Month: September 2025

ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញបង្កប់តាមតារាងបាល់ទះក្នុងហាងកាហ្វេក្រោយផ្សារលើ

ខេត្តសៀមរាប៖)ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់តាមអនឡាញបង្កប់តាមតារាងបាល់ទះក្នុងហាងកាហ្វេក្រោយផ្សារលើជាច្រើនកន្លែងរបស់(ចែលីណា)នឹងលោក(ខ្លា)ស្ថិតនៅក្នុងភូមិតាវឿន សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាបនៅអាចលួចបើអោយពួកក្រុមអ្នកញៀនល្បែងចូលទៅលេងយ៉ាងគគ្រឹកគគ្រេង ខណៈដែលមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនហ៊ានធ្វើការបង្ក្រាបព្រោះខ្លាចបាត់បង់ផលប្រយោជន៍….។ ទីតាំងបើកលេងល្បែងស៊ីសងភ្នាល់ដាក់លុយ ជល់មាន់តាមប្រព័ន្ធអនឡាញរបស់(ចែលីណា)នឹងរបស់លោក(ខ្លា)ពេញនិយមបង្កប់តាមតារាងបាល់ទះនិងតាមហាងកាហ្វេច្រើនកន្លែងក្នុងក្រុងសៀមរាបដែលទីតាំងដូចជា៖ទីតាំងទី1៖តាមតារាងបាល់ទះនិងតាមហាងកាហ្វេក្រោយផ្លូវផ្សារលើស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។ ទីតាំងទី2តាមទាមកាហ្វេជាប់នឹងហាងអ៊ុតសក់ទល់មុខតារាងបាល់ទះភូមិខ្នារស្ថិតនៅក្នុងភូមិខ្នា សង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប។ _ទីតាំងទីប3៖ក្នុងហាងកាហ្វេជិតតារាងបាល់ទះ 169 ផ្សារដើមក្រឡាញ់ស្ថិតនៅក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប កំពុងបើកអោយក្រុមពួកអ្នកញៀនល្បែងចូលលេងភ្នាល់ដាក់លុយគ្នាស្រែកហ៊ោកញ្ជ្រៀវយ៉ាងទ្រហឹង បែរជាមន្រ្ដីអាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ដូចជាគ្មានវិធានការចុះបង្រ្កាប់ទាល់សោះឡើយ។តាមប្រភពប្រជាពលរដ្ឋដែលនៅរស់ជិតនឹងបានប្រាប់ដល់អង្គភាពយើងបានអោយដឹងថា៖ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញដែលមានទីតាំងដូចខាងលើនេះនៅតែបន្តបើកដំណើរការលេងបានជារៀងរាល់ថ្ងៃ ដោយមិនទាន់ឃើញមន្ត្រី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានក្នុងសង្កាត់សាលាកន្សែង សង្កាត់ជ្រាវ និងសង្កាត់គោកចក មិនមានវិធានការទប់ស្កាត់រឺក៏ចុះបង្ក្រាបទាល់សោះឡើយ។ពលរដ្ឋបានបន្តថាទីតាំងល្បែងសុីសងទាំងបីខាងលើនេះនៅតែអាចបើកល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញខុសច្បាប់បានយ៉ាងរលូនហាក់បីដូចជាបើកលេងដោយសេរីជារៀងរាល់ថ្ងៃ ដោយមិនញញើតមន្ត្រីអាជ្ញាធរនឹងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចសោះជាពិសេសមិនខ្លាចញញើតសូម្បីតែអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេញនូវបទបញ្ជាការពារថ្មីៗ។ ប្រជាពលរដ្ឋសូមសំណូមពរដល់…

អត្តពលិកជាតិ-អន្តរជាតិ ជាង ៤ ពាន់នាក់ចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០

ខេត្តសៀមរាប÷នៅព្រឹកព្រលឹម នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥នេះ ទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ ដែលរៀបចំឡើងនៅតំបន់អង្គរ ខេត្តសៀមរាប បានចាប់ផ្តើមជាផ្លូវការ ដោយមានការចូលរួមពីសំណាក់អត្តពលិកជាតិ-អន្តរជាតិសរុបចំនួន ៤ ២២៤នាក់ ខណៈជនជាតិចិន ជប៉ុន បារាំង អង់គ្លេស និងអាមេរិក មានច្រើនជាងគេ។ ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអត្តពលិកជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមទិវារត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរ លើកទី១០ នៅព្រឹកព្រលឹមថ្ងៃអាទិត្យនេះ។ ឯកឧត្តមបណ្ឌិត…

ឈ្មួញ៤នាក់នាំអង្ករពីសៀមមកលក់នៅក្នុងស្រុកខ្មែរខណៈពលរដ្ឋខ្មែរសំដែងការឈឺចាប់ដោយសារសៀមឈ្លានពានទឹកដី

