Month: July 2025

ជនចាស់ជរាមានជីវភាពខ្វះខាតក្នុងឃុំកំពង់ឃ្លាំងទទួលបានគ្រឿងឧបភោគបរិភោគពី ព្រះចៅអធិការវត្តប្រាសាទគោកចក

ខេត្តសៀមរាប÷ តបតាមសំណូមពរ និងពិនិត្យឃើញស្ថានភាពខ្វះខាតជាក់ស្ដែងរបស់លោកយាយលោកតាចំនួន១១គ្រួសារ រស់នៅភូមិព្រែកស្រមោច ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥នេះ ព្រះវិចិត្រវង្សា ហែម គឹមសាន ព្រះគ្រូចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាប បានយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្ដល់ជូនដល់លោកយាយលោកតា ជួយសម្រាលការលំបាកបានមួយគ្រាក្នុងជីវភាពប្រចាំថ្ងៃ។ ព្រះវិចិត្រវង្សា ហែម គឹមសាន បានមានថេរដីកាថា សង្គហៈទានជាគ្រឿងឧបភោគបរិភោគនេះ គឺបានមកពីការប្រគេនរបស់ពុទ្ធបរិស័ទក្នុងពិធីបុណ្យផ្សេងៗនាពេលកន្លងមក ហើយគណៈកម្មការ និងចៅអធិការវត្តបានសន្សំបម្រុងទុក ដើម្បីចែករំលែក និងផ្តល់ជូនដល់គ្រួសារដែលមានជីវភាពខ្វះខាត ឬក៏ជួបហានិភ័យដោយសារគ្រោះធម្មជាតិផ្សេងៗ…

ព្រះសង្ឃ អាចារ្យគណ:កម្មការវត្តដំណាក់ និងបរិស័ទជិតឆ្ងាយបានប្រារព្វពិធីបុណ្យ អាសាឡ្ហបូជា រួមគ្នាជាមួយនឹងបុណ្យចូលព្រះវស្សា

ខេត្តសៀមរាប÷ កម្មវិធីនេះអាចជាកម្មវិធីដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ពីព្រោះថា ទោះបីកន្លងមកមានការប្រារព្ធពិធីនេះក៏ដោយ ក៏មិនប្រារព្ធក្នុងលក្ខណ:ឱឡារឹកនោះទេ ប៉ុន្តែសម្រាប់ការរៀបចំរបស់វត្តដំណាក់នេះ គឺមានពិធីហែព្យុហយាត្រាអាសាឡ្ហបូជា ដោយមានអ្នកចូលរួមរាប់ពាន់អង្គ/នាក់ ទៅតាមបណ្តាដងវិថីនានាក្នុងក្រុងសៀមរាបនារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ដូចគ្នាទៅនឹងបុណ្យមាឃបូជា និង វិសាខបូជា ផងដែរ ។ ព្រះគ្រូធម្មវិសុទ្ធិរង្សី ឡាច ចន្ថា ព្រះគ្រូចៅអធិការវត្តដំណាក់ បានមានសង្ឃដីកាថា កន្លងទៅយេីងបានប្រារព្ធ បុណ្យមាឃបូជា និងវិសាខបូជាបានជោគជ័យ ដោយមានញាតិញោមពុទ្ធបរិស័ទយ៉ាងច្រេីនកុះករមកចូលរួម ។ ឥឡូវនេះយេីងចង់បង្ហាញពុទ្ធបិស័ទក៏ដូចជាប្រជាពលរដ្ឋខ្មែរយេីងឱ្យបានដឹងនូវបុណ្យអាសាឡ្ហបូជា។ ព្រះតេជគុណបានបន្ថែមទៀតថា បុណ្យនេះរំឭកព្រឹត្តិការណ៍៥ក្នុងសម័យពុទ្ធកាលគឺ កាលសត្តុសិតទេវបុត្រចុះចាប់បដិសន្ធិ១…

ពលរដ្ឋរិះគន់លោក អ៊ឹម សាវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ ថាអសកម្ម គ្មានជំនាញ មានបទពិសោធន៍មិនចេះដឹកនាំការបង្ក្រាបបទល្មើសព្រៃឈើ

