Month: December 2020

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមិនហ៊ានបង្រ្កាបបទល្មើសនេសាទ នៅស្រុកជលគីរីទេ

ខេត្តកំពង់ឆ្នាំង = ឈ្មួញប្រើឧបករណ៍នេសាទល្មើសច្បាប់ នៅស្រុកជលគីរី កំពុងរីកដុះដាលដូចផ្សិតសម្ញែញរូបភាពបង្ហាញលោកប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តកំពង់ឆ្នាំង។ តាមបណ្ដាញផ្សព្វផ្សាយសរសេរថា«ប្រធានសហគមន៍ស្រុកជលគីរី បានលួចធ្វើបទល្មើសនេសាទអស់កាលយូរឆ្នាំណាស់មកហើ្យតាំងតែពី ២០១២មកម៉្លេះ! តែបណ្ដាញផ្សព្វផ្សាយមិនបានដាក់ឈ្មោះប្រធានសហគមន៏នោះទេ។ ប្រធានសហគមន៍នោះថា«បានដាក់ឧបករណ៍នេសាទល្មើសច្បាប់ដោយយករបាំងសាច់ដាក់កាត់ព្រែកចំនួនប្រាំនៅស្រុកជលគិរី ទាំងរដូវទឹកស្រក រដូវទឹកឡើង។មជ្ឈដ្ឋានខាងក្រៅយល់ថា នាយខណ្ឌរដ្ឋបាលជលផល នាយផ្នែក នាយសង្កាត់ និងជំនាញពាក់ព័ន្ធបានឃុបឃិតស៊ីសំណូកសូកប៉ានត្រូវដងត្រូវផ្លែ ទើបគ្មានការបង្រ្កាប ធ្វើហី! ធ្វើមិនដឹង!។ ប្រធានសហគមន៍នោះថា ឧបករណ៍ដាក់មានរបាំងស្បៃមុងបានដាក់តាមដងទន្លេស្រុកជលគិរី ជាទម្លាប់ចាស់ មិនអាចកែប្រែបានទេពោលគឺត្រូវបង់លុយជូន…។ ប្រជានេសាទថា ព្រែកទាំងប្រាំនោះមានឈ្មោះរបស់វាគឺ -ទី១.ព្រែកឆ្នុកអណ្ដែង -ទី២.ព្រែកយួន ទី៣.ព្រែកបាញ់រះ -ទី៤.ព្រែកថ្មី -ទី៥.ព្រែកជ្រៅ…

ធុមក្លិនស្អុយមច្ឆាងាបចេញ ឃុំផាត់សណ្ដាយ ប្រហែលមន្រ្ដីជលផលមិនបានមើល

(ខេត្ត កំពង់ធំ ) ប្រជានេសាទនៅក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី ៥ខែធ្នូឆ្នាំ២០២០ស្នើសុំអោយថ្នាក់ដឹកនាំនឹងក្រសួងពាក់ព័ន្ធគ្រប់ស្ថាប័នសូមមេត្តាអោយមានចំណាត់ការចំពោះមេខ្លោងបំផ្លាញមច្ឆាជាតិនៅក្នុងបឹងទន្លេសាបគ្រប់រដូវបិទនិងរដូវបើកដែលមានឈ្មោះកងគាមជាអ្នកផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីឱ្យប្រជានេសាទប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់ចាប់ត្រីយកមកលក់ឲ្យខ្លួនវិញ។ ករណីនេះមានការពាក់ព័ន្ធនឹងជំនាញគ្រប់លំដាប់ថ្នាក់ លោកកង គាម អាចឈរជើងប្រព្រឹត្តបទល្មើសបាននៅក្នុងឃុំផាត់សណ្ដាយដោយរលូន ប្រជានេសាទបានបន្តបញ្ជាក់យ៉ាងច្បាស់ថាលោកកង គាម ដែលជាមេខ្លោងបំផ្លាញធនធានមច្ឆាជាតិទាំងក្នុងរដូវបិទនេសាទនិងបើកនេសាទ លោកបានវេចលុយឡើងមកជួបជំនាញពាក់ព័ន្ធគ្រប់ទាំងអស់ ហើយលោក កងគាម នេះប្រព្រឹត្តបទល្មើសដោយផ្ដល់មធ្យោបាយគ្រប់បែបយ៉ាងអោយប្រជានេសាទទិញសាច់ស្បៃមុងក្រហមសាច់ស្បៃមុងខៀវក្រឡាញឹកដើម្បីយកមកដាក់លូស្បៃមុងចាប់ត្រីប្រព្រឹត្តដោយខុសច្បាប់លក់ឲ្យខ្លួនវិញ។ ពាក់ព័ន្ធករណីខាងលើអង្គភាពយើងមិនអាចសុំការបំភ្លឺពីលោក កង គាមបានទេដោយសារយើងមិនមានលេខទូស័ព្ទ តែយើងរកចាំការបំភ្លឺគ្រប់ម៉ោងធ្វើការ។ លោក ហម ហ៊ុន នាយខ័ណ្ឌរដ្នបាលជលផល ខេត្តកំពង់ធំ មិនអាចសុំការបកស្រាយបានទេនៅថ្ងៃទី៥ ខែ…

