ខេត្តសៀមរាប= ថ្ងៃទី២៣ខែតុលាឆ្នាំ២០២០២០បទល្មើសនេសាទបានកើតឡើងយ៉ាងអាណាធិបតេយ្យពេញផ្ទៃទឹកនៅក្នុងឃុំអន្លង់សំណរស្រុក ជីក្រែង ខេត្តសៀមរាប បទល្មើសដាក់ឆ្នុកចាប់ពីកំពង់ឃ្លាំងមកគឺពេញផ្ទៃទឹកទាំងអស់ដូចជានៅ ចំណុចកោះផ្ដៅ ចំណុចវេហា ចំណុចភូមិថ្មី ចំណុចព្រៃគុក ចំណុចចងសេះ សុទ្ធតែមានពន្លឺភ្លើងឆ្នុក ដូចជាទីក្រុងហុងកុងចឹង។

រីឯលោកកើត គា លោកផាត់ ផៃ អធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប កំពុងតែដេកចាំយកលុយពីបទល្មើសដាក់ឆ្នុកនៅចំណុចកប់ចិន បើ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅឃុំអន្លង់សំណបានបញ្ជាក់ថាឆ្នុកចាប់ពីកំពង់ឃ្លាំងមកមិនក្រោមពី ៧០០ ឆ្នុកនោះទេ ក្នុងឆ្នុកមួយបង់ឱ្យអធិការកិច្ចរដ្ឋបាលជលផលខាងជើងបឹងទន្លេសាបចំនួន ២៥ ម៉ឺនរៀល តាមប្រភពពីមន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានក្នុងឃុំអន្លង់សំណ បានឲ្យដឹងថា ប្រសិនបើគ្មានការបើកដៃពីសំណាក់លោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប​ និងលោក ផាត់ ផៃ ជានាយរងទេនោះគឺបទល្មើសបទល្មើសឧបករណ៍ឆ្នុកភ្លើងពណ៌បៃតង មិនអាចកើតឡើងយ៉ាងរាលដាលបានឡើយ។

ប្រភពបានបង្ហើបឲ្យដឹងថា ក្នុងឆ្នុក១គ្រឿងត្រូវបង់លុយឲ្យលោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប​ និងបក្ខពួក២៥ម៉ឺនរៀល ទើបអាចចៀសផុតពីការបង្ក្រាប។ បញ្ហានេះជារឿងដែលលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល និងលោក ទៀ សីហា អភិបាលខេត្តសៀមរាប គួរចាត់វិធានការទប់ស្កាត់ជាបន្ទាន់កុំឲ្យលោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប​ និងមន្ត្រីក្រោមឱវាទធ្វើអ្វីៗតាមអំពើចិត្តតទៅទៀត។

  តាមការអះអាងរបស់ប្រជានេសាទក្នុង​ឃុំអន្លង់សំណ ស្រុកជីក្រែង ខេត្តសៀមរាប បានឲ្យដឹងថា ជារៀងរាល់ឆ្នាំលោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប​ និងលោក ផាត់ ផៃ ជានាយរង តែងប្រមូលលុយពីបទល្មើសនេសាទយ៉ាងសុខស្រួល។​ ជាក់ស្តែងបច្ចុប្បន្ននេះបទល្មើសនេសាទប្រើឧបករណ៍ឆ្នុកភ្លើងពណ៌បៃតង លើផ្ទៃទឹកបឹងទន្លេសាប ឃុំអន្លង់សំណ ស្រុកជីក្រែង កំពុងក្លាយទៅជាប្រភពចំណូលដ៏សំខាន់របស់លោក កើត គា នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប​ និងបក្ខពួក។

ហេតុនេះហើយទើបប្រជានេសាទក្នុងឃុំអន្លង់សំណ​ ស្រុកជីក្រែង ខេត្តសៀមរាប អំពាវនាវឲ្យលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោក អេង ជាសាន អគ្គនាយករដ្ឋបាលជលផល ចាត់វិធានការបង្ក្រាបបទល្មើសនេសាទក្នុងស្រុកជីក្រែង ជាបន្ទាន់៕