ខេត្តសៀមរាប៖ មានការបែកធ្លាយព័ត៌មានរិះគន់ជុំវិញគម្រោងដេញថ្លៃសាងសង់ និងជួសជុលអណ្ដូងទឹកប្រើប្រព័ន្ធស្វ័យប្រវត្តសូឡាចំនួន ១២កន្លែង របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដែលដឹកនាំដោយលោក ទូច ម៉ាឡា ដោយសង្ស័យថាមានតម្លៃខ្ពស់ខុសប្រក្រតី។

គម្រោងនេះមានតម្លៃសរុប ២៩៨.៤៤ លានរៀល(ដេញថ្លៃចុះបានក្រោម ៥%) ដែលគិតជាមធ្យម ១អណ្ដូង ចំណាយថវិការដ្ឋមិនក្រោម ២០លានរៀលឡើយ។
ទីតាំងគម្រោង៖ស្ថិតក្នុងឃុំត្បែង ឃុំរំចេក (ស្រុកបន្ទាយស្រី) និងឃុំជប់តាត្រាវ (ស្រុកអង្គរធំ) ហើយបច្ចុប្បន្នកំពុងដំណើរការសាងសង់បណ្ដើរៗហើយ។
ភ្នាក់ងារសារព័ត៌មាន បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប តាមទូរស័ព្ទដែរ ប៉ុន្តែមិនមានអ្នកទទួលឡើយ គិតត្រឹមរសៀលថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២៦ នេះ។

ប្រភពដដែលបានឱ្យដឹងទៀតថា ក្រៅពីគម្រោងអណ្ដូងទឹកនេះ មន្ទីរក៏នៅមានគម្រោងថែទាំ និងស្ថាបនាផ្លូវជនបទជាច្រើនទៀត ដែលមានតម្លៃរាប់រយលានរៀល និងស្ថិតក្រោមការចាត់ចែងរបស់ប្រធានមន្ទីររូបនេះផងដែរ។

