Month: June 2020

បំពាក់ឯកសណ្ឋាន១២នាក់ប្រជាការពារស្រុកកំពង់ស្វាយនិងផ្សព្វផ្សាយគោលនយោបាយភូមិឃុំ មាន សុវត្ថិភាព

ខេត្តកំពង់ធំ៖ ឧត្ដមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួម ជាមួយសហការី រួម ជាមួយអាជ្ញាធរដែនដី បានអញ្ជើញបំពាក់ឯកសណ្ឋាន ជូនប្រជាការពារ១២នាក់ ស្ថិតនៅភូមិព្រៃ ព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមទាំងបាន ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំ មាន សុវត្ថិភាព របស់រាជរដ្ឋាភិបាល នៅថ្ងៃទី០២ខែមិថុនា ឆ្នាំ២០២០ ។ ឧត្ដមសេនីយ៍ទោសោម ស៊ុន បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់បងប្អូនប្រជាការពារ ដែលបានខិតខំប្រឹងប្រែង…

ភ្លៀងផ្គរខ្យល់កន្រ្ទាក់ រន្ទះបាញ់សម្លាប់គោបីក្បាល រលំផ្ទះប្រាំខ្នង នៅស្រុកសាមគ្គីមានជ័យ

កំពង់ឆ្នាំង: កាលពីរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០មានករណីភ្លៀងផ្គរ ខ្យល់កន្រ្ទាក់ រន្ទះបាញ់ ធ្វើអោយប្រជាពលរដ្ឋភ័យខ្លាច ដោយសារតែប៉ះពាល់ ស្លាប់គោក្របី រលំផ្ទះ បើកដំបូលផ្ទះ នៅក្នុងស្រុកសាមគ្គីមានជ័យ.ខេត្តកំពង់ឆ្នាំង។ បន្ទាប់ពីហេតុការណ៍កើតឡើងកម្លាំងសមត្ថកិច្ចបានចុះទៅពិនិត្យទីតាំងភូមិសាស្រ្ត ដើម្បី ស្រង់ស្ថិតិចំនួនដែលរង ផលប៉ះពាល់ ក្នុងនោះមាន រលំផ្ទះ៥ខ្នង និងរបើកដំបូល ៣៥ខ្នង និងករណីរន្ទះបាញ់ងាប់គោ ៣ក្បាល នៅ.ភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ។ ចំណែក នៅក្នុង ឃុំស្វាយ ខ្យល់កន្ត្រាក់រលំផ្ទះ៥ខ្នង…

សមត្ថកិច្ចចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសង ឃាត់ខ្លួនមនុស្សជាង១០នាក់ រឹបអូសម៉ូតូជិត ៦០គ្រឿង មាន់ជល់១០ក្បាល និងគ្រាប់ឡុកឡាក់ជាច្រើនគ្រាប់

ខេត្តកំពង់ធំ៖ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ លោក សាយ វាសនា បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទ ហើយបានឈានទៅឃាត់ខ្លួនក្រុមញៀនល្បែងជាង ១០នាក់ រឹបអូសម៉ូតូជិត ៦០គ្រឿង មាន់ជល់ និងគ្រាប់អាប៉ោង មួយចំនួនទៀតផងដែរ។ ការចុះបង្ក្រាបល្បែងស៊ីសងនោះ បានធ្វើកាលពីរសៀលថ្ងៃទី១មិថុនាឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិគ្រួស ឃុំដូង ស្រុកប្រាសាទបាល័ង្គ ខេត្តកំពង់ធំ។ មន្ត្រីអាវុធហត្ថខេត្ត នៅក្នុងការបង្ក្រាបល្បែងស៊ីសងនោះ បានអោយដឹងថា ប្រតិបត្តិការបង្ក្រាបទីតាំងបើកល្បែងស៊ីសងគ្រប់ប្រភេទនោះ បានដឹកនាំដោយ ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តកំពង់ធំ លោក…

សំណង់រឹងមួយកន្លែងសង់រំលោភលើដីចំណីផ្លូវជាតិនិងដីចំណីផ្លូវរថយន្តភ្លើង នៅស្រុកទឹកផុស សូមអាជ្ញាធរនិងមន្ត្រីជំនាញមេត្តាមានវិធានការត្រួតពិនិត្យឲ្យបានតឹងរឹងផង

