សមត្ថកិច្ចស្រាវជ្រាវរឹបអូសស្រាថ្នាំឃាត់អ្នកលក់មកសាកសួរក្រោយបង្កពុលស្លាប់មនុស្ស៤នាក់ និងរងគ្រោះ៧នាក់នៅ២ស្រុក ក្រុង
ខេត្តបន្ទាយមានជ័យ ក្រោយពីមានស្លាប់មនុស្សដល់ទៅ៤នាក់ និង រងគ្រោះដល់ទៅ៧នាក់ដោយសារតែនាំគ្នា ផឹកស្រាសម្រួលសសៃ ក្រពះ និង ស្រាថ្នាំចិនសែ តាំងគួយ អាជ្ញាធរនិងសមត្ថកិច្ចទូទាំងខេត្តបន្ទាយមានជ័យបាននឹងកំពុងបន្តស្រាវជ្រាវនិងររឹបអូសយកស្រាថ្នាំដែលបង្កពុលស្លាប់នោះ នៅស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត កាលពីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ ។ ចំណែកមន្ទីរសុខាភិបាលខេត្តកំពុងប្រមូល បញ្ជូនសំណាកវិភាគទៅកាន់មន្ទីរពិសោធន៍ដើម្បីរកឲ្យឃើញថា សារធាតុអ្វីដែលបង្កពុលនោះ ។លោកឧត្តមសេនីយ៍ទោ អាត់ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាតាមការបំភ្លឺបឋមពីជនរងគ្រោះបានឲ្យដឹងថានៅថ្ងៃទី៨ មិថុនា ២០២០ ពេលល្ងាចក្រោយពីសម្រសកពីការងារសាងសង់សំណង់ ពួកគាត់មានគ្នាចំនួនជាច្រើននាក់ បានទៅទិញស្រាថ្នាំតាំងគួយ ចំនួន១យួរតំលៃ១២.០០០រៀល យកមកផឹកខ្លែមជាមួយសាច់ឆ្កែ…
