ខេត្តកំពង់ធំ÷ ដីព្រៃរាប់សិបហិចតា នៅតំបន់អូរដើមថ្កូវ (ភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ) ត្រូវបានក្រុមអ្នកមានលុយមានអំណាច ឈូសឆាយទន្ទ្រានយកធ្វើជាកម្មសិទ្ធិ និងដាំកូនកៅស៊ូយ៉ាងរលូន ទាំងដីនេះកំពុងជាប់បណ្តឹងនៅតុលាការ។




អ្វីដែលគួរឲ្យហួសចិត្តបំផុតនោះគឺ ពេលសួរនាំ មន្ត្រីជំនាញបែរជាឆ្លើយដោះសារថាមិនដឹង ឬក្រៅដែនសមត្ថកិច្ចទៅវិញ! តើនេះជាការអសមត្ថភាព ឬជាការឃុបឃិតបើកដៃឲ្យឈ្មួញបំផ្លាញទ្រព្យសម្បត្តិរដ្ឋ?
រាល់ឆ្នាំព្រៃឈើបាត់បង់រាប់សិបហិចតា មន្ត្រីជំនាញនៅតែងងឹតភ្នែក ហ៊ឹងត្រចៀក ធ្វើមិនដឹង មិនលឺ មិនឃើញសកម្មភាពឈូសឆាយព្រៃរានយកដីលក់ និងដាំកៅស៊ូបាំងភ្នែកសមត្ថកិច្ច កំពុងកើតឡើងយ៉ាងអនាធិបតេយ្យនៅតំបន់អូរដើមថ្កូវ ភូមិត្រពាំងឫស្សី ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ទោះបីជាដីនេះមានដីកាឬជាប់បណ្តឹងនៅតុលាការក៏ដោយ





ក៏ក្រុមអ្នកមានអំណាចនៅតែអាចរំលោភច្បាប់បានយ៉ាងរលូន។
លេស «មិនដឹង និងក្រៅដែនគ្រប់គ្រង» របស់មន្ត្រីជំនាញព្រៃឈើ គឺជាចម្លើយឆ្លុះបញ្ចាំងពីការអសកម្ម និងការគឃ្លើនឃុបឃិតគ្នាជាប្រព័ន្ធ។ ស្នើឲ្យថ្នាក់ដឹកនាំជាន់ខ្ពស់ មេត្តាចុះពិនិត្យ និងមានវិធានការផ្លូវច្បាប់ជាបន្ទាន់។