ទំនប់បឹងម្កាក់អាចស្ដុបទឹកបានរាប់លានម៉ែត្រគូបសំរាប់បំរើវិស័យកសិកម្មក្លាយជាកន្លែងកំសាន្តបែបធម្មជាតិ

សៀមរាប៖ទំនប់បឹងម្កាក់ជាកន្លែងស្ដុបទឹកបានរាប់លានម៉ែត្រគូបសំរាប់បំរើវិស័យកសិកម្មបានក្លាយជាកន្លែងកំសាន្តបែបធម្មជាតិបំរើអោយភ្ញៀវទេសចរណ៍ជាតិ និងអន្ដរជាតិទៅកំសាន្ដសប្បាយ ដែលមានទីតាំងនៅស្ថិតក្នុងភូមិបឹងម្កាក់ ឃុំគោកធ្លក ស្រុកជីក្រែងខេត្តសៀមរាមរាប ។ ទំនប់បឹងម្កាក់ជាជំនួយរបស់ក្រុមហ៊ុនចិនមួយបានស្តុកទឹកសម្រាប់ស្រោចស្រប់ដំណាំកសិកម្មរបស់ប្រជាពលរដ្ឋ១០ឃុំក្នុងស្រុកជីក្រែងដោយអាជ្ញារបានអនុញ្ញតិឲ្យប្រជាពលរដ្នសាងសង់កញ្ចុះ នៅលើទំនប់បឹងម្កាក់នេះ ដើម្បីលក់ដូរ នំចំណីអាហាបែបធម្មជាតិ ក្នុងការមកកំសាន្ដនោះភ្ញៀវអាចជិះទូកកំសាន្តក្នុងបឹង គយគន់សម្រស់ធម្មជាតិ អ្នកនេសាទត្រី សត្វស្លាប ផលដំណាំកសិកម្ម និងវាលស្រែរបស់កសិករជាដើម។ តែអ្វីដែលគួអោយទាក់ទាញនោះ គឺត្រី ធម្មជាតិ និងមាន់ទារបស់មានភូមិនៅទីនោះក៏មានឱរស់ជាតិឆ្ងាញណាស់ដែរ ឯខ្យល់អាកាសវិញគឺត្រជាក់ស្រឹនបែបធម្មជាតិដែលបានបក់ពីលើផ្ទៃទឹកបឹងដ៏ធំល្វឹងល្វើយគួរអោយចាប់ចិត្តដឹតអារម្មណ៍។ បើនិយាយពីហត្ថរចនាសម្ព័ន្ធវិញ បានរៀបចំដោយយកចិត្តទុក ទាំងគ្រោងទំនប់ និងផ្លូវចូលមានភាពស្អាតបាទ មានសន្តិសុខល្អ ចំណែកតំលៃម្ហូបអាហារនៅទីនោះវិញមិនថ្លៃទេសមល្មមទទួលយកបានម្យ៉ាងទៀតភ្ញៀវទេសចរណអាចសម្រាកកំសាន្ដនៅលើកញ្ចុះ និងផ្ទះបណ្តែតទឹកយ៉ាងត្រជាក់ចិត្តល្ហឹម។ បឹងទំនប់បឹងម្កាក់ កសាងឡើងក្នុងឡុងឆ្នាំ…

វង់ល្បែងស៊ីសងអាប៉ោងបើកលេងយ៉ាងពពាក់ពពូនទល់មុខសាលាក្រពើជើង

បាត់ដំបង៖ វង់ល្បែង បៀរ អាប៉ោង មួយកន្លែង បានបើកលេងស៊ីសង់ យ៉ាងពពាក់ពពូន មិនឃើញ អាជ្ញាធរនិងសមត្ថកិច្ចចុះបង្ក្រាបសោះ ជាពិសេស ការប្រមូលផ្ដុំគ្នា មិនខ្លាចឆ្លងជំងឺកូវីដ-១៩ នោះឡើយ ដែលមានទីតាំងស្ថិតនៅទល់មុខសាលាបឋមសិក្សាក្រពើជើង ត្រង់ចំណុចភូមិក្រពើជើង ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។យោងតាមការនិយាយពីក្រុមញៀនល្បែងបានឲ្យដឹងថា វង់ល្បែង អាប៉ោងនេះបានបើកលេងយូរមកហើយមានអ្នកចូលទៅលេងរៀងរាល់ថ្ងៃ។ ករណី វង់ល្បែងអាប៉ោង នេះ អ្នកព័ត៌មាននៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលោកប៉ាន់ វ៉ាន់នី អធិការស្រុកបាណន់ នៅឡើយទេ ដោយទំនាក់ទំនងតាមទូរស័ព្ទ មិនមានអ្នកទទួល។ ពាក់ព័ន្ធ…

