Author: admin

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តំបន់កំពង់ធំ រៀបចំការប្រកួតពានរង្វាន់បាល់ទាត់រដូវកាលទី៤

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តំបន់កំពង់ធំ រៀបចំការប្រកួតពានរង្វាន់បាល់ទាត់រដូវកាលទី៤ ក្រោមប្រធានបទ “កីឡាដើម្បីសុខភាព និងសាមគ្គីភាព” កំពង់ធំ៖ នៅថ្ងៃសៅរ៍ ទី៦ ខែមិថុនា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តំបន់កំពង់ធំ បានរៀបចំការប្រកួតពានរង្វាន់បាល់ទាត់រដូវកាលទី៤ ក្រោមប្រធានបទ «កីឡាដើម្បីសុខភាព និងសាមគ្គីភាព» ដោយមានការចូលរួមពីកីឡាករ បុគ្គលិកប្រមាណ ២០០នាក់ មកពីសាខាចំនួន ៩ រួមមាន សាខាតាំងគោក សាខាបារាយណ៍ សាខាកំពង់ថ្ម សាខាតាំងក្រសាំង សាខាស្ទោង សាខាសណ្ដាន់ សាខារវៀង…

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញមន្ទីរព័ត៌មានបង្កើតនិងពង្រឹងបណ្ដាញតាមភូមិ ឃុំ ស្រុក ដើម្បីឆ្លើយតបការផ្ដល់ព័ត៌មាន

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានជំរុញមន្ទីរព័ត៌មានបង្កើតនិងពង្រឹងបណ្ដាញនៅតាមភូមិ ឃុំ ស្រុក ដើម្បីឆ្លើយតបការផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័ស ពិត ត្រឹមត្រូវ និងទាន់ពេលវេលា (កំពង់ធំ)៖ឯកឧត្តម ទេព អស្នារិ អនុរដ្ឋលេខាធិការ និង ជាអ្នកនាំពាក្យក្រសួងព័ត៌មានជំរុញមន្ទីរព័ត៌មានបង្កើតនិងពង្រឹងបណ្ដាញនៅតាមភូមិឃុំស្រុកដើម្បីឆ្លើយតបការផ្ដល់ព័ត៌មានឲ្យបានឆាប់រហ័សពិតត្រឹមត្រូវនិងទាន់ពេលវេលា។ ឯកឧត្តម ទេព អស្នារិទ្ធ បានថ្លែងក្នុងកិច្ចប្រជុំតម្រង់ទិសលើការងារព័ត៌មាននិងសាធារណមតិ និងការអនុវត្តយុទ្ធនាការនិយាយថាទេចំពោះព័ត៌មានក្លែងក្លាយ ជំហានទី២ មន្ទីរព័ត៌មានខេត្តកំពង់ធំថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ កំពង់ធំ ថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២៦។…

អភិបាលស្រុកតាំងគោក​ ដឹកនាំជំនាញពិនិត្យស្ថានភាពទឹកលិចស្រូវពលរដ្ឋនៅឃុំពង្រ និងឃុំសូយោង និងរិះរកវិធីជួយរំដោះទឹកឱ្យបានទាន់ពេលវេលា

(កំពង់ធំ)៖ ស្រុកតាំងគោកនៃខេត្តកំពង់ធំ ទទួលរងទឹកភ្លៀងធ្លាក់ផ្ទួនៗ ធ្វើឲ្យស្រូវរបស់ប្រជាពលរដ្ឋនៅឃុំពង្រ និងឃុំសូយោង រងការគំរាមកំហែង​លិចលង់, ក្រោយទទួលបានព័ត៌មានលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក​ ហាក់មិននៅស្ងៀមឡេីយ នាល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរ ចុះពិនិត្យស្ថានភាពទឹកលិចនេះភ្លាមៗ ដើម្បីរិះរកវិធីជួយរំដោះទឹកចេញពីស្រែពលរដ្ឋឱ្យបានទាន់ពេលវេលា ជៀសវាងខូចខាតស្រូវរបស់ពលរដ្ឋ។ បន្ទាប់ពីចុះពិនិត្យស្ថានភាពផ្ទាល់ហើយនោះលោក ហាក់ ម៉ុងហួត​ បានណែនាំមេឃុំទាំង២ បន្តតាមដានជាប់ជាប្រចាំ និងរាយការណ៍ពីស្ថានភាពទឹក ដើម្បីធ្វើការអន្តរាគមន៍ជៀសវាងការខូចខាតស្រូវប្រជាពលរដ្ឋ ដោយពុំមានការអើពើពីអាជ្ញាធរដែនដី និងមន្ត្រីជំនាញជាដើម​ ស្របពេលដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើវិស័យកសិកម្ម។ បន្ថែមពីនេះលោក…

