ក្រសួងពាណិជ្ជកម្ម បើកពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩ ឆ្នាំ២០២៦នៅខេត្តសៀមរាបដើម្បីជម្រុញសេដ្ឋកិច្ចមូលដ្ឋាន
នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងពាណិជ្ជកម្មបានបើក“ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៩” ឆ្នាំ២០២៦ នៅសួនច្បារព្រះរាជដំណាក់ ខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អគ្គនាយក ដ្ឋាន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងអង្គទូតនានា ថ្នាក់ដឹកនាំមន្ទីរ…