ខេត្តឧត្តរមានជ័យ៖ រថយន្ដ(សាំយ៉ុង)មួយគ្រឿងម្ចាស់ឈ្មោះ (ក្រួច) កំពុងតែសប្បាយក្នុងការដឹកជញ្ជូនគ្រឿងសង្ហារឹមយ៉ាងសកម្មជារៀងរាល់ថ្ងៃរាល់យប់ឯមន្ត្រីជំនាញពាក់ព័ន្ធគ្មានការបង្ក្រាប។ រថយន្ដសាំយ៉ុងមួយគ្រឿង ពណ៌លឿង ដំបូលពណ៌ស ពាក់ស្លាក់លេខ(ភ្នំពេញ.2P-4265)ដែលមានម្ចាស់ឈ្មោះ(ក្រួច) បានធ្វើការដឹកជញ្ជូនគ្រឿងសង្ហារឹមកែច្នៃពីឈើប្រណីត ជារៀងរាល់ថ្ងៃមិនដែលឃើញ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធណា ធ្វើការទប់ស្កាត់បង្ក្រាបបានម្ដងណាឡើយ។ ជាក់ស្ដែងអ្នកសារព័ត៌មានយើង បានប្រទះឃើញរថយន្ដនេះ កំពុងតែធ្វើសកម្មភាពដឹកឈើគ្រឿងសង្ហារឹមពេញៗ ស្ទើរតែបាក់រថយន្ត ចេញពីទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ឆ្ពោះយកទៅតាមបណ្ដាខេត្តនានា ដោយសកម្មភាពទាំងអស់នេះ ហាក់ដូចជាមិនរំខានដល់សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធនៅតាមមូលដ្ឋានសោះ រួមទាំងប៉ូលីសចរាចរណ៍ ដែលធ្វើការនៅតាមដងផ្លូវផងដែរ តើមកពីហេតុអ្វី? បើយោងតាមប្រភពជាច្រើនបានបង្ហើបឲ្យដឹងថា រថយន្ដសាងយ៉ុងនេះ តែងតែដឹកជញ្ជូនឈើគ្រឿងសង្ហារឹម ចេញពីទឹកដីស្រុកអន្លង់វែង…

មន្ត្រីជំនាញអសកម្មក្បត់កាតព្វកិច្ច តួនាទីជាហេតុឲ្យបទល្មើសដឹកជញ្ជូនអនុផលព្រៃឈើកើនឡើង

ខេត្តឧត្តរមានជ័យ ÷ពលរដ្ឋថា លោក អ៉ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋាភិបាលព្រៃឈើខេត្តឧត្តរមានជ័យ គ្មានឆន្នៈ ក្នុងការ បង្ការ បង្រ្កាប ទប់ស្កាត់ ក្រុមឈ្មួញប្រព្រឹត្តដឹកជញ្ជូនបទល្មើសព្រៃឈើនោះទេ?។ ក្រុមឈ្មួញជាច្រើនកំពុងតែធ្វើសកម្មភាពដឹកជញ្ជួនឈើអត់ច្បាប់ឡើងកក្រើក ខេត្តឧត្តរមានជ័យទៅហើយពុំទាន់ឃើញសមត្ថកិច្ចឬមន្ត្រីជំនាញពាក់ព័ន្ធណាចុះបង្ក្រាបឡើយធ្វើឱ្យសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើបានយ៉ាងរលូនរាល់ថ្ងៃ។ បែរមកមើលលោក អ៉ឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើ សម្ងំស្ងៀម មិនមានវិធានការ ទប់ស្កាត់ បង្ក្រាប និងផ្គើនទៅនឹងបទបញ្ជារបស់រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទ តែបែរជាឃើញដាក់កូនចៅគ្រប់ទីកន្លែងអោយអង្គុយចាំរាប់ក្បាលឡាន ប្រមូលលុយពីបទល្មើសឈើ ផ្ទុយពីរឆន្ទៈរបស់រាស្ត្រ ផ្ទុយពីការងារកាតព្វកិច្ចនិងតួនាទីរបស់ខ្លួនទៅវិញ។ តើសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើទាំងនេះជាប្រភពចំណូលសេដ្ឋកិច្ចសម្រាប់ចិញ្ចឹមឆ្នាំងបាយរបស់ក្រុមមន្ត្រីជំនាញទាំងនោះមែនដែរឬទេបានជាមិនចុះបង្ក្រាបសោះឡើយ។ជុំវិញការរិះគន់របស់ពលរដ្ឋអ្នកសារព័ត៌មានយើងមិនអាចសុំសម្ភាសន៍លោក អ៉ឹម សៅវរិទ្ធ…