ពលរដ្នរឹះគន់លោកមេឃុំពង្រលើនិងអនុភូមិស្វាយចេកសុំច្បាប់ស្ដារបាតបឹងបែរជាលក់អាចម៍អោយម្ចាស់ឡឥដ្ឋយកលុយដាក់ហ៊ោប៉ៅ
សៀមរាប= លោកមេឃុំពង្រលើ និងអនុភូមិ ស្វាយចេក ត្រូវបានប្រជាពលរដ្នក្នុងភូមិស្វាយចេក រឹះគន់ថា កំពុងតែបោកប្រាស់ពួកគាត់អោយគាំទ្រ ការសុំច្បាប់ស្ដារបាតបឹងស្វាយចេក ដើម្បីរក្សាទឹកទុកនៅរដូវប្រាំងសំរាប់ប្រើប្រាស់រួមគ្នាអោយបានដល់ប្រជាពលរដ្នអាស្រ័យផលដំណាំផ្សេងៗ តែរហូតមកដល់ពេលនេះជិត៣ឆ្នាំហើយ មិនឃើញស្ដារបឹងបានលទ្ធផលជាដុំកំភួននោះឡើយ ឃើញតែរណ្ដៅចោះៗ ជាច្រើនកន្លែងជីកយកអាចម៍ដីលក់អោយ លោក ឡេង ថៅកែឡធ្វើឥដ្នតែប៉ុណ្ណោះ លុះមកដល់ពេលនេះទាំងមេភូមិ ទាំងប្រជាពលរដ្ន និងអាជ្ញាធរស្រុកជីក្រែង ស្រង៉ាកចិត្ត ដោយលិចលឺដំណឹងថា ការសុំច្បាប់ស្ដារបឹងខាងលើនេះគឺគ្រាន់តែជាការជីកយកអាចម៍ដីលក់យកលុយដាក់ហោប៉ៅតែប៉ុណ្ណោះ មិនមានឆន្ទះស្ដារបឹងពិតប្រាកដនោះទេ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ ស្វាយចេក ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ ប្រជាពលរដ្ឋក្នុងភូមិស្វាយចេកបានប្រាប់ថាពួកគាត់មិនសប្បាយចិត្តរឿងលោក សាន…