ពលរដ្ឋងាយរងហានិភ័យប្រមាណ៤០គ្រួសារបានទទួលស្បៀងសង្គ្រោះរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត

(កំពង់ធំ) ៖ លោកអភិបាលស្រុកស្ទោងបានលើកឡើងថាគម្រោងផ្នែកសេវាសង្គមនិងបរិស្ថាន របស់មូលនិធិឃុំគឺជាការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចធិបតីហ៊ុន ម៉ាណែត ដល់ពលរដ្ឋក្នុងមូលដ្ឋាន លោក សាយ គឹមឡម បានលើកឡើងដូច្នេះក្នុងឱកាស ដែលលោកអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកស្បៀងសង្គ្រោះជូនពលរដ្ឋងាយរងហានិភ័យប្រមាណ៤០គ្រួសារ នៅក្នុងឃុំរុងរឿង ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០២៦។ លោកបានបន្ថែមថាជាមួយនឹងគម្រោងថវិកាមូនិធិឃុំ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានានៅក្នុងឃុំ គម្រោងផ្នែកសេវាសង្គមនិងបរិស្ថាន នេះកាន់តែមានអាទិភាពបំផុតមួយសម្រាប់លើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង ជាពិសេសជួយសម្រួបដល់ពលរដ្ឋងាយរងហានិភ័យថែមទាំងស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះថែមទៀត។ ជាមួយគ្នានេះលោកបានក្រើនរំលឹកដល់អាជ្ញាធរភូមិ/ឃុំ ត្រូវតាមដានដល់សុខទុក្ខពលរដ្ឋបានជាប់ជាប្រចាំ ជាមន្ត្រីសកម្ម ដែលនៅរួមរស់រួមសុខទុក្ខ និងយល់ពីបញ្ហា ព្រមទាំងតម្រូវការជាអាទិភាព…

ឯកឧត្ដមអភិបាលខេត្តកំពង់ធំ ប្រគល់ទង់ ជូនដល់យុវជនក្រុមភ្លេងកាយរឹទ្ធិខេត្តកំពង់ធំ ដើម្បីចូលរួមប្រកួតភ្លេងកាយរឹទ្ធិថ្នាក់ជាតិ ឆ្នាំ២០២៦

(កំពង់ធំ)៖ នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្ដម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងប្រគល់ទង់ជូនដល់ក្មួយៗសមាជិក សមាជិកាក្រុមភ្លេងកាយរឹទ្ធិខេត្តកំពង់ធំ ដើម្បីត្រៀមចូលរួមការប្រកួតភ្លេងកាយរឹទ្ធិថ្នាក់ជាតិ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ។ ក្នុងឱកាសនោះ ឯកឧត្ដម បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្មួយៗក្រុមភ្លេងកាយរឹទ្ធិ ដែលបានចំណាយពេលវេលាហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ ប្រកបដោយវិន័យ ការទទួលខុសត្រូវ និងសាមគ្គីភាព ដើម្បីតំណាងឱ្យខេត្តកំពង់ធំចូលរួមក្នុងការប្រកួតថ្នាក់ជាតិ ដែលជាក្រុមភ្លេងទី១ មុនគេបង្អស់របស់ខេត្តកំពង់ធំចូលរួមនៅក្នុងការប្រកួត។ ឯកឧត្ដមបានមានប្រសាសន៍ថា ការចូលរួមប្រកួតនាពេលនេះ មិនត្រឹមតែជាការបង្ហាញពីសមត្ថភាព…

លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ និងក្រុមការងារ នាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនចែកជូនពិរុទ្ធជនក្នុងពន្ធនាគារ

