ខេត្តកំពង់ធំ៖ ឈ្មួញរកស៊ីដឹកឈើ ដោយខុសច្បាប់, ដែល គេស្គាល់ឈ្មោះ ខ្លី បានដឹកទាំងយប់ទាំងថ្ងៃ មិនមានសមត្ថកិច្ចណាហ៊ានបង្ត្ក្រាប ធ្វើឲ្យមានការសង្ស័យថា មានការឃុបឃិតគ្នា ជាមួយ នាយផ្នែករដ្ឋបាលព្រៃឈើទំរីង ទើបចាប់លែង ចាប់លែង តាមតែអំពើចិត្ត។

តាម សេចក្តី រាយការណ៍ បាន បញ្ជាក់ ថា កាលពីថ្មីៗកន្លងមកនេះ លោកខ្លី បាន ដឹកឈើ ដោយ ខុសច្បាប់ ដែល ប្រភេទ ឈើប្រណិត ត្រូវ បាន លោក សៅ.វណ្ណី បញ្ជាឲ្យមន្រ្តូក្រោមឨវាទ ចាប់យកមកផ្នែ ក្រោយ មកក៏ដោះលែង ដោយងាយស្រួលបំផុត ក្រោមការសម្រេចរបស់លោក នាយផ្នែក ដោយមិនទើសបងប្អួនណា ដោយសារគាត់ធំ ក្រោយពីដោះលែង បានបីថ្ងៃ ឡានលោកខ្លី បានធ្វើសកម្មភាព ដឹកជញ្ជូន ដឹកឈើ ដោយខុសច្បាប់ ចូលខេត្តកំពង់ធំ នៅថ្ងៃទី 4 ខែមិថុនា ឆ្នាំ 2020។
មហាជន ពី មជ្ឈដ្ឋាន ជាពិសេស អ្នកក្រីក្ររកព្រឹកខ្វះល្ងាច បាន សម្តែង នូវ ការខកចិត្តចំពោះលោក.សៅ.វណ្ណី. នាយផ្នែករដ្ឋ បាលព្រៃឈើទំរីង ដែលអនុវត្តច្បាប់.មិនស្មើរភាពគ្នា រវាងអ្នកមាន និងអ្នកក្រ អ្នកមានចាប់លែងភ្លាមៗ អ្នកក្រ ឲ្យតែចាប់ហើយ ផាកពិន័យ គុណ និង3ចំពោះឈើ រីឯគោយន្ត ឬកាឡេថង ឃាត់ទុក 6 ខែទៅមួយឆ្នាំ ទំរាំលិខិតស្នើរសុំខ្ចីរបស់ខ្លួនឯង កាឡេថង ឬគោយន្ត មកប្រើ ប្រាស់។

ប្រភព ព័ត៌មាន ជាក់លាក់បានបង្ហើបថា សកម្មភាពដឹកឈើទាំងកណ្តាលថ្ងៃ របស់ឈ្មួញឈើឈ្មោះ ខ្លី ជាឈ្មួញដុះស្លែរប្រចាំស្រុកសណ្តាន់ សមត្ថកិច្ច រដ្ឋបាល ព្រៃឈើ ស្រុកសណ្តាន់ ខេត្តកំពង់ធំ អសមត្ថភាពក្នុងការបង្រ្កាប ការដឹកជញ្ជូនឈើ ចេញពីព្រៃឡង់ របស់លោក ខ្លី ដែលជាដើមហេតុបណ្តាលឲ្យព្រៃឡង់ កាន់តែរលាយហិនហោច ដោយសារតែមិនអើពើ និងបណ្តែតបណ្តោយឲ្យមានការដឹកជញ្ជូនដោយរលូន ។

តាមសេចក្តីរាយការណ៍ បានបញ្ជាក់ឲ្យដឹងថា ការដឹកជញ្ជូនផល អនុផលព្រៃឈើដោយខុសច្បាប់នេះ គឺមានការកើនឡើងជាលំដាប់ និងមានឈ្មួញជាច្រើននាក់ទៀត ដែលពុំត្រូវបានបញ្ជេញអត្តសញ្ញាណ បានធ្វើសកម្មភាពដឹកឈើ ចេញពីអូងាវ ដឹកចេញពីតំបន់ ៩៩ និងដឹកចេញពីឃុំមានរិទ្ធ រួមទាំងដឹកចេញពីឃុំទំរីង បើទោះបីជាមានការ ហាមឃាត់យ៉ាងតឹងរ៉ឹង ពីសំណាក់ថ្នាក់ដឹកនាំ ក៏ដោយក៏ឈ្មួញ ក៏ដូចជាមន្រ្តីគ្រាប់ល្ពៅ មួយចំនួន មិនបានយកចិត្តទុកដាក់បង្រ្កាបឡើយ ។
ក្នុង នោះដែរ ក៏មានការសំណូមពរ ស្នើសុំ ឲ្យ ឯកឧត្តម វែង.សា ខុន រដ្ឋ មន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ និង ឯកឧត្តម អភិបាល ខេត្ត កំពង់ធំ មេត្តា ជួយរឹតបន្តឹង ការអនុវត្ត ច្បាប់ ព្រៃឈើ របស់មន្រ្តីរដ្ឋបាលព្រៃឈើទំរីង ដើម្បី ការពារ និងទប់ស្កាត់ ព្រៃឈើ ព្រៃឡង់ ដែល រងការកាប់បំផ្លាញជារៀងរាល់ថ្ងៃផង៕