ទុរគត៍ជនជរាម្នាក់អាយុ៨៤ឆ្នាំដើររើសអេតចាយចិញ្ចឹមជីវិត
កំពង់ធំ= ដូនចាស់ជរាម្នាក់ខំប្រឹងដើររើសអេតចាយតាមគំនរសំរាម រកសំបកកំប៉ុង ដប់ ដើម្បីលក់ចិញ្ចឹមជីវិតជាមួយនិងកូនចិញ្ចឹមម្នាក់ដែលកំពុងមានជំងឺទឹកនោមផ្អែម លោកយាយមិនអាចទៅប្រកមុខបរបរអ្វីក្រៅពីដើររើសអេតចាយនោះទេ ដែលមានលំនៅដ្ឋានទ្រុឌទ្រម ស្ទើររលំ ស្ថិតនៅក្នុងភូមិ បល្ល័ង្គ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ តាមការរៀបរាប់របស់លោក យាយឈ្មោះ ទី បានអោយដឹងថា លោកយាយមានអាយុ៨៤ឆ្នាំ ធ្នាប់មានគ្រួសារ២ដង តែពុំមានកូនចៅនិងគេទេ ក្រោយពីប្ដីបានស្លាប់ចោលទៅ លោកយាយពុំមានសាច់ញាតិនោះទេ ហើយក៏បានយកក្មេងស្រីម្នាក់មកចិញ្ចឹម មកដល់ពេលនេះកូនចិញ្ចឹមនោះកើតរោគទឹកនោមផ្អែម មិនអាចទៅប្រកបរបរអ្វីក្រៅពីនៅផ្ទះដាំបាយដាំទឹកនៅផ្ទះនោះទេ ធ្វើអោយកាតព្វកិច្ចធ្លាក់មកលើលោកយាយទាំងស្រុង ក្នុងការរកចំណូល សំរាប់ផ្គត់ផ្គងជីវិភាពគ្រួសារ ដោយសារតែលោកយាយមានវ័យ៨៤ឆ្នាំទៅហើយផង ទើបលោកយាយគ្មានជំរើសអ្វីក្រៅពីដើររើសអេតចាយតាមគំនរសំរាមដ៏ស្អុយរលួយពោរពេញទៅដោយមេរោគនោះទេ។…