បទល្មើសនេសាទកើតមាននៅក្នុងចំណុភូមិសំរោងសែននិងទឹកដីភូមិស្វាយអំពារយ៉ាងអាណាធិបតេយ្យគ្មានអ្នកបង្ក្រាបឬគ្រាន់ទុកតាំងមើល…

កំពង់ឆ្នាំង.សកម្មភាពនៃបទល្មេីសនេសាទ កេីតមាន យ៉ាងពេញបន្ទុក ខួបប្រាំងខួបវស្សា នៅក្នុង ឃុំ ចំនួន ពីរ គឺ ឃុំ ស្វាយរំពារ និង ឃុំ សំរោងសែន ក្នុងស្រុកកំពង់លែងឃុំ ស្វាយរំពារ នៅចំណុច ព្រែកស្ទឹងសណ្តែក ចំណុច ទួលឡែង រហូតដល់ ទំនប់ស្រុក ដែលស្ថិត ក្នុង ភូមិ ស្វាយរំពារ ឃុំ ស្វាយរំពារ ស្រុកកំពង់លែង។ អ្នករត់ការឈ្មោះ…

លោក លីឡា នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបង្កើនបទល្មើសនេសាទ

ខេត្តកំពង់ឆ្នាំង តាមសេចក្ដីប្រកាសពីការហាមឃិត ស្ដីពីការគ្រប់គ្រងវិស័យជលផល និងលិខិតបទដ្ឋាននានា ជាច្រើនទៀត ដែលច្បាប់ជលផល បានដាក់ចេញតាមដំណាក់កាលនីមួយៗនោះ អំពីវិធានការទប់ស្កាត់បទល្មើសជលផល រៀបចំដោយក្រសួងរុក្ខាប្រមាញ់និងនេសាទ អត់មាននរណាគេធ្វើតាមទេ។ យោងតាមការចុះផ្សាយបានបញ្ជាក់ថា បទល្មើសកើតឡើងនៅ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំងយ៉ាងច្រើនស្អេកស្កះនេសាទនោះប្រើឧបករណ៍ដូចជា បោះបង្កោលរបាំងណរ៉ាវ តសាច់អួនក្រហម ខៀវក្រឡាញឹក លប លូ ស្បៃមុង ដាក់ប្រដេញតាមទឹកមានប្រវែងចាប់ពី ៣០០ម៉ែត្រ រហូតដល់១០០០ម៉ែត្រជាច្រើនខ្សែ បិទបាំង រាំងផ្ជឹតព្រែក ធ្វើឲ្យរាំង ស្ទះផ្លូវទឹកមិនអាចធ្វើឲ្យមច្ឆាជាតិគ្រប់ប្រភេទចរាចរស្វែងរកចំណីបានទេ។ ឧបករណ៍ទាំងនោះមានចាប់ពីចំណុច ក្រចាប់…

គោយន្តកន្ត្រៃដឹកឈើកចំនួន២ គ្រឿង ត្រូវបានកម្លាំងជំនាញផ្នែករដ្ឋបាលព្រៃឈើសណ្តាន់ស្ទាក់ចាប់បាន

កំពង់ធំ៖. កាលពីរសៀលថ្ងៃទី០១ខែ ធ្នូ ឆ្នាំ ២០២០នេះ កំលាំងជំនាញផ្នែកបាលព្រៃឈើសណ្តាន់ដឹកនាំដោយលោក ឃិនវណ្ណះ នាយរងផ្នែកបានស្ទាក់ចាប់គោយន្តកន្រ្ទៃពីរគ្រឿង ដឹកឈើល្មើសច្បាប់ ប្រភេទឈើ (កកោះ)និង ប្រភេទឈើ (ឈើទាល) ដឹកចេញពី ភូមិ រងខ្នាយ ឃុំ មានរិទ្ធ លុះមកដល់ត្រង់ចំណុច តំបន់អូរក្រញូង ឃុំសុចិត្រស្រុកសណ្តាន់ទើបស្ទាក់ចាំបាន។ បើយោងតាម លោក ឃិន វណ្ណៈនាយរងផ្នែករដ្ឋបាលព្រៃឈើសណ្តាន់បានប្រាប់សារពត៌មានយើងអោយដឹងថា គោនយ្តកន្រ្តៃទាំងពីរ គ្រឿងខាងលើនេះបង្ក្រាបបានយ៉ាងរលូនគឺដោយសារការចូលរួមសហការជាបងប្អូនអ្នកសារព័តមាន បច្ចុប្បន្នគោយន្តកន្ត្រៃ ល្មើសច្បាប់ ទាំងពីរគ្រឿង…