ផ្ទះចំនួន ៤៩២ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនអតីតយុទ្ធជន
ផ្ទះចំនួន ៤៩២ខ្នង អំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនអតីតយុទ្ធជន នៅខេត្តកំពង់ធំ ។ ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា…
គណៈបញ្ជាការឯកភាពខេត្តកំពង់ធំ ជំរុញអាជ្ញាធរក្រុង ស្រុក ពង្រឹងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
(កំពង់ធំ)៖ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានក្រើនរំលឹកដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក បន្តសហការគ្នាថែរក្សា ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសលើទ្រព្យសម្បត្តិ និងធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ។ បន្ថែមពីនេះ ឯកឧត្តម នួន ផារ័ត្ន បានជំរុញដល់ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ឱ្យយកចិត្តទុកដាក់ពង្រឹងការថែរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈឱ្យកាន់តែល្អប្រសើរ ព្រមទាំងសហការជាមួយមន្ត្រីជំនាញ…
រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦
(កំពង់ធំ)÷ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ឆ្នាំ២០២៦ នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំប្រាសាទតោ នៃសាលាខេត្តកំពង់ធំ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ បានលើកយករបៀបវារៈនៃកិច្ចប្រជុំចំនួន៣រួមមាន៖ ១-ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាខេត្ត, ២-ការពិនិត្យ និងអនុម័ត…
ពលរដ្ឋសាទរចំពោះអាជ្ញាធរដែលប្រើប្រាស់មូលនិធិឃុំចំចំណុចដែលពលរដ្ឋត្រូវការ
អភិបាលស្រុកស្ទោង សាទរជាមួយអាជ្ញាធរឃុំកំពង់ចិនត្បូង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ និងកសាងផែនការវិនិយោគអភិវឌ្ឍមូលដ្ឋានដោយឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន (កំពង់ធំ)÷ អភិបាលស្រុកស្ទោង សាទរជាមួយអាជ្ញាធរឃុំកំពង់ចិនត្បូង ដែលប្រើប្រាស់ថវិកាមូលនិធិឃុំ និងកសាងផែនការវិនិយោគអភិវឌ្ឍមូលដ្ឋានដោយឆ្លើយតបទៅនឹងតម្រូវការជាអាទិភាពរបស់ពលរដ្ឋក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានលើកឡើងដូច្នេះដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីប្រការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ នៅក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី០៧ ខែសភាឆ្នាំ ២០២៦។ លោកបានសង្កត់ធ្ងន់ថា ដើម្បីប្រើប្រាស់ថវិកាមូលនិធិឃុំត្រូវគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ អាជ្ញាធរឃុំកំពង់ចិនត្បូង ត្រូវមានផែនការនិងចក្ខុវិស័យឱ្យបានច្បាស់លាស់ ជាពិសេសត្រូវមានទំនាក់ទំនងនិងកិច្ចសហការខ្ពស់ជាមួយក្រុមការងារចុះមូលដ្ឋានឃុំកំពង់ចិនត្បូង ក្នុងការកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍមូលដ្ឋានរួមគ្នាជាពិសេសកុំឱ្យមានការជាន់គ្នា។ ទន្ទឹមនឹងនេះ លោកបានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋដែលនៅអមសងខាងផ្លូវ…
អភិបាលខេត្តកំពង់ធំជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសជូនមន្រ្តីរាជការបម្រើការងារឱ្យរដ្ឋបាលស្រុកកំពង់ស្វាយ
(កំពង់ធំ)៖ នារសៀល ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងបំពាក់គ្រឿងឥស្សរិយយសការងារជូនដល់បងប្អូនមន្រ្តីរាជការ និងបុគ្គលិកអប់រំចំនួន ១៣៥ នាក់ ដែលបម្រើការងារ ក្នុងរចនាសម្ព័ន្ធចំណុះឱ្យរដ្ឋបាលស្រុកកំពង់ស្វាយ នៅសាលប្រជុំរដ្ឋបាលស្រុកកំពង់ស្វាយ។ នៅក្នុងពិធីនេះផងដែរ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បានលើកឡើងថា មន្ត្រីរាជការ និងលោកគ្រូអ្នកគ្រូ ដែលបានទទួលគ្រឿងឥស្សរិយយសសរុបចំនួន១៣៥រូប នាពេលនេះ ពិតជាបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ…
មន្ទីរការងារខេត្តសៀមរាបរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៤០នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា
ខេត្តសៀមរាប ÷ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប សហការជាមួយរដ្ឋបាលខេត្តសៀមរាប រៀបចំពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៤០ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «រួមគ្នាកសាងភាពធន់ ដើម្បីការងារ សមរម្យ»។ ត្រូវបានរៀបចំធ្វើឡើង នៅបរិវេណមន្ទីរការងារនិងបណ្តុះបណ្តាលខេត្ត នៅព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត សៀមរាប ដោយមានការអញ្ជើញចូលរួមពីអស់លោកលោកស្រី…
អង្គការក្រាម វ័លវ៉ាយ(CRAM Wordwide) កាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការព្រះវិហារពួកក្រុមជំនុំព្រះគ្រីស្ទនីពេជ(ក) ក្នុងស្រុកកំពង់ស្វាយ
(កំពង់ធំ)÷ អង្គការក្រាម វ័លវ៉ាយ(CRAM Wordwide) ដែលដឹកនាំដោយលោក ស្ទីវផាន់ ចនសាន់ លោក ស៊ី វ៉ាយគីម លោក អេដ្រេង ស្តុត និងលោក មាស ថាវី និងសហការីបានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូរសម្ពោធដាក់ឱ្យដំណើរការព្រះវិហារពួកក្រុមជំនុំព្រះគ្រីស្ទនីពេជ(ក) ស្ថិតនៅភូមិនីពេជ(ក) ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៦។ កម្មវិធីនេះផងដែរក៍មានការអញ្ជើញចូលរួមពីលោក ចន ស៊ុងយ៊ុង គ្រូគង្វាលនៅព្រះវិហារសេផានាស្រយ៉ូវ លោក យ៉ូន លីយុន…
រូបសំណាកព្រះវិស្ណុគង់លើគ្រុឌ ត្រូវបានរដ្ឋបាលខេត្តសៀមរាប យាងមកគង់នៅទីតាំងចាស់វិញហើយ
ខេត្តសៀមរាប = ឯកឧត្តម សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប រួមជាមួយមន្រ្តីរាជការ និង ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញចូលរួមធ្វើពិធីបួងសួងយាងរូបសំណាកព្រះវិស្ណុគង់លើគ្រុឌ ពីខេត្តឧត្តរមានជ័យ មកគង់នៅកន្លែងដើមវិញ ស្ថិតនៅចំណុចរង្វង់មូលគ្រុឌ ផ្លូវទៅជាតិលេខ៦ ផ្លូវបំបែកទៅអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបចាស់ នារសៀលថ្ងៃទី០៤ ខែឧសភា…
ប្រធានគណៈបញ្ជាការឯកភាពស្រុកតាំងគោក ប្រជុំដាក់ផែនការធានាសុវត្ថិភាព សន្តិសុខ ជាពិសេសទប់ស្កាត់ឱ្យខានតែបានមិនឱ្យមានឧក្រិដ្ឋជន Online Scams
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការឯកភាពរដ្ឋបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦នេះ បានដឹកនាំប្រជុំប្រចាំខែមេសា និងដាក់ចេញផែនការថ្មីៗបន្តបន្ទាប់ទៀត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកតាំងគោក សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងមូលដ្ឋានស្រុក ជាពិសេសទប់ស្កាត់ឱ្យខានតែបានមិនឱ្យមានដាច់ខាតឧក្រិដ្ឋជន Online Scams។ លើកឡើងនាឱកាសនោះលោក ហាក់ ម៉ុងហួត បានបញ្ជាក់ឱ្យដឹងថា បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) មិនត្រឹមតែជាអន្ទាក់ឆក់ប្លន់យកទ្រព្យសម្បត្តិដែលជាញើសឈាមរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាកំពុងបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូរ និងមុខមាត់ដ៏ស្រស់ត្រកាលរបស់ប្រទេសជាតិ។ Online…
