រថយន្តដឹកអ្នកដំណើរក្រុមហ៊ុនវិបុលអ៊ិចប្រេសបើកបុកគោយន្តកន្រៃ្តបណ្ដាលអោយស្លាប់មនុស្សម្នាក់និងរបួសម្នាក់ខូចខាតទ្រព្យសម្បត្តិតិចតួច
សៀមរាប= គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកអ្នកដំណើរបុកជាមួយគោយន្តកន្រៃ្តក្នុងទិសដៅបញ្ចាស់ទិសគ្នាពីកើតទៅលិចបណ្ដាលអោយរបួសមនុស្សម្នាក់និងស្លាប់ម្នាក់ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៨និង៥៥នាទីថ្ងៃពុធ១០កើតខែមិគសិរ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ត្រូវនឹងថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២០លើកំណាត់ផ្លូវជាតិលេខ០៦ត្រង់ចំណុចផ្លូវបំបែក ចន្លោះបង្គោលគីឡូម៉ែត្រ២៤៥ទៅ២៤៦ខាងកើតរបងអនុវិទ្យាល័យស្ពានត្នោត ស្ថិតក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប។ សមត្ថកិច្ចបានអោយដឹងថា រថយន្តក្រុមហ៊ុនវិបុលអ៊ិចប្រេស ម៉ាកFONTON ផ្លាកលេខភ្នំពេញAF- 7151ប្រភេទដឹកអ្នកដំណើរធុនតូច១៥កៅអី ផលិតឆ្នាំ២០១៥ ពណ៌ស បានបើកបុកគោយន្តកន្រៃ្ត ម៉ាក KUBOTA ពណ៌ក្រហម ក្រោយកើតហេតុតៃកុងរថយន្ដឃើញហេតុមិនស្រួលក្រោកស្ទះរត់បាតស្រមោល ពុំស្គាល់អត្តសញ្ញាណ។ ចំណែកអ្នកបើកបរគោយន្តកន្រៃ្តក្នុងគោលបំណងទៅស្រុកអន្លង់វែងខេត្តឧត្ដរមានជ័យ មានឈ្មោះ អ៊ាត ប៉េត ភេទប្រុស…