ខេត្តកំពង់ឆ្នាំង សំណង់រឹងមួយកន្លែងខុសច្បាប់ដែលគេសាងសង់ក្នុងគោល បំណងធ្វើផ្ទះស្ថិតនៅក្នុងចំណុចកណ្ដាល នៃផ្លូវជាតិនិងផ្លូវរថភ្លើងត្រូវ បានគេមើលឃើញថា គឺជាការសាងសង់រំលោភលើដីចំណីផ្លូវសាធារណៈ ដោយពុំ មានអាជ្ញាធរ និងមន្ត្រីជំនាញ ចុះធ្វើការហាមឃាត់ឡើយ ។ បើទោះជាយ៉ាងនេះក្តី លោក អភិបាលស្តីទីស្រុកទឹកផុស ដែលទើបឡើងកាន់ដំណែងថ្មី បញ្ជាក់ថាៈ កន្លងទៅ អាជ្ញាធរខេត្ត បានដឹកនាំមន្ត្រីជំនាញធ្វើកិច្ចការ នេះហើយ សំណង់រឹងដែលសាងសង់ធ្វើជាផ្ទះនេះគឺស្ថិតនៅក្នុងភូមិត្រពាំងជុំ ឃុំអភិវឌ្ឍន៍ស្រុកទឹកផុសដែលនៅមិនឆ្ងាយពីសាលាឃុំ ប៉ុន្មាននោះឡើយ ។ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវនេះបានលើកឡើងថាម្ចាស់សំណង់ នេះ មិនដឹងសំអាងអ្វីនោះទេ បានជាសាងសង់សំណង់រំលោភលើដីចំណីផ្លូវដល់ទៅ២ខ្យែបែបនេះ គឺទី១រំលោភលើដីផ្លូវជាតិនិង ទី២រំលោភលើដីចំណីផ្លូវរថយន្តភ្លើង…

ពលរដ្ឋនៅខេត្តកំពង់ធំអាចធ្វើឆៀករថយន្ដបាន៣លើកក្នុងខែមិថុនានេះ

(កំពង់ធំ)៖ សូមជូនដំណឹង! ពលរដ្ឋនៅខេត្តកំពង់ធំ អាចទៅធ្វើឆៀករថយន្ត ក្នុងខែមិថុនាមាន៣លើក គឺលើកទី១ចាប់ពីថ្ងៃទី០១-០៥ លើកទី២ ចាប់ពីថ្ងៃទី០៨- ១២ និងលើកទី៣ចាប់ពីថ្ងៃទី២២-២៦ ក្រសួងសាធារណការ និងដឹកជញ្ជូនបញ្ជូនម៉ាស៊ីន ចល័តមកដល់ហើយខេត្តកំពង់ធំហើយ។ សូមជូនដំណឹង! ប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ នៅពេលនេះក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយក្រុមហ៊ុន CMVIC បាននាំយកម៉ាស៊ីនត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្តចល័តទៅដល់ខេត្តកំពង់ធំហើយ ដើម្បីត្រួតពិនិត្យ (ឆៀក) រថយន្តទៅតាមកាលបរិច្ឆេទដែលមាន៣លើក គឺលើកទី១ ចាប់ពីថ្ងៃទី០១-០៥ លើកទី២ ចាប់ពីថ្ងៃទី០៨-១២និងលើកទី៣ទី៣ចាប់ពីថ្ងៃទី២២-២៦។ទីតាំងសម្រាប់ការឆៀករថយន្តធ្វើឡើងនៅពហុកីឡាដ្ឋានខេត្តនៅតាមផ្លូវជាតិលេខ៦ស្ថិតនៅភូមិរូង ឃុំត្រពាំងប្ញស្សី…

ប្រជាការពារភូមិចំនួន១៥នាក់បានទទួលសំលៀកបំពាក់ឯកសណ្ឋាន

កំពង់ធំះ ប្រជាការពារភូមិចំនួន១៥នាក់ត្រូវបានចែកសំលៀកបំពាក់ ជាឯកសណ្ឋាន នៅរសៀលថ្ងៃ០១ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិម្រាក(ក) ឃុំទួលគ្រើល ស្រុកប្រាសាទបាល័្លង្គ ខេត្តកំពង់ធំ ។ក្នុងការចែករំលែកសំលៀកបំពាក់នោះ មានការចួលរួមពីលោកវរសេនីយ៍ឯក ផល ធឿនអធិការនគរបាលស្រុកប្រាសាទបល្ល័ង្ក និងលោកអធិការរងនគរបាលស្រុក ព្រមទាំងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលគ្រើល និងកម្លាំងប៉ុស្តិ៍នគរបាលគ្រប់ជំនាញ ។ លោកវរសេនីយ៍ឯក ផល ធឿន បានមានប្រសាសន៍ថា ប្រជាការពារភូមិគឺជាកម្លាំងមួយផ្នែក ដែលចូលរួមថែរក្សាសន្តិសុខសង្គម និងសុវតិ្ថភាពជូនពលរដ្ឋមិនថាពេលយប់ ឬពេលថ្ងៃនោះទេ ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចគ្រប់ស្ថាបន័រួមទាំងផ្ដល់ព័ត៏មានរហ័សដល់សមត្ថកិច្ចជំនាញ និងចុះដល់ទិសដៅភ្លាមៗ ម្យ៉ាងប្រជាការពារគឺជាអ្នកស្ម័គ្រចិត្ត លះបង់ទាំងកម្លាំងកាយទាំងកម្លាំងចិត្តជួយដល់ប៉ុស្តិ៍រដ្ឋបាល…

រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះតម្លៃល​ក់រាយប្រេងឥន្ធនៈចំនួ​ន៤សេនដុល្លារក្នុង​មួយលីត្រ

សេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយរបស់ក្រសួងពាណិជ្ជកម្មនៅព្រឹកថ្ងៃទី០១ខែមិថុនា ឆ្នាំ២០២០បានឲ្យដឹងថារដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៤សេនដុល្លារក្នុងមួយលីត្រដោយចាប់អនុវត្តពីថ្ងៃទី០១ដល់ថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២០នឹងចុះ២៧០០រៀលក្នុងមួយលីត្រសម្រាប់សាំងធម្មតា EA៩២ និង ២៥០០រៀលក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត។

សមត្ថកិច្ចបញ្ជូនខ្លួនមេខ្យល់២នាក់ទៅតុលាការក្រោយពួកគេនាំពលករឆ្លងដែនទៅថៃដោយខុសច្បាប់

សៀមរាប​៖ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជនខេត្តសៀមរាបបានបញ្ជូនខ្លួនជនសង្ស័យ២នាក់ទៅតុលាការ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ ពីបទនាំពលករចេញដោយខុសច្បាប់។ លោក​វរសេនីយ៍ឯក ជា ហេង នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដួ​រ​មនុស្ស​និង​ការពារ​អ​នីតិជន​ខេត្តសៀមរាប បានឱ្យដឹង​ថា​៖ ជនសង្ស័យជា​មេខ្យល់​ទាំងពីរ​នាក់ បាន​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់ នឹងបានឃាត់ខ្លួន ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០ ក្រោយពី​សាកសួរ​ក្រុម​ពលករ​។ ​ ​ជនសង្ស័យទី​១​ឈ្មោះ ទួន ទី ភេទប្រុស អាយុ៣៦ឆ្នាំ​។​ទី​២ ឈ្មោះ តិច ស​ត់ ភេទប្រុសអាយុ​២៣ឆ្នាំ​។​អ្នកទាំងពីរនៅ​ភូមិ​គោក​ដូង​ ឃុំ​ត្រី​ញ័រ ស្រុក​ពួក​ខេត្តសៀមរាប​ត្រូវឃាត់ខ្លួន​តាម​បញ្ជា​លោក កើត វណ្ណា​រ៉េត…

សង្វៀនបញ្ជល់មាន់ក្នុងវីឡាទល់មុខវត្តស្វាយសាក់កំពុងបើកលេងយ៉ាងរលូន

ព្រៃវែង៖ ប្រភពអ្នកលេងមាន់ជល់បានឲ្យដឹងថាសង្វៀនជល់មាន់និងអាប៉ោងដ៏ធំមួយកន្លែងមិនខ្លាច កូវីដ.១៩ទេ បច្ចុប្បន្នកំពុងដំណើរការលេងយ៉ាងសប្បាយស្ថិតនៅក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងវីឡាទល់មុខវត្តស្វាយសាក់មិនមានអាជ្ញាធរ ឬសមត្ថកិច្ចហ៊ានបង្ក្រាបឡើយ។ ប្រជាពលរដ្ឋរស់នៅជិតកន្លែងសង្វៀន អាងប៉ោងនោះបានឲ្យដឹងថា រាល់ថ្ងៃគេឃើញក្រុមអ្នកញៀនល្បែងជាច្រើនបានជិះឡាន ម៉ូតូ ដឹកមាន់ចូលទៅលេងដើម្បីភ្នាល់ចាក់លុយក្នុងសង្វៀនមាន់ អាប៉ោងព្រមទាំងស្រែកហ៊ោកញ្រ្ជៀវឡូឡាពេញទីតាំងខាងលើផង។ យោងតាមមន្ត្រីម្នាក់បង្ហើបថា សង្វៀនអាប៉ោង មួយនេះបើកលេងបានយ៉ាងរលូន ដោយមានមេការឈ្មោះបុលនិងមេ សង្វៀនដ៍ធំឈ្មោះឧកញ៉ាក្មេង ជាអ្នករត់ការចែកចាយលុយដល់សមត្ថកិច្ច តាំងពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើក្នុងខេត្តដើម្បីបិតមាត់ មិនឲ្យមានការចាប់ចងឬបង្រ្កាបឡើយ ។ ប្រភពបន្តថាក្នុងទឹកដីស្រុកស៊ីធរកណ្តាលនេះល្បែងខុសច្បាប់គ្រប់ប្រភេទជាពិសេសល្បែងជល់មាន់ អាប៉ោង គ្មានការបង្រ្កាប់ រហូតមានការរឹះគន់ថា បើលោក…