ្រឿងចក្រជួសជុលផ្លូវមួយខ្សែនេះបានធ្វើឡើងនាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកឧកញ៉ា ឈន សុផល ប្រធានក្រុមការងារចុះជួយឃុំផាន់ញើម និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំ ភូមិ និងប្រជាពលរដ្ឋច្រើនរូបទៀត ហើយការចុះជួសជុលផ្លូវនេះ ក្រោមការឧបត្ថម្ភទាំងស្រុងពីលោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ប្រធានក្រុមការងារចុះជួយគណបក្សប្រជាជនកម្ពុជាស្រុកប្រាសាទបល្ល័ង្ក។

‎នាឱកាសនោះលោកឧកញ៉ា ឈន សុផល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី តែតែងបានយកចិត្តទុកដាក់ និងគិតគូរពីសុខទក្ខប្រជាពលរដ្ឋជាប់ជានិច្ច មិនថាប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលនោះឡើយ។ រយៈពេល៤៦ឆ្នាំកន្លងមកនេះបន្ទាប់ពីថ្ងៃជ័យជំនះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា តែងបានផ្សារភ្ជាប់រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ពុះពារឆ្លងកាត់រាល់ឧបសគ្គ ដឹកនាំប្រទេសឲ្យរួចផុតពីស្ថានភាពដែលវិនាសខ្ទេចខ្ទី ឈានមកដល់ដំណាក់កាល អភិវឌ្ឍន៍លើគ្រប់វិស័យ ប្រកបដោយមោទនភាពជាទីបំផុត។



‎ លោកបន្តថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា សមិទ្ធផលថ្មីៗជាច្រើនអនេក រួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត បណ្តាញទឹកស្អាត អគ្គិសនី ប្រព័ន្ធពត៌មាន រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ដាច់ស្រយាល។

‎លោកឧកញ៉ា ឈន សុផល បានបញ្ជាក់ថា ផ្លូវគឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ មានផ្លូវ គឺមានសង្ឃឹម ដូចនេះការបើកការដ្ឋានជួសជុលផ្លូវលំ គឺដើម្បីសម្រួលដល់ជីវភាពរស់នៅ ការតភ្ជាប់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផល របស់ប្រជាពលរដ្ឋនៅឃុំទាំង២នេះ។ ស្របជាមួយគ្នានោះដែរលោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នៅពេលផ្លូវថ្មីជួលជុលហើយ ត្រូវរួមគ្នា ថែរក្សាឱ្យបានគង់វង្សផងដែរ។
‎   ប្រធានក្រុមការងារ    បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានសហការយ៉ាងល្អក្នុងការបង្កលក្ខណៈងាយស្រួល ជួយដោះស្រាយនូវរាល់ផលប៉ះពាល់នៃការពង្រីកផ្លូវថ្មីឲ្យមានភាពធំទូលាយ និងបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ ដែលប្រើប្រាស់ផ្លូវនេះសូមមេត្តាជួយថែរក្សាកុំឱ្យខូចខាត ដោយមិនត្រូវដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីធ្វើឲ្យផ្លូវនេះប្រើប្រាស់បានយូរអង្វែងសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត ព្រមជាមួយនោះត្រូវគោរពច្បាប់ចរាចរណ៍ មិនត្រូវបើកបរលើសស្បឿនកំណត់ ដែលនាំឲ្យមានគ្រោះថ្នាក់ របួសពិការឬបាត់បង់ជីវិតឡើយ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមមេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះឲ្យបានគ្រប់ៗគ្នា។



‎    នៅក្នុងពិធីបើកបើកការដ្ឋាននោះលោក
‎ឧកញ៉ាបបានឧបត្ថម្ភថវិកាដល់អ្នកចូលរួមចំនួន ១៣០នាក់ក្នុងម្នាក់ទទួលបាន ២០០០០រៀល ស្មើនិង ២៦០០០០រៀល សាខាបក្សភូមិទាំង៨ភូមិ ក្នុងម្នាក់ទទួលបាន ៣០០០០រៀល និង បានចុះសួរសុខទុក្ខជនមានពិការភាពនៅភូមិស្មោញចំនួន ១គ្រួសារឧបត្ថម្ភ រទេះរុញ ១គ្រឿង អង្ករ      ៥០គីឡូ ទឹកត្រី១យួ ទឹកស៊ីអុីវ១យួ ត្រីខ១យួ
‎-ថវិកាចំនួន២០០.០០០រៀល ។
‎ក្នុងនោះបានឧបត្ថម្ភដល់លោកតាលោកយាយចាស់ជរា និងកុមារចំនួន ១៤ នាក់ក្នុងម្នាក់ ៥០០០០រៀល ស្មើនិង ៧០០.០០០រៀល ។
‎សរុបថវិកទាំងអស់ចំនួន៥,២៤១,៥០០រៀល។