ខេត្តកំពង់ធំ÷ ពលរដ្ឋខ្មែរសម្ដែងការឈឺចាប់ខ្លាំងណាស់ខណៈសៀមឈ្លានពានទឹកដីមិនទាន់បាត់រលាត់ផង បែរជាឈ្មួញថ្លើមខ្មៅ​ទាំង​ ៤នាក់​ គិតតែប្រយោជន៍ដល់ខ្លួន មិនគិតមិនខ្វល់ពីការឈឺចាប់របស់ពលរដ្ឋ និងកងទ័ព ដែលបានបាត់បង់ជីវិតក្នុងសមរភូមិនិងសង្គមឡើយ បែរជាឈ្មួញទាំងបួននាក់នេះ​នាំ​អង្ករថៃ​ចូលមក​កម្ពុជា​តាម​ច្រកកំពង់ស្រឡៅ​ ចំនួន​ ៣រថយន្តធំៗយ៉ាងរលូនមកដល់ទឹកដីខេត្តកំពង់ធំទើបជាប់អន្ទាក់សមត្ថកិច្ចឃាត់បាន។ ជនទាំង 4 នាក់នោះមានឈ្មោះ ÷ ១-​ លោក​ ដន​ ទី​ រស់​នៅ​ ភូមិ​ កំពង់ស្រឡៅ​ ឃុំ​ កំពង់ស្រឡៅ​ ស្រុក​ ឆែប​ ខេត្ត​ ព្រះ​វិហារ​។ ២-​ លោក​…

ស្ថានភាពជំនន់ទឹកភ្លៀងបានលិចលង់ភូមិឋាននៅឃុំចំនួន៣ ក្នុងស្រុកពួក

តាមការបញ្ជាក់របស់លោក ស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក ខេត្តសៀមរាប នៅថ្ងៃទី ៣១ ខែ សីហា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្នុងរយៈពេលដែលប្រទេសកម្ពុជាយើង ទទួលរងនូវសម្ពាធអាកាសទាប បានបណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ជាប់ៗគ្នាប៉ន្មានថ្ងៃមកទេ បានបណ្តាលឲ្យឃុំចំនួនបីនៅបែកខាងលើ របស់ស្រុក ពួក ទទួលរងការលិចលង់ដោយទឹកភ្លៀង មានឃុំ ត្រីញ័រ , ឃុំរើល និង ឃុំកែវពណ៌ ។ លោកបានបញ្ជាក់ថា ឃុំទាំងបីដែលរងការលិចលង់ជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យប៉ះពាល់ភូមិចំនួន ១៩ភូមិ ប៉ះពាល់ផ្ទះប្រជាពលរដ្ឋ…

បទល្មើសនេសាទកើនឡើងនៅព្រំប្រទល់ស្រុកស្ទោងនិងស្រុកជីក្រែង

ខេត្តសៀមរាប-កំពង់ធំ÷ បទល្មើសនេសាទកើនឡើងលើសមុនជាប់ព្រំប្រទល់ស្រុកស្ទោងនិងស្រុកជីក្រែង ក្រោមការគ្រប់គ្រងរបស់លោក កនចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោងនិងលោក ជុំភាពនាយសង្កាត់រដ្ឋបាលជលផលកំពងក្ដី ។ យោងតាមប្រភពព័ត៌មានពីចំណុចបទល្មើសបានអោយដឹងថា សាច់ក្រឡាញ់ញឹករាប់រយរបាំងបានដាក់តម្រៀបវែងអន្លាយនៅព្រំប្រទល់ឃុំប្រឡាយនិងឃុំល្វែងឫស្សីត្រង់ចំណុចមាត់ព្រៃ និងផ្លូវឡាន មិនឃើញមានការបង្ក្រាបនៅឡើយ។ បើតាមការរិះគន់របស់ពលរដ្ឋថាមន្ត្រីជលផលដែលបង្ក្រាបកន្លងមកគឺបង្ក្រាបតែកន្លែងដែលមិនបានបង់លុយតែប៉ុណ្ណោះបើកន្លែងបង់លុយមិនបង្ក្រាបទេ ហើយការបង្ក្រាបនោះគឺសំញែងតែនឹងមុខកាមេរ៉ាថតដោយក្រុមគ្នាឯងនិងបង្ហោះបង្ហាញខ្លួនឯងតាមបណ្ដាញសង្គមបង្អួតថាខ្លួនបានធ្វើការងារតាមតួនាទីជាអ្នកការពារ ថែរក្សា ឱ្យថ្នាក់លើបានដឹងពីតួនាទីភារកិច្ចរបស់ខ្លួន តែ ធាតុពិតគឺពុករលួយដោយប្រើរូបមន្តគៀងត្រីបញ្ចូលសូង ។ព័ត៌មានបឋម