ពលរដ្ឋរងគ្រោះ៨គ្រួសារ នៅឃុំច្រនាង ទទួលបានអំណោយមនុស្សធម៍ ពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក
(កំពង់ធំ)៖ លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតាំងគោក នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋរងគ្រោះមាន៨គ្រួសារ ស្ថិតក្នុង៣ភូមិ នៃឃុំច្រនាង ស្រុកតាំងគោក ខេត្តកំពង់ធំ។ សូមបញ្ជាក់ថា ហេតុការណ៍ខ្យល់កន្ត្រាក់នេះបានកើតឡើងកាលពីយប់ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ ដោយមានភ្លៀងលាយឡំ និងខ្យល់បក់ខ្លាំង បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ០៨ខ្នង រងការខូចខាតកម្រិតស្រាល ដូចជា របើកស័ង្កសី និងក្បឿង។ ក្នុងឱកាសនោះ លោក ហាក់…