(កំពង់ធំ)÷ លោកជំទាវ ស៊ឹម សុវណ្ណារិទ្ធ សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារខេត្តកំពង់ធំ និងក្រុមការងារ អមដំណើរដោយលោក កែ ប៊ុនហួរ ប្រធានពន្ធនាគារខេត្តលោកស្រី តុប ច័ន្ទកញ្ញា ប្រធានអង្គការសង្រ្គោះជនទុរគត និងមនុស្សចាស់ និងលោក លី សុភារ៉ា ប្រធានការិយាល័យជំនួយសង្គម នៃសាខាមូលនិធិជាតិជំនួយសង្គមខេត្តកំពង់ធំ បានអញ្ជើញសំណេះសំណាល ចុះសួរសុខទុក្ខ នាំយកគ្រឿងឧបភោគបរិភោគទៅចែកជូនដល់ពិរុទ្ធជនក្នុងពន្ឋនាគារ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៦។ លោកជំទាវ ស៊ឹម…

ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបនិមន្តយកស្បៀងអាហារសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់កងទ័ពជួរមុខ

ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបនិមន្តយកស្បៀងអាហារសម្ភារៈប្រើប្រាស់ប្រគល់ជូនដល់កងទ័ពជួរមុខតាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យនាថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២៦ប្រតិភូមន្ត្រីសង្ឃខេត្តសៀមរាបដែលដឹកនាំដោយ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធ ព្រះសមុហ៍គណខេត្តសៀមរាប បាននិមន្តនាំយកស្បៀងអាហារនិងសម្ភារៈប្រើប្រាស់ចាំបាច់ដែលជាចូលរួមរបស់ព្រះវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក និងព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត រួមជាមួយសប្បុរសជន ដែលចូលរួមមានដូចជា វិទ្យុទាក់ទង. ថ្នាំពេទ្យ .កាហ្វេកញ្ចប់. មី. គ្រឿងភ្លើងសូឡា . ផៅវើប៊ែង(Power Bank) ទឹកសុទ្ធ រួមនិងថវិកាទៅប្រគល់ជូនដល់កងទ័ពជួរមុខ ដែលកំពុងឈរជើងបំពេញភារកិច្ចការពបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារនិងខេត្តឧត្តរមានជ័យ។ ក្នុងនាមព្រះមន្ត្រីសង្ឍខេត្តសៀមរាប…

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥

ឧត្តមសេនីយ៍ទោ សោម ស៊ុន តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ត្រួតពិនិត្យការសាងសង់ផ្ទះថ្មីចំនួន ៣៥ ខ្នងបន្ថែមទៀត ជូនក្រុមគ្រួសារអតីតយុទ្ធជន នៅមណ្ឌលអភិវឌ្ឍន៍អតីតយុទ្ធជន មរតកតេជោធិបតីថ្លុកព្រីង ។ ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ០២ ខែមិថុនា ឆ្នាំ ២០២៦ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធាន និងជាប្រធានលេខាធិការដ្ឋាន តំណាងឯកឧត្តម…

‎មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជន ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ

‎មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជន ចុះពិនិត្យស្ថានភាពការស្ថាបនាផ្លូវ២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ក្នុងឃុំសាលាវិស័យ ខេត្តកំពង់ធំ‎‎ (កំពង់ធំ)៖ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំងអាជ្ញាធរជំនាញពាក់ព័ន្ធអញ្ជើញចុះពិនិត្យស្ថានភាពនៃការស្ថាបនាផ្លូវចំនួន២ខ្សែ ប្រវែងជាង៨គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។‎‎លោក ជិន ហ៉ីន ប្រធានក្រុមប្រឹក្សាឃុំសាលាវិស័យ បានឱ្យដឹងថា ក្រសួងអភិវឌ្ឍន៍ជនបទតាមរយៈគម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ដែលទទួលបានថវិកាបន្ថែមពីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ទីភ្នាក់ងារសម្រាប់អភិវឌ្ឍន៍បារាំង(AFD) និងបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា បានជ្រើសរើសខ្សែផ្លូវបន្ថែមចំនួន២ខ្សែ ក្នុងឃុំសាលាវិស័យ…