(ខេត្តឧត្ដរមានជ័យ)៖ ដោយឃើញថាស្ពានឈើមួយកន្លែងស្ថិតនៅភូមិឈូកស ជាប់ព្រំប្រទល់ ភូមិទួលតាសេក ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ បានរងការបាក់ផុងទ្រុឌទ្រោម ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក ទើបនៅថ្ងៃច័ន្ទ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោក(មុំ នួន)មេភូមិឈូកស បានដឹកនាំ បងប្អូនប្រជាពលរដ្ឋ សហការគ្នាធ្វើការជួសជុល ដើម្បីសម្រួលដល់ការធ្វើដំណើរ ទៅប្រកបរបររកសុីនិងអាស្រ័យផលរបស់ប្រជាពលរដ្ឋ។សុខសាវ៉េត








