ត្រីងៀតឆ្លៀតពង សុំអាជ្ញាប័ណ្ណជីកស្តារត្រពាំងបុរាណ ពេលជីកខុសពីច្បាប់បានអនុញ្ញាតិ
ខេត្តសៀមរាប÷អាជ្ញាធរបានបញ្ឈប់សកម្មភាពអាជីវកម្មជីកយកអាចម៌ដីលក់ មានជម្រៅជ្រៅលើសពីច្បាប់អនុញ្ញាត ដែលអាជីវកម្ម ឈ្មោះ(ឡិក ណូរី)ភេទស្រី អាយុ៤៤ឆ្នាំ ទទួលបានអាជ្ញាប័ណ្ណច្បាប់ឲ្យជីកស្តារត្រពាំងបុរាណ មួយឈ្មោះត្រពាំងកូនសត្វ ស្ថិតនៅ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។អាជ្ញាធរជំនាញបានបញ្ជាក់ថាម្ចាស់អាជីវកម្ម ដែលមានច្បាប់អនុញ្ញាតឲ្យជីកស្តារត្រពាំងខាងលើនេះ ជីកជ្រៅហួសច្បាប់កំណត់ !ម្ចាស់អាជីវកម្មមិនគោរពច្បាប់របស់មន្ត្រីជំនាញ បានបន្តជីកមានជម្រៅរហូតទៅជាង១០ម៉ែត្រ ដែលម្ចាស់អាជីវកម្ម រំលោភលើអាជ្ញាប័ណ្ណច្បាប់អាជីវកម្ម ដែលបានអនុញ្ញាត ។ក្រោយពីបានពិនិត្យជាក់ស្តែងមន្រ្តីជំនាញនិងលុប បានអញ្ជើញម្ចាស់អាជីវកម្មបញ្ឈប់ជាបន្ទាន់ និងធ្វើកិច្ចសន្យា កាលពីពេលកន្លងទៅនេះ ម្ចាស់អាជីវកម្មបានសារភាពទទួលកំហុស បានកាយត្រពាំងកូនសត្វ ខុសពីការអនុញ្ញាត ខាងលើនេះពិតប្រាកដមែន និង បានយល់ព្រមផ្អាកជីកស្តារត្រពាំងកូនសត្វ…